no-alternative title
no-alternative title
no-alternative title
no-alternative title

Samsung Galaxy S25 Ultra បង្ហាញខ្លូននៅលើ IMEI និងមានការបញ្ចេញនូវចំនុចពិសេសៗជាច្រើន

គិតមកទល់នឹងពេលនេះ សម្រាប់ការបង្ហាញវត្តមានរបស់ Samsung Galaxy S25 Ultra គឺនៅសល់ពេលជាច្រើន ទៀត ប៉ុន្តែការបែកធ្លាយព័ត៌មាន និងពាក្យចចាមអារ៉ាមជាច្រើនរបស់ស្មាតហ្វូននេះត្រូវបានគេចែកចាយនៅលើអនឡាញហើយ។ ថ្មីៗនេះ ប្រព័ន្ធកាមេរ៉ា ហើយនិងការឌីស្សាញរូបរាងរបស់ស្មាតហ្វូនជំនាន់ថ្មីនេះ ក៏ត្រូវបានគេទម្លាយចេញដូចគ្នា។ យោងតាមការចេញផ្សាយព័ត៌មាននៅថ្ងៃនេះ បានបញ្ជាក់ថា ស្មាតហ្វូនជំនាន់ថ្មីនេះ បានឆ្លងកាត់ការចុះបញ្ជីនៅលើទិន្នន័យ International Mobile Equipment Identity (IMEI) certification website ហើយ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ទាក់ទងជាមួយនិងព័ត៌មាននេះ អ្នកទម្លាយក៏បានចែកចាយនូវលក្ខណៈសម្បត្តិទូទៅរបស់ស្មាតហ្វូន Samsung Galaxy S25 Ultra នេះដូចគ្នា។ នៅលើបញ្ជីរបស់ IMEI មានការបញ្ជាក់ថា ស្មាតហ្វូនជំនាន់ថ្មីនេះ គឺស្ថិតនៅក្នុងដំណើរការហើយ ដោយនៅលើបញ្ជីនេះ គឺមានការបង្ហាញពីលេខកូដអក្សរ “U”។ ម៉ូដែលនេះត្រូវបានគេជឿជាក់ថា គឺស្មាតហ្វូន Galaxy S25 Ultra ដែលនឹងដាក់លក់នៅលើទីផ្សារអាមេរិក ជាមួយនិងទីផ្សារមួយចំនួនទៀត។ ប៉ុន្តែក្នុងបញ្ជីនេះ គឺនៅមិនទាន់មានការបញ្ជាក់ពីមុខងារសំខាន់ៗដែលនឹងមានការបំពាក់នៅលើស្មាតហ្វូន Samsung Galaxy S25 Ultra នេះនៅឡើយទេ។

សូមជំរាបថា មុននេះក៏មានការទម្លាយពីលក្ខណៈសម្បត្តិរបស់ស្មាតហ្វូនជំនាន់ថ្មី Samsung Galaxy S25 Ultra  នេះផងដែរ។ បើតាមអ្នកទម្លាយ BenIt Bruhner Pro ដែលបង្ហោះសារនៅលើបណ្តាញ X នោះ គឺបានបង្ហាញពីមុខងារ និងលក្ខណៈសម្បត្តិរបស់ស្មាតហ្វូននេះជំនាន់ថ្មីរបស់ក្រុមហ៊ុន Samsung នេះផងដែរ។ ខាងក្រោមនេះ គឺព័ត៌មានបែកធ្លាយរបស់ Samsung Galaxy S25 Ultra។

 

•Display:  Samsung Galaxy S25 Ultra ត្រូវគេរំពឹងថា នឹងមានអេក្រង់ទំហំ 6.9-អ៊ីង AMOLED 2x display មានកម្រិតពន្លឺ 3000nits ធំជាងម៉ូដែល Galaxy S24 Ultra មានអេក្រង់ត្រឹមតែ 6.8-អ៊ីងនិងមានកម្រិតត្រឹម 2,600nits។

•Chipset:  ផ្អែកតាមអ្នកទម្លាយនេះ! Galaxy S25 Ultra គឺនឹងមានការបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Qualcomm Snapdragon 8 Gen 4 SoC

•Rear cameras: ស្មាតហ្វូន Galaxy S25 Ultra នឹងបន្តប្រើប្រាស់ាកាមេរ៉ាគោលទំហំ 200MP និង 50MP ultrawide lens ហើយនិងគ្រាប់ទីបីទំហំ 50MP telephoto lens ហ៊្សូមបាន 3x optical zoom រួមនឹងគ្រាប់ទីបួនទំហំ 50MP telephoto sensor ហ៊្សូម 5x optical zoom។ ប្រៀបធៀបជាមួយនិងម៉ូដែលមុនគឺប្រើប្រាស់កាមេរ៉ា 200MP+50MP+10MP+12MP។

•Storage: ស្មាតហ្វូននេះ នឹងមានរ៉េម 12GB និង 16GB ហើយនិងមានអង្គចងចាំ 256GB, 512GB, និង 1TB។ ប្រៀបធៀជាមួយ Galaxy S24 Ultra គឺមានរ៉េមត្រឹមតែ 12GB ប៉ុណ្ណោះ ខណៈដែលអង្គចងចាំទំហំដូចគ្នា។

•Software: Samsung Galaxy S24 Ultra នឹងដំណើរការនៅលើ Android 15 ផ្អែកជាមួយស្បែកមុខកម្មវិធី One UI 7.1 សម្រាប់ deeper AI integration។ ស្មាតហ្វូននេះត្រូវគេទម្លាយថា នឹងអាចអាប់ដែត 7 ទៅលើកម្មវិធី និងប្រព័ន្ធសុវត្ថិភាព។

•Battery:  Galaxy S25 Ultra អាចនឹងមានថ្មចន្លោះពីទំហំ 5,000mAh ទៅ 5,500mAh និងមានកម្លាំងសាក 65W wired fast charging ហើយក៏អាចនឹងមានបច្ចេកវិទ្យាសាក 25W wireless charging រួមនិង reverse wireless charging features ផងដែរ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
All-New Honda PCX ស៊េរីថ្មី ទើបចេញក្តៅៗ ទទួលកក់មុនក្នុងតម្លៃពិសេស ជាមួយនឹងកាដូពិសេសមានតម្លៃស្មើរ 150$

All-New Honda PCX ស៊េរីថ្មី ទើបចេញក្តៅៗ ទទួលកក់មុនក្នុងតម្លៃពិសេស ជាមួយនឹងកាដូពិសេសមានតម្លៃស្មើរ 150$

ដោយ ប៉េងលីន
Xiaomi សម្ពោធ Redmi Note 14 Series បច្ចេកវិទ្យាថតរូបកម្រិតខ្ពស់ជាមួយភាពធន់មាំលំដាប់កំពូល

Xiaomi សម្ពោធ Redmi Note 14 Series បច្ចេកវិទ្យាថតរូបកម្រិតខ្ពស់ជាមួយភាពធន់មាំលំដាប់កំពូល

ដោយ ប៉េងលីន
លេចធ្លាយរូបភាពស្មាតហ្វូនបត់បាន OPPO Find N5 បង្ហាញពីឌីស្សាញកាមេរ៉ាយ៉ាងស្រស់ស្អាត

លេចធ្លាយរូបភាពស្មាតហ្វូនបត់បាន OPPO Find N5 បង្ហាញពីឌីស្សាញកាមេរ៉ាយ៉ាងស្រស់ស្អាត

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី BYD Han L និង Tang L បង្ហាញវត្តមានជាផ្លូវការណ៌នៅលើទីផ្សារប្រទេសចិនហើយ

រថយន្តស៊េរីថ្មី BYD Han L និង Tang L បង្ហាញវត្តមានជាផ្លូវការណ៌នៅលើទីផ្សារប្រទេសចិនហើយ

ដោយ ប៉េងលីន
តម្លៃ Samsung Galaxy S25 Series នៅឥណ្ឌា ត្រូវគេទម្លាយថា ខ្ពស់ជាងម៉ូដែលមុន Galaxy S24 Series

តម្លៃ Samsung Galaxy S25 Series នៅឥណ្ឌា ត្រូវគេទម្លាយថា ខ្ពស់ជាងម៉ូដែលមុន Galaxy S24 Series

ដោយ ប៉េងលីន
មកលើកនេះពិតជាមិនធម្មតា! Samsung Galaxy S25 បច្ចេកវិទ្យា AI ពហុមុខងារ មានវត្តមានលើទីផ្សាកម្ពុជាហើយ!

មកលើកនេះពិតជាមិនធម្មតា! Samsung Galaxy S25 បច្ចេកវិទ្យា AI ពហុមុខងារ មានវត្តមានលើទីផ្សាកម្ពុជាហើយ!

ដោយ ប៉េងលីន