no-alternative title
no-alternative title
no-alternative title
no-alternative title

ស្មាតហ្វូនអេក្រង់បត់បាន Galaxy Z Flip 6 និង Fold 6 នឹងបង្ហាញវត្តមានជាមួយជម្រើសពណ៌ទាំងនេះ!

នៅខែកក្កដាខាងមុខនេះ ក្រុមហ៊ុន Samsung ត្រូវបានគេបញ្ជាក់ថា នឹងមានការប្រកាសចេញនូវស្មាតហ្វូនអេក្រង់បត់បានជំនាន់ថ្មីរបស់ខ្លួន Galaxy Z Flip 6 និង Galaxy Z Fold 6 នៅក្នុងព្រឹត្តការណ៌ Galaxy Unpacked 2024 ដែលគ្រោងនឹងប្រារព្ធឡើងនៅថ្ងៃទី 10 ខែកក្កដា។ ជាមួយនិងការវត្តមានរបស់ស្មាតហ្វូននេហ មានការព្យាករណ៌ថា ក្រុមហ៊ុននេះ អាចនឹងមានការការប្រកាសចេញជាមួយជម្រើស 3 ពណ៌ ឬ 4 ពណ៌។ នៅពេលនេះ ពណ៌ទាំងនេះ ត្រូវបានគេអ្នកទម្លាយចែកចាយនៅលើអនឡាញហើយ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

បើតាមការទម្លាយចេញពី Evan Blass (@evleaks on X) បានអោយដឹងថា ស្មាតហ្វូនអេក្រង់បត់បានជំនាន់ថ្មី Galaxy Z Flip 6 នឹងមានពណ៌ ខៀវ, មីន, ទឹកប្រាក់ និងពណ៌លឿង។ សម្រាប់ស្មាតហ្វូនអេក្រង់បត់ម៉ូដែល Galaxy Z Fold 6 វិញ នឹងមានជម្រើស 3 ពណ៌ មានដូចជា ពណ៌ណាវី, ផ្កាឈូក និងពណ៌ទឹកប្រាក់។ ជាមួយគ្នានេះ ក៏មានការបបន្ថែមថា ស្មាតហ្វូន Galaxy Z Flip 6 នឹងមានពណ៌ជាច្រើនទៀតដូចជា Crafted Black, Peach និង White colors ផងដែរ។ សម្រាប់ Galaxy Z Fold 6 ក៏នឹងមានពណ៌ Crafted Black និង White colors ដូចគ្នា។ ប៉ុន្តែពណ៌ទាំងនេះ គឺមានដាក់លក់តែនៅលើ Samsung អនឡាញស្ត័រនៅតាមបណ្តាប្រទេសនិមួយៗប៉ុណ្ណោះ។

សូមជំរាបថា ជាមួយនិងពណ៌ Pink នេះ គឺទើបតែតែមានជាលើកដំបូងបំផុតសម្រាប់ស្មាតហ្វូនអេក្រង់បត់បាន Galaxy Z Fold series។ គួរបញ្ជាក់ថា ក្រុមហ៊ុន Samsung កន្លងមកតែងតែឌីស្សាញពណ៌ស្រាលៗទៅលើស្មាតហ្វូនអេក្រង់បត់ Galaxy Z Fold series និងពណ៌ដឹតៗទៅលើ Galaxy Z Flip series ដូច្នេះផ្អែកលើពណ៌ទាំងនេះ មានការរំពឹងថា ក្រុមហ៊ុន Samsung កំពុងតែនាំមកនូវពណ៌កាន់តែច្រើនសម្រាប់ផ្តល់នូវបទពិសោធន៌ថ្មីសម្រាប់ Galaxy Z Fold series។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម