នៅថ្ងៃទី 12 ខែកក្កដានេះក្រុមហ៊ុន Honor នឹងប្រកាសចេញនូវស្មាតហ្វូនបត់បាន Honor Magic V3 និង Magic Vs3 នៅក្នុងទីផ្សាររបស់ចិនហើយ។ ក្រុមហ៊ុននេះបានបញ្ជាក់អំពីការឌីស្សាញរូបរាងរបស់ស្មាតហ្វូននេះ និងពណ៌របស់ស្មាតហ្វូនទាំងនេះហើយ ប៉ុន្តែមិនទាន់បានទម្លាយអំពីលក្ខណៈសម្បត្តិរបស់ស្មាតហ្វូននេះនៅឡើយទេ។ កាលពីពេលមុននេះ ក្រុមហ៊ុននេះ បានបញ្ជាក់ថា ស្មាតហ្វូន Magic V3 នឹងមានកម្រាស់ស្តើងជាងមុន និងស្រាលជាងម៉ូឌែលជំនាន់មុននោះគឺ Magic V2 ដែលបង្ហាញខ្លួនកាលពីឆ្នាំមុននេះទៅទៀត។
សូមជំរាបថា ស្មាតហ្វូន V2 គឺមានទម្ងន់ប្រហែលជា 231 g និងកម្រាស់ 9.9mm ប៉ុណ្ណោះ។ បើមើលទៅលើស្មាតហ្វូន Magic V3 វិញ ត្រូវបានក្រុមហ៊ុនរាយការណ៌ថា នឹងមានកម្រាស់ស្តើងជាងមុន និងស្រាលជាងមុនថែមទៀតដោយសារតែថាមពលថ្មធំជាងមុន។
យោងតាមការបែកធ្លាយជាច្រើននាពេលថ្មីៗនេះ បានបញ្ជាក់ថា ស្មាតហ្វូន Honor Magic V3 នេះគឺមានថាមពលថ្មទំហំ 5,200mAh ដែលធំជាងស្មាតហ្វូន Magic V2 ដល់ទៅ 200mAh។ ក្រុមហ៊ុននេះ ក៏បានកាត់បន្ថយទៅលើកម្រាស់របស់ស្មាតហ្វូន Magic V3 មកនៅត្រឹមតែ 9.7mm ប៉ុណ្ណោះ ក្នុងនោះថែមទាំងភ្ជាប់ជាមួយនឹងថាមពលថ្មធំជាងមុន។ ស្មាតហ្វូន V3 នេះគឺមានទម្ងន់ត្រឹមតែ 226g។
បើមើលទៅលើការឌីស្សាញរបស់ស្មាតហ្វូននេះ ស្មាតហ្វូន Magic V3 នេះមាន 4 ពណ៌នោះ គឺខ្មៅ ត្នោត ស និងបៃតង។ ស្មាតហ្វូននេះមានគែមធ្វើពីលោហធាតុធន់ក្នុងការប្រើប្រាស់ និង IPX8 សម្រាប់ការពារការជ្រាបទឹកថែមទៀត។ កាមេរ៉ាខាងក្រោយរបស់ស្មាតហ្វូន Honor Magic V3 មានកាមេរ៉ាទំហំ 50-megapixel primary ជាមួយនឹងមុខងារ OIS ។ វាក៏មានកាមេរ៉ា periscope telephoto ដែលមានមុខងារហ៊្សូមបាន 3.5x optical zoom ។
និយាយពលថាមពលថ្មរបស់ស្មាតហ្វូន Magic V3 នេះវិញ គឺមានទ្រទ្រង់ទៅលើបច្ចេកវិទ្យា 66W fast charging និង wireless charging។ ស្មាតហ្វូនបត់បាននេះនឹងមានបន្ទះឈីប Snapdragon 8 Gen។ ថ្មីៗនេះមានការបែកធ្លាយជាច្រើនបានបញ្ជាក់ថា ស្មាតហ្វូននេះ នឹងមានបំពាក់នូវ x-axis linear motor និងបច្ចេកវិទ្យា satellite ថែមទៀតផង។ សម្រាប់ស្មាតហ្វូន Magic Vs3 នេះវិញ គឺនឹងមានបន្ទះឈីប Snapdragon 8 Gen 2 ហើយវានឹងមានពណ៌ខ្មៅ ស និងបៃតង៕