រថយន្តអគ្គិសនីខ្នាតតូច Changan Lumin EV បើកបរបានចំងាយផ្លូវ 301km ចេញលក់ក្នុងតម្លៃត្រឹមតែ $8,500 ប៉ុណ្ណោះ

ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់ប្រទេសចិន Changan Auto បានធ្វើការប្រកាសចេញលក់កូនរថយន្តអគ្គិសនីស៊េរីថ្មីដ៏សែន Cute ម៉ូដែល Changan Lumin EV ផ្លូវការណ៍ជាមួយតម្លៃខ្ទង់ $8,500។ mini-EV ដ៏តូចច្រឡឹងមួយនេះត្រូវបានរចនាឡើងដើម្បីផ្តល់នូវភាពងាយស្រួលក្នុងការចរាចរនៅក្នុងទីប្រជុំជន ឬនៅទីក្រុង ព្រោះថាវាមានទំហំតូច។ ទោះបីជាមានខ្លួនតូចច្រឡឹងដ៏សែន Cute ក៏ពិតមែនប៉ុន្តែ សមត្ថភាពរបស់ Changan Lumin EV មិនតូចល្អិតដូចខ្លួនវាឡើយ ដោយវាមានសមត្ថភាពអាចបើកបរបានចំងាយផ្លូវដល់ទៅ 301km នៅពេលសាកថាមពលអាគុយមួយពេញម្តង។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

Changan Lumin EV ត្រូវបានផលិតឡើងដោយប្រើប្រាស់គ្រោងឆ្អឹងប្រភេទ EPA0 pure electric platform ជាមួយការបំពាក់នូវបច្ចេកវិទ្យាសាកភ្លើងចូលល្បឿនលឿន DC-Fast Charging បើធៀបនឹងជំនាន់មុន ដោយការសាកថាមពលពី 30% ទៅ 80% ចំនាយពេលប្រមាណ 35 នាទី។ mini-EV ស៊េរីថ្មីមួយនេះ រចនាឡើងជាមួយទ្វារចំនួន 4 និងមានកៅអីចំនួន 4 (2-door, 4-seat)។ រថយន្តនេះ មានប្រវែង 3,270mm, ទទឹង 1,700mm, កម្ពស់ 1,545mm និងគម្លាតពីកង់មុខទៅកង់ក្រោយ 1,980mm។ Changan Lumin EV មានជម្រើសបីពណ៌ និងផ្នែកខាងក្នុងមានបំពាក់ដៃចង្កូតកាំបី មានអេក្រង់ថាច់ទំហំ 10.25-inch និងអេក្រង់នៅកណ្តាលអាចបង្វិកបញ្ឈរបានជាប្រភេទ LCD។

មុខងារពិសេសៗដែលមានបំពាក់នៅលើកូនរថយន្តអគ្គិសនីដ៏តូចច្រឡឹងរបស់ Changan មួយនេះមានដូចជា បច្ចេកវិទ្យា reverse imaging, ការភ្ជាប់ជាមួយស្មាតហ្វូន mobile phone interconnection, មុខងារបញ្ជាគ្រប់គ្រងដោយសំឡេង voice control, និងប្រព័ន្ធ Bluetooth សម្រាប់ការភ្ជាប់ក្នុងការចាក់តន្ត្រី និងការភ្ជាប់និយាយទូរស័ព្ទជាដើម។ សម្រាប់ប្រភពនៃអានុភាពថាមពលដែលបានដំឡើងនៅលើ Changan Lumin EV ស៊េរីថ្មីនេះ មានដូចជា ម៉ូទ័រសអគ្គិសនីចំនួន 1 ដែលផលិតកំលាំងបាន 35kW ជាមួយកញ្ចប់អាគុយកំលាំង 27.99kWh ហើយបើតាមការបញ្ជាក់នៅលើបញ្ចីរបស់ស្ថាប័ន CLTC រថយន្ត mini-EV នេះអាចបើកបានចំងាយផ្លូវ 301km នៅពេលសាកថាមពលថ្មមួយពេញម្តង៕

 

ព័ត៌មានពាណិជ្ជកម្ម