Huawei Mate 60 Pro+ បានក្លាយជាស្តេចកាមេរ៉ានៅលើបញ្ជី DxOMark

Huawei ដែលជាក្រុមហ៊ុនផលិតស្មាតហ្វូនដ៏ពេញនិយមបំផុតរបស់មហាយក្សចិន បានត្រៀមខ្លួនរួចជាស្រេចហើយនៅក្នុងការវិលត្រឡប់មកវិញមកកាន់ទីផ្សារស្មាតហ្វូននេះ បើទោះបីជាក្រុមហ៊ុនមួយនេះ បាននឹងកំពុងតែស្ថិតនៅក្នុងពេលវេលានៃការដាក់ទណ្ឌកម្មជាច្រើន ពីសហរដ្ឋអាមេរិកក៏ដោយ។ យោងតាមការវិវត្តចុងក្រោយនេះ បានបង្ហាញថា ក្រុមហ៊ុន Huawei គឺមានសមត្ថភាពខ្លាំងក្លាទៅលើកាមេរ៉ាថតរូប បើទោះបីជាក្រុមហ៊ុននេះ នៅតែមានការរឹតបន្តឹងទៅលើការប្រើប្រាស់នូវបន្ទះឈីបរបស់សហរដ្ឋអាមេរិកក៏ដោយ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ថ្មីនេះ មានការសេចក្តីរាយការណ៌ថា ស្មាតហ្វូន Huawei Mate60 Pro+ នៅពេលនេះ បានឡើងឈរនៅលើបញ្ជីតេស្តសមត្ថភាពកាមេរ៉ារបស់ស្ថាប័ន DxOMark ហើយ ដោយមានការនាំមុខទៅលើស្មាតហ្វូន Huawei P60 Pro ដែលជាម៉ូដែលកំពូលធ្លាប់ទទួលបាននូវពានរង្វាន់នេះដូចគ្នា។ បើតាមការបង្ហាញខាងលើនេះ គឺមានការបញ្ជាក់ថា ស្មាតហ្វូន Huawei Mate60 Pro+ គឹឈរនៅចំណាត់ថ្នាក់កំពូលនៅលើតារាងស្មាតហ្វូន ultra-premium ដូចជា iPhone 15 Pro Max, Pixel 8 Pro និង Oppo Find X6 Pro ជាដើម។ ស្មាតហ្វូននេះ មានពិន្ទុ 157 នៅក្នុងការតេស្តកាមេរ៉ានៅលើ DxOMark។ ស្មាតហ្វូននេះ គឺល្អបំផុតនៅក្នុងការថត Bokeh និងរូបភាព។ 

ស្មាតហ្វូន Huawei Mate 60 Pro+ គឺមានពិន្ទុខ្ពស់បំផុតនៅលើ DxOMark។ ស្មាតហ្វូននេះ មានសមត្ថភាពខ្ពស់ទៅលើការថតរូបភាព និងវីដេអូ។ សម្រាប់ variable aperture របស់កាមេរ៉ាបស់ស្មាតហ្វូននេះ គឺអាចធ្វើការកែប្រែដោយស្វ័យប្រវត្តិទៅលើចំនួនមនុស្សដែលស្ថិតនៅក្នុងការថតនេះ។ បន្ថែមពីនេះ កាមេរ៉ានេះ ក៏មានសមត្ថភាពក្នុងការថត Zoom បានយ៉ាងល្អជាពិសេសនៅក្នុងពេលដែលថតនៅពេលដែលមានពន្លឺទាបថែមទៀត៕

 

ព័ត៌មានពាណិជ្ជកម្ម