no-alternative title
no-alternative title
no-alternative title
no-alternative title

ស្មាតហ្វូនអេក្រង់បត់បានស៊េរីថ្មី Galaxy Z Flip 7 កំពុងតែតេស្តជាមួយនឹងបន្ទះឈីប Snapdragon 8 Elite!

មកដល់ពេលនេះ មានការបែកធ្លាយពាក្យចចាមអារ៉ាមថ្មីៗជាច្រើនទាក់ទងជាមួយនិងស្មាតហ្វូនអេក្រង់បត់បានស៊េរីថ្មី Galaxy Z Flip 7 ហើយថ្មីនេះ វាក៏មានការបង្ហាញថា ក្រុមហ៊ុន Samsung ក៏ប្រឈមមុខជាមួយនឹងបញ្ហានៃបន្ទះឈីប  Exynos 2500 ផងដែរ។ ពេលនេះ ស្មាតហ្វូនបត់បាន Flip នេះ ក៏បានធ្វើតេស្តទៅលើបន្ទះឈីប Snapdragon 8 Elite ហើយ ដោយមិនមែនតេស្តនៅលើបន្ទះឈីប  Exynos chip នោះទេ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

យោងតាមពាក្យចចាមអារ៉ាម និងរបាយការណ៍នាពេលថ្មីៗនេះ បានបញ្ជាក់ថា ស្មាតហ្វូនអេក្រង់បត់បត់បាន Galaxy Z Flip 7 នឹងបង្ហាញខ្លួនជាមួយនឹងបន្ទះឈីប Exynos 2500។ កាលពីដើមខែនេះ យើងគ្រប់គ្នា ក៏បានដឹងថា ស្មាតហ្វូន  Galaxy Z Flip 7 នឹងធ្វើការផលិតទ្រង់ទ្រាយធំនៅខែក្រោយនេះ ហើយនឹងប្រើប្រាស់នូវបន្ទះឈីប Exynos 2500 ប៉ុន្តែនៅក្នុងរបាយការណ៍ថ្មីនេះចេញពីអ្នកទម្លាយ PandaFlashPro បានបញ្ជាក់ថា រឿងនេះមិនកើតឡើងនោះទេ។

 

តាមអ្នកទម្លាយរូបនេះ បានបញ្ជាក់ថា បន្ទះឈីប Snapdragon 8 Elite នេះ គឺមានតម្រូវការខ្ពស់មែនទែនសម្រាប់ក្រុមហ៊ុន Samsung ដែលបន្ទះឈីបនេះ ក៏មានការប្រើប្រាស់នៅលើស្មាតហ្វូន Flagship Galaxy S25 Series ផងដែរ។ ស្មាតហ្វូន  Galaxy Z Flip 7 នេះ ត្រូវគេរំពឹងថា នឹងបង្ហាញខ្លួនជាមួយនឹងបន្ទះឈីប Exynos 2500។

ថ្មីៗនេះ ក្រុមហ៊ុន Samsung ក៏បានធ្វើការតេស្តទៅលើស្មាតហ្វូនអេក្រង់បត់បាន  Galaxy Z Flip 7 ជាមួយនឹងបន្ទះឈីប Snapdragon 8 Elite ផងដែរ។ ក្នុងនោះក៏មានការតេស្តទៅលើ Network Connectivity Tests ទៀតផង។ ស្មាតហ្វូន Galaxy Z Flip 7 នេះ នឹងមានការ upgrade កាន់តែប្រសើរជាងស្មាតហ្វូនជំនាន់មុននេះជាមួយនឹងអេក្រង់ Cover Display ធំជាងមុន បន្ទះឈីបថ្មី និងជាច្រើនទៀត។ ក្រុមហ៊ុននេះ ក៏មានគម្រោងនៅក្នុងការបង្ហាញស្មាតហ្វូនបត់បានម៉ូដែល Galaxy Z Flip 7 FE ផងដែរ៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម