no-alternative title
no-alternative title
no-alternative title
no-alternative title

ស្មាតហ្វូនស៊េរីថ្មី Huawei Mate 80 នឹងបង្ហាញខ្លួននៅក្នុងខែធ្នូចុងឆ្នាំនេះហើយ!

 

មកដល់ពេលនេះ មានពាក្យចចាមអារ៉ាមជាច្រើន បានទម្លាយអំពីស្មាតហ្វូន Huawei Mate 80 Series នៅលើបណ្តាញសង្គម ហើយនៅក្នុងពាក្យចចាមអារ៉ាមចុងក្រោយបំផុតនេះ បានបញ្ជាក់ថា ស្មាតហ្វូនជំនាន់ថ្មីនេះ នឹងបង្ហាញខ្លួននៅក្នុងខែធ្នូខាងមុខនេះហើយ។ បើមើលទៅលើពាក្យចចាមអារ៉ាមខាងលើនេះ គឺបានភាពស៊ីគ្នាជាមួយនឹងការបែកធ្លាយជាច្រើនកាលពីពេលមុននេះផងដែរ។ យោងតាមអ្នកទម្លាយម្នាក់នៅលើ Weibo បានបញ្ជាក់ថា ស្មាតហ្វូនជំនាន់ថ្មី Huawei Mate 80 series នេះនឹងបង្ហាញខ្លួននៅក្នុងខែធ្នូឆ្នាំនេះដូចគ្នា។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

 

 

ស្មាតហ្វូនជំនាន់ថ្មីនេះ នឹងប្រើប្រាស់នូវបន្ទះ ឈីប Kirin 5G មានសមត្ថភាពខ្លាំងក្លា ហើយថែមទាំងមានការពង្រឹងទៅលើកម្លាំងម៉ាស៊ីនកាន់តែអស្ចារ្យ និងប្រសិទ្ធិភាពខ្ពស់បំផុតថែមទៀតផង។ ក្រៅពីនេះ ស្មាតហ្វូនជំនាន់ថ្មី Mate 80 នេះ នឹងមានអេក្រង់រាបស្មើ ជាជាងការប្រើប្រាស់នូវអេក្រង់គែមកោងដែលធ្លាប់ប្រើប្រាស់នាពេលកន្លងមក។ សូមជំរាបថា ក្រុមហ៊ុនផលិតស្មាតហ្វូនរបស់ប្រទេសចិននេះ បានបញ្ចេញស្មាតហ្វូន Flagship ចំនួន 2 ស៊េរីជារៀងរាល់ឆ្នាំនោះគឺ P/Pura និង Mate។ 

ស្មាតហ្វូន Pura Series ជាធម្មតាប្រកាសបង្ហាញខ្លួននៅក្នុងឆមាសទី 1 ឆ្នាំនេះ ដែលមានការផ្តោតទៅលើការឌីស្សាញ និងកាមេរ៉ាដ៏ខ្លាំងក្លា។ ស្មាតហ្វូននេះ ផ្តោតទៅលើរូបភាពកាន់តែអស្ចារ្យបំផុតនៅក្នុងការថតរូបភាព។ សម្រាប់ស្មាតហ្វូន Mate អាចនឹងបង្ហាញខ្លួននៅក្នុងត្រីមាសទី 3 ឬទី 4 ឆ្នាំនេះ។

 

ស្មាតហ្វូននេះ នឹងប្រើប្រាស់នូវបន្ទះឈីប Kirin ជំនាន់ថ្មីដែលមានការពង្រឹងទៅលើប្រសិទ្ធិភាព កម្លាំងម៉ាស៊ីន និងមុខងារជាច្រើនទៀត។ ស្មាតហ្វូន Pura 80 Series អាចនឹងបង្ហាញខ្លួនជាផ្លូវការនៅក្នុងខែសីហានេះជាជាងនៅក្នុងខែឧសភា ឬកក្កដានេះ។ ក្រុមហ៊ុន Huawei ក៏ត្រៀមនឹងបង្ហាញនូវស្មាតហ្វូន Mate Series ចុងក្រោយរបស់ខ្លួននៅចុងឆ្នាំ 2025 នេះផងដែរ៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម