ក្រុមហ៊ុន Huawei ត្រូវបានគេព្យាករណ៌ថា នឹងមានការនាំមកជាថ្មីនូវកាមេរ៉ា 10x optical zoom មកបំពាក់ទៅលើស្មាតហ្វូន Pura 80 Ultra ដែលគ្រោងនឹងមានការប្រកាសចេញនៅលើទីផ្សារនាពេលដ៏ខ្លីខាងមុខនេះ។ ផ្អែកតាមព័ត៌មានថ្មីមួយបានទម្លាយថា ស្មាតហ្វូនជំនាន់ថ្មី Pura ជំនាន់ថ្មីនេះ នឹងមានការអាប់ដេតជាមួយនឹងមុខងារថ្មីៗ និងប្លែកៗជាច្រើន។ បើតាមអ្នកទម្លាយ @DigitalChatStation បាននិយាយថា ក្រុមហ៊ុនផលិតស្មាតហ្វូនកំពូល Top 5 នេះ ក៏ត្រៀមបញ្ចេញនូវស្មាតហ្វូន ‘Ultra’។
គួរបញ្ជាក់ថា ស្មាតហ្វូនស៊េរីថ្មី Huawei Pura 80 Ultra ត្រូវបានគេទម្លាយមុននេះថា នឹងមានការបំពាក់នូវកាមេរ៉ាទំហំ 50MP periscope និងមានការគាំទ្រជាមួយនឹង មុខងារហ៊្សូម 10x optical zoom ហើយនិងមាន medium focal length ផងដែរ។ ជាមួយគ្នានេះ ក៏មានការព័ត៌មានផ្សេងទៀតនិយាយថា ស្មាតហ្វូន Ultra នៃត្រកូលស្មាតហ្វូន Huawei Pura 80 series នេះ គឺអាចនឹងបង្ហាញខ្លួននៅក្នុងឆមាសទី 1 ឆ្នាំនេះហើយ ដោយមាននឹងមានកាមេរ៉ា 10x optical zoom ផងដែរ។
អ្នកទម្លាយរូបនេះ នៅមិនទាន់បានទម្លាយអំពីឈ្មោះនៃឧបករណ៍របស់ស្មាតហ្វូននេះនៅឡើយទេ ហើយក្រុមហ៊ុន Huawei ក៏នូវមិនទាន់ច្បាស់ថា នឹងប្រើប្រាស់នូវបច្ចេកវិទ្យា zooming នេះ ទៅលើស្មាតហ្វូន Pura 80 Ultra កំពូលរបស់ខ្លួនដូចគ្នា។ មុននេះ ក្រុមហ៊ុន Huawei ធ្លាប់បានប្រកាសនូវមុខងារ 10x optical zoom នៅលើស្មាតហ្វូន P40 Pro Plus ម្តងរួចមកហើយ។
នៅពលេនោះ ស្មាតហ្វូន P40 Pro Plus អាចយកឈ្នះទៅលើស្មាតហ្វូនជាច្រើនរួមមានដូចជា iPhone 11 Pro 2x និង Samsung S20 Ultra’s 4x optical ផងដែរ។ បើមើលទៅលើ Huawei ក៏បានទម្លាក់ពី 10x zoom ទៅ 3.5x zooming វិញផងដែរសម្រាប់ស្មាតហ្វូន P50 និងMate 50 series។ ក្រុមហ៊ុន Huawei ថ្មីៗនេះ បានចេញមកសន្យាថា នឹងបញ្ចេញនូវស្មាតហ្វូនដ៏អស្ចារ្យនៅក្នុងឆ្នាំនេះ។ ដូច្នេះ សម្រាប់ព័ត៌មានលម្អិតជាច្រើនទៀតនឹងទម្លាយនាពេលខាងមុខឆាប់ៗនេះ៕