no-alternative title
no-alternative title
no-alternative title
no-alternative title

Motorola Razr 60 Ultra និង Edge 60 Pro ត្រូវគេទម្លាយនូវលក្ខណៈទូទៅ ពណ៌ និងតម្លៃហើយ

ថ្មីៗនេះ ក្រុមហ៊ុន Motorola ទើបតែបញ្ចេញនូវស្មាតហ្វូនជំនាន់ថ្មី Razr 60 Ultra និងស្មាតហ្វូន Edge 60 Pro ហើយនៅពេលនេះ អ្នកលក់រាយនៅក្នុងប្រទេសបែលហ្សិក MediaMarkt ក៏បានបង្ហាញនូវស្មាតហ្វូនទាំងពីរនេះ ជាមួយនឹងលក្ខណៈសម្បត្តិ តម្លៃ និងពណ៌របស់ស្មាតហ្វូននេះថែមទៀតហើយ នៅមុនការប្រកាសជាផ្លូវការណ៌ចូលមកដល់។ ស្មាតហ្វូនជំនាន់ថ្មីនេះ នឹងមានតម្លៃ €1299 និង €599។ សម្រាប់ស្មាតហ្វូន Razr 60 Ultra ថ្មីនេះ គឺប្រើប្រាស់នូវបន្ទះឈីប Snapdragon 8 Elite អមជាមួយនឹងរ៉េមទំហំ 16GB និងអង្គចងចាំទំហំ 512GB។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ស្មាតហ្វូនថ្មីនេះ មានអេក្រង់ទំហំ 7-អ៊ីងគាំទ្រដោយអេក្រង់ LTPO AMOLED display ហើយនិងមានភ្ជាប់ជាមួយនឹងកម្រិត ល្បឿន 165Hz refresh rate ហើយនិងអេក្រង់ខាងក្រៅទំហំ 4-អ៊ីង AMOLED cover។ ស្មាតហ្វូនជំនាន់ថ្មីនេះ ដំណើរការនូវប្រព័ន្ធប្រតិបត្តិការ Android 15 ដែលអាចអាប់ដេត OS បានដល់ទៅ 3 ឆ្នាំ និងអាប់ដេតសុវត្ថិភាពដល់ទៅ 4 ឆ្នាំ។ សម្រាប់កាមេរ៉ារបស់ស្មាតហ្វូននេះ គឺមានសិនស័រទំហំ 50MP ចំនួនពីរគ្រាប់ ខណៈដែលនិងកាមេរ៉ាខាងមុខទំហំ 50MP selfie។

ស្មាតហ្វូននេះប្រើប្រាស់នូវថាមពលថ្មទំហំ 4,500mAh និងមានបច្ចេកវិទ្យាសាកកម្លាំង 68W fast charging។ ស្មាតហ្វូននេះ មានទម្ងន់ 199g និងវិមាត្រ 74x171.5x7.19mm។ សម្រាប់ពណ៌នៅលើស្មាតហ្វូននេះ គឺមានដូចជា Scarab, Mountain Trail, Rio Red, Pink និង  Cabaret។ ស្មាតហ្វូននេះ មានតម្លៃ  €1299 បើធៀបជាមួយនឹងស្មាតហ្វូន Razr 50 Ultra គឺមានតម្លៃ  €1199 ។

សម្រាប់ស្មាតហ្វូន Edge 60 Pro នេះវិញ គឺមានអេក្រង់ទំហំ 6.67-អ៊ីងគាំទ្រអេក្រង់ pOLED display រត់ជាមួយនឹងល្បឿន 144Hz refresh rate ដំណើរការនៅលើបន្ទះឈីប Snapdragon 8 Gen 2 រ៉េមទំហំ 12GB និងម៉េមូរីទំហំ 512GB។ ស្មាតហ្វូននេះមានកាមេរ៉ាគោលទំហំ 50MP, 50MP ultra-wide និងមួយគ្រាប់ទៀតទំហំ 10MP ហ៊្សូម 3x telephoto រួមជាមួយនឹងកាមេរ៉ាខាងមុខទំហំ 60MP។ ស្មាតហ្វូននេះ មានថាមពលថ្មទំហំ 6,000mAh គាំទ្រជាមួយនឹងកម្លាំងសាក 90W fast charging ។ ស្មាតហ្វូននេះ មានពណ៌ Dazzling Blue និង Shadow និងតម្លៃ €599។ ស្មាតហ្វូន Razr 60 Ultra និង Edge 60 Pro ក៏ផ្តល់នូវការធានាដល់ទៅ 2 ឆ្នាំផងដែរ៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម