ក្រុមហ៊ុន Huawei Investment & Holding Corporation ( ដែលជាផ្នែកមួយនៃក្រុមហ៊ុន Huawei Technologies) ទើបតែប្រមូលទឹកប្រាក់បានចំនួន 2.7 ពាន់លានដុល្លារអាមេរិក នៅក្នុងការលក់បណ្ណបំណុលរបស់ចិន។ នេះគឺជាការប្រមូលនូវទឹកប្រាក់បានយ៉ាងច្រើននៅក្នុងប្រទេសចិនសម្រាប់ឆ្នាំនេះ។ យោងតាមការបញ្ជាក់របស់ Bloomberg បានបង្ហាញថា ក្រុមហ៊ុន Huawei នឹងបង្កើនទៅលើទឹកប្រាក់នៃបំណុលនៅក្នុងទីផ្សាររបស់ប្រទេសចិនដល់ទៅ 2.7 ពាន់លានដុល្លារអាមេរិក (20 ពាន់លានយ័ន)។
សូមជំរាបថា ថ្មីៗនេះ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សចិនមួយនេះ ទើបតែបញ្ជាក់ពីការលក់ទៅលើបណ្ណបំណុលនេះ ហើយនិងមានការទ្រទ្រង់ទៅលើតម្លៃនៃប្រតិបត្តិការសម្រាប់ការិយាល័យកណ្តាល និងក្រុមហ៊ុនបុត្រសម្ព័ន្ធជាច្រើនទៀតរបស់ក្រុមហ៊ុននេះផងដែរ។ ក្រុមហ៊ុន Huawei បានធ្វើការប្រមូលទឹកប្រាក់ចំនួន 20 ពាន់លានយ័នតាមរយៈឯកសារពាណិជ្ជកម្មរយៈពេលខ្លី ultra-short-term commercial paper (SCP) គិតចាប់តាំងពីចុងខែមីនាកន្លងមក។ សម្រាប់ Ultra SCP គឺមានរយៈពេល 270 ថ្ងៃ។ ការប៉ុនប៉ងទៅលើមូលនិធិនេះ គឺសមស្របទៅនឹងកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលរបស់ចិននៅក្នុងការបង្កើតធនាគារហិរញ្ញវត្ថុសម្រាប់ការច្នៃប្រឌិតទៅលើបច្ចេកវិទ្យានេះ។
គួរបញ្ជាក់ផងដែរ កាលពីខែមុននេះ ទេសាភិបាលរបស់ធនាគារប្រជាជនចិន (People’s Bank of China) លោក Pan Gongsheng ទើបតែប្រកាសអំពីក្រុមប្រឹក្សាភិបាលបច្ចេកវិទ្យានៅក្នុងទីផ្សារមូលបត្របំណុល ដើម្បីជួយសម្រួលទៅលើការលក់រយៈពេលវែងតាមយៈការស្រាវជ្រាវ និងការអភិវឌ្ឍរយៈពេលវែងទៅលើបច្ចេកវិទ្យាផងដែរ។ ក្រៅពីក្រុមហ៊ុន Huawei នេះ ក្រុមហ៊ុន ZTE ក៏បានប្រមូលទឹកប្រាក់ចំនួន 28.5 ពាន់លានយ៉ន់នៅក្នុងឆ្នាំនេះតា មរយៈការលក់មូលបត្របំណុលចំនួន23៕