នៅពេលនេះ ក្រុមហ៊ុន Samsung កំពុងតែបោះជំហានទៅមុខសម្រាប់ទូរទស្សន៍សម្រាប់ឆ្នាំ 2025 របស់ខ្លួនជាមួយនឹងវត្តមានរបស់ QN90F និង QN80F នៅក្នុងប្រទេសចិន ដែលមានបំពាក់នូវអេក្រង់ Mini LED 4K series។ ទូរទស្សន៍នេះមានច្រើនទំហំចាប់ពី 65 អ៊ីង ទៅដល់ 98 អ៊ីង ហើយទូរទស្សន៍ម៉ូដែលថ្មីទាំងនេះ ក៏មានការប្រើប្រាស់នូវ hardware ដ៏ខ្លាំងក្លាជាមួយនឹងការប្រើប្រាស់នូវមុខងារ AI ឆ្លាតវៃជាងមុន ហើយនិងមានការផ្តោតទៅលើអ្នកលេងហ្គេម ព្រមទាំងមានការឌីស្សាញប្រកបដោយរូបរាងស្លីម និងទំនើបបំផុតក្នុងការប្រើប្រាស់។
លក្ខណៈសម្បត្តិរបស់ទូរទស្សន៍ Samsung QN90F
ទូរទស្សន៍ QN90F series នេះ មានអេក្រង់ទំហំ 75-អ៊ីង, 85-អ៊ីង និង 98-អ៊ីង និងមានតម្លៃ 25,699 យ៉ន់ ($3,524), 39,999 យ៉ន់ ($5,485) និងតម្លៃ 110,999 យ៉ន់ (~$15,221)។ ទូរទស្សន៍ QN90F series នេះ ក៏មានការបំពាក់នូវបន្ទះឈីប NQ4 AI Gen3 processor ចុងក្រោយបំផុតរបស់ក្រុមហ៊ុន Samsung ដែលមានការទ្រទ្រង់ជាមួយនូវ 128 neural networks សម្រាប់ដំណើរការមុខងារកម្រិតខ្ពស់ជាច្រើន។ បន្ទះឈីបនេះ មានការបង្កើនល្បឿន CPU ល្អជាងមុនដល់ទៅ 17% និង 2.1x GPU ហើយនិង 2x NPU ធៀបជាមួយនឹងបន្ទះឈីប Gen2 chip។
អេក្រង់នេះ ជាប្រភេទបន្ទះអេក្រង់ QD-Mini LED panel របស់ក្រុមហ៊ុន Quantum Matrix Technology Plus។ អេក្រង់នេះក៏ទ្រទ្រង់ទៅលើ 4K resolution និង dynamic refresh rate ដល់ទៅ 165Hz ។សម្រាប់អ្នកចូលចិត្តលេងហ្គេមនោះ ទូរ ទស្សន៍នេះបំពាក់នូវ FreeSync Premium Pro, VRR និង ALLM សម្រាប់កាត់បន្ថយទៅលើ latency និង motion កាន់តែរលូនបំផុត។ វាក៏មាន 4K AI Picture Pro សម្រាប់ intelligent upscaling, Glare-Free ក្នុងការកាត់បន្ថយទៅលើ reflections និង Pantone certification 2,140 color tones និង 110 skin tones។
ប្រព័ន្ធសំឡេងរបស់ Samsung QN90F និង QN80F គឺមានកម្រិត 60W 4.2.2-channel system គាំទ្រជាមួយនឹង Dolby Atmos, Adaptive Sound Pro និង Object Tracking Sound+ សម្រាប់បទពិសោធន៍កាន់តែអស្ចារ្យ។ ទូរទស្សន៍នេះ ដំណើរការនូវ One UI Tizen OS ដែលទ្រទ្រង់ទៅលើ 300 apps ហើយវាក៏មានការអាប់ដេតដល់ទៅ 7 ឆ្នាំ ។ វាក៏មាន SmartThings ជាមួយនឹង Matter protocol ។ បន្ថែមពីនេះ វាក៏មាន remote solar ផងដែរ។
លក្ខណៈសម្បត្តិនៃទូរទស្សន៍ Samsung QN80F
សម្រាប់ទូរទស្សន៍ QN80F នេះ មានអេក្រង់ទំហំ 65-អ៊ីង, 75-អ៊ីង និង 85-អ៊ីង ដែលមានតម្លៃ 8,999 យ៉ន់ ($1,232), 12,999 យ៉ន់ ($1,782) និង 16,999 យ៉ន់ ($2,331) រៀងគ្នា។ ទូរទស្សន៍នេះ មានបន្ទះឈីប NQ4 AI Gen2 គាំទ្រជាមួយនឹង 20 neural networks ហើយនិងមានការបង្កើនទៅលើ CPU 40% និង 2x GPU ប្រៀបធៀបជាមួយនឹងម៉ូឌែលជំនាន់មុននេះ។ ទូរទស្សន៍នេះ មានអេក្រង់ Quantum Dot Mini LED display ទ្រទ្រង់ជាមួយនឹងកម្រិតភាពច្បាស់ 4K resolution ដែលទ្រទ្រង់ទៅលើល្បឿន 144Hz refresh rate និង MEMC motion compensation ថែមទៀតផង។
បន្ថែមពីនេះ ទូរទស្សន៍ QN80F ក៏មានបំពាក់នូវ 4K AI Picture Enhancement, AI Viewing Mode និង AI Color Enhancer Pro ផងដែរ។ អេក្រង់នេះ ក៏មានការទ្រទ្រង់នូវ Pantone-certified, HDR10+ និងHDR Vivid ហើយក៏មាន Game Bar 5.0 ជាមួយនឹង FPS optimization, ultra-wide ratios (21:9 និង 32:9) និង mini-map zoom ថែមទៀតផង។
សម្រាប់ប្រព័ន្ធសំឡេងរបស់ទូរទស្សន៍នេះ គឺប្រព័ន្ធ Dolby Atmos system ជាមួយនឹង AI Sound Pro, Object Tracking Sound និង Q-Symphony Pro ។ ទូរទស្សន៍ QN80F នេះដំនើរការនូវ One UI Tizen ជាមួយនឹងការអាប់ដេតOS ដល់ទៅ 7 ឆ្នាំ និង Smart View ជាមួយនឹង3D home control map ថែមទៀត។ ថ្មីៗនេះ ក្រុមហ៊ុន Samsung ក៏បានបង្ហាញនូវទូរទស្សន៍ X8F QD-Mini LED TV ដែលមានកម្រិតភាពច្បាស់កម្រិត 4K resolution គាំទ្រជាមួយនឹងល្បឿន 144Hz refresh rate, AI-powered upscaling, DeepSeek-R1 ជាដើម៕