no-alternative title
no-alternative title
no-alternative title
no-alternative title

TSMC ប្រកាសចេញបន្ទះឈីបខ្នាត 1.4nm ដែលមានអនុភាពខ្លាំងជាង 15% ធៀបនឹង 2nm

ត្រឡប់ទៅខែមិថុនា ឆ្នាំ 2024 ក្រុមហ៊ុនបច្ចេកវិទ្យាយក្សកូរ៉េខាងត្បូង Samsung Electronics បានធ្វើការប្រកាសចេញបច្ចេកវិទ្យាផលិតបន្ទះឈីបជំនាន់ថ្មីខ្នាត 4nm, 2nm និង 1.4nm processor nod។ ដោយឡែកនៅពេលនេះ ក្រុមហ៊ុនបច្ចេកវិទ្យាផលិតបន្ទះឈីបឈានមុខគេរបស់តៃវ៉ាន់ TSMC (Taiwan Semiconductor Manufacturing Company) បានធ្វើការប្រកាសចេញបច្ចេកវិទ្យាផលិតបន្ទះឈីបជំនាន់ថ្មីចុងក្រោយរបស់ខ្លួនខ្នាត 1.4nm processor technology ដែលបច្ចេកវិទ្យានេះ ត្រូវបានគេរំពឹងថា នឹងប្រើសម្រាប់ការផលិតឈីបឲ្យក្រុមហ៊ុនបច្ចេកវិទ្យាធំៗក្នុងពិភពលោកដូចជា NVIDIA, Apple, AMD និងក្រុមហ៊ុនជាច្រើនទៀត។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ក្រុមហ៊ុនផលិតបន្ទះឈីបអេឡិចត្រូនិចឈានមុខគេក្នុងពិភពលោករបស់តៃវ៉ាន់មួយនេះ ត្រូវបានគេរំពឹងថា នឹងចាប់ផ្តើមសង្វាក់ផលិតកម្មបន្ទះឈីបខ្នាត 1.4nm A14 Processor របស់ខ្លួននៅឆ្នាំ 2028 ខណៈបច្ចេកវិទ្យាបន្ទះឈីបខ្នាត 2nm នឹងចាប់ផ្តើមផលិតកម្មនៅចុងឆ្នាំ 2025 នេះ។

 

តាមការអះអាងពី TSMC បច្ចេកវិទ្យាបន្ទះឈីបខ្នាត 1.4nm មានអនុភាពខ្លាំងជាង 15% និងប្រើប្រាស់ថាមពលតិចជាង 30% ធៀបនឹងបច្ចេកវិទ្យាបន្ទះឈីបខ្នាត 2nm។ យោងទៅលើតាមបញ្ចីក្រុមហ៊ុនដៃគូរបស់ TSMC បច្ចេកវិទ្យាបន្ទះឈីបជំនាន់ថ្មីចុងក្រោយដ៏មានអនុភាពមួយនេះ អាចនឹងប្រើសម្រាប់ការផលិតបន្ទះឈីបសម្រាប់អនាគតទូរស័ព្ទ iPhone របស់ Apple ក៏ដូចជាផលិតបន្ទះឈីបរបស់ក្រុមហ៊ុន Nvidia GPUs, AMD និងក្រុមហ៊ុន។

 

ក្រុមហ៊ុន TSMC បានបញ្ជាក់ថា សម្រាប់បច្ចេកវិទ្យាបន្ទះឈីបខ្នាត 1.4nm Processor Technology គឺត្រូវបានបង្កើនសមត្ថភាពទៅលើប្រព័ន្ធ Logic density ដែលផ្តល់ឲ្យប្រព័ន្ធដំណើរការរបស់បន្ទះឈីបខ្លាំងជាងបច្ចេកវិទ្យា 2nm processor ហើយនិងដំណើរការលឿនជាង 30% ក៏ដូចជាមានប្រសិទ្ធិភាពខ្ពស់ជាង 60% ធៀបនឹងបច្ចេកវិទ្យា 3nm ដែលប្រើនៅលើបន្ទះឈីបស្មាតហ្វូនកំពូលៗក្នុងពេលបច្ចុប្បន្ន។

សម្រាប់ទូរស័ព្ទ iPhone 17 Series ដែលនឹងមកដល់នៅឆ្នាំ 2025 នេះ គឺនៅបន្តប្រើបច្ចេកវិទ្យាបន្ទះឈីប 3nm N3P node សម្រាប់បន្ទះឈីប A-Series។ ខណៈបច្ចេកវិទ្យាបន្ទះឈីប 2nm សម្រាប់ឈីប A-Series អាចនឹងមានប្រើនៅលើ iPhone ជំនាន់ថ្មីនៅរយះពេលប៉ុន្មានឆ្នាំខាងមុខទៀត។ រីបច្ចេកវិទ្យា 1.4nm A14 Process វិញ នឹងមានប្រើសម្រាប់ជំនាន់ក្រោយៗទៀតរបស់ iPhones៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
ឡានអគ្គិសនី Avatr 06 គូរប្រជែងថ្មីជាមួយ Tesla Model 3 ដំណើរការម៉ូទ័រពីរ និងមានតម្លៃជាង 2 ម៉ឺនដុល្លារ

ឡានអគ្គិសនី Avatr 06 គូរប្រជែងថ្មីជាមួយ Tesla Model 3 ដំណើរការម៉ូទ័រពីរ និងមានតម្លៃជាង 2 ម៉ឺនដុល្លារ

ដោយ ប៉េងលីន
MSI Claw 8 AI+ ចេញរូបរាងថ្មី មកដល់ក្នុងទីផ្សារកម្ពុជា ខ្លាំងជាងគេក្នុងប្រភព Handheld Gaming ទាំងអស់

MSI Claw 8 AI+ ចេញរូបរាងថ្មី មកដល់ក្នុងទីផ្សារកម្ពុជា ខ្លាំងជាងគេក្នុងប្រភព Handheld Gaming ទាំងអស់

ដោយ ប៉េងលីន
 ROG Flow Z13  2025 ថេបប្លេតលេងហ្គេមអេក្រង់ ROG Nebula ទំហំត្រឹមតែ 13 អ៊ីង បង្ហាញខ្លួននៅកម្ពុជា

ROG Flow Z13 2025 ថេបប្លេតលេងហ្គេមអេក្រង់ ROG Nebula ទំហំត្រឹមតែ 13 អ៊ីង បង្ហាញខ្លួននៅកម្ពុជា

ដោយ ប៉េងលីន
Mazda EZ-60 SUV បំពាក់អេក្រង់កម្រិត 5K ទំហំ 26.5-អ៊ីង និងប្រព័ន្ធសម្លេង Dolby Atmos

Mazda EZ-60 SUV បំពាក់អេក្រង់កម្រិត 5K ទំហំ 26.5-អ៊ីង និងប្រព័ន្ធសម្លេង Dolby Atmos

ដោយ ប៉េងលីន
ពិធីសម្ពោធដំណើរការខ្សែចង្វាក់ផលិតកម្មថ្មី និងរោងចក្រដំឡើងគ្រឿងបង្គុំរថយន្ត Ford របស់ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ម.ក

ពិធីសម្ពោធដំណើរការខ្សែចង្វាក់ផលិតកម្មថ្មី និងរោងចក្រដំឡើងគ្រឿងបង្គុំរថយន្ត Ford របស់ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ម.ក

ដោយ ប៉េងលីន
មកដល់ហើយ! MSI Venture 15 AI A1M បំពាក់បច្ចេកវិទ្យា AI មានសមត្ថភាពខ្ពស់ ធ្វើការងារបានកាន់តែខ្លាំង

មកដល់ហើយ! MSI Venture 15 AI A1M បំពាក់បច្ចេកវិទ្យា AI មានសមត្ថភាពខ្ពស់ ធ្វើការងារបានកាន់តែខ្លាំង

ដោយ ប៉េងលីន