no-alternative title
no-alternative title
no-alternative title
no-alternative title

វត្តមាន Mazda EZ-60 SUV នឹងនាំអោយ Mazda កាន់តែរឹងមាំនៅលើទីផ្សាររថយន្តអគ្គិសនី

ក្រុមហ៊ុនផលិតរថយន្តជប៉ុន Mazda បានធ្វើការដាក់តាំងបង្ហាញរថយន្តអគ្គិសនីស៊េរីថ្មី All-new EZ-60 នៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្តប្រចាំឆ្នាំ 2025 Shanghai International Auto Show។ រថយន្តស៊េរីថ្មីនេះ ត្រូវបានរចនាឡើងតាមបរិបទនៃគំរូឌីស្សាញ ARATA concept ដែលផ្តោតទៅលើភាពប្រណិត ទំនើបទាន់សម័យ បច្ចេកវិទ្យាកម្រិតខ្ពស់ និងអនុភាពកំលាំងខ្លាំងក្នុងការបើកបរ។ Mazda EZ-60 SUV នឹងផ្តល់ជូននូវជម្រើស Powertrain ចំនួនពីរកំលាំងផ្សេងគ្នា។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

រថយន្តអគ្គិសនី SUV របស់ជប៉ុនមួយនេះមានបណ្តោយ 4,850mm/ទទឹង 1,935mm/ កំពស់ 1,620mm និងគម្លាតចន្លោះកង់មុខទៅកង់ក្រោយ 2,902mm ជាមួយការឌីស្សាញរូបរាងបែបស្លីមប្រណិត និងលក្ខណៈ Aerodynamic។ All-new EZ-60 SUV មានការរចនាពណ៌ខាងក្រៅជាលក្ខណៈ dual-tone body។

នៅផ្នែកខាងក្នុងរបស់ EZ-60 SUV ត្រូវបានបំពាក់នូវប្រព័ន្ធកាប៊ីន digital-first cabin ដែលមានមកជាមួយនឹងបច្ចេកវិទ្យាអេក្រង់ទំហំធំដល់ទៅ 26.45-inch Ultra-wide display គាំទ្រកម្រិតបង្ហាញដល់ទៅ 5K ដែលអេក្រង់នេះគាំទ្រទាំងមុខងារបង្ហាញព័ត៌មានរថយន្ត ការកម្សាន្ត និងមុខងារគ្រប់គ្រង់ប្រព័ន្ធម៉ាស៊ីនត្រជាក់ក្នុងរថយន្តជាដើម។ តាមការបញ្ជាក់ពី Mazda បានឲ្យដឹងថា EZ-60 SUV មានបំពាក់នូវប្រព័ន្ធបំពងសំឡេងដល់ទៅ 23 គ្រាប់ គាំទ្រនូវប្រព័ន្ធសំឡេង 7.1.4-channel Dolby Atmos audio system។

 

នៅឃ្លប់ខាងក្រោយរបស់ EZ-60 SUV អាចផ្ទុកទំងន់បានចំណុះ 350 លីត្រ និងអាចបានដល់ 2,036 លីត្រនៅពេលបត់កៅអីខាងក្រោយចុះ និងនៅក្បាលរថយន្តអាចដាក់អីវ៉ាន់បានចំណុះ 126 លីត្រផងដែរ។ All-new EZ-60 SUV សហការផលិតរវាង Mazda និង Changan ដោយតួរគ្រោងឆ្អឹងរបស់រថយន្តអគ្គិសនីស៊េរីថ្មីនេះប្រើប្រាស់នូវប្រព័ន្ធ EPA platform របស់ Changan ដែលត្រូវបានប្រើនៅលើម៉ូដែល Deepal S07។

Mazda EZ-60 SUV មានជម្រើស Powertrain ចំនួនពីរផ្សេងគ្នា ក្នុងនោះម៉ូដែល range-extended មានបំពាក់នូវម៉ាស៊ីន 1.5-Liter កំលាំង 72kW ប្រើជាម៉ាស៊ីនភ្លើងសម្រាប់សាកភ្លើងឲ្យកញ្ចប់ថ្មទំហំ 31.73 kWh ជាប្រភេទ lithium-iron-phosphate battery ខណៈប្រព័ន្ធដំណើរការបង្វិលកង់រថយន្តត្រូវពឹងលើម៉ូទ័រអគ្គិសនីកំលាំអ 190kW។ សម្រាប់កញ្ចប់ថ្មទំហំ 31.73kWh សាកភ្លើងពេញម្តងអាចជិះបានចម្ងាយ 160km។ យ៉ាងណាមិញសម្រាប់ម៉ូដែលប្រើថាមពលអគ្គិសនីសុទ្ធ (BEV) មិនទាន់មានព័ត៌មានពីលក្ខណៈសម្បត្តិនោះឡើយទេ។

ទៅលើប្រព័ន្ធសុវត្ថិភាពវិញ Mazda EZ-60 SUV ត្រូវបានក្រុមហ៊ុនបំពាក់នូវពោងសុវត្ថិភាពចំនួន 9 គ្រាប់ និងគាំទ្រនូវប្រព័ន្ធជំនួយការបើកបរកម្រិត L2-level driver assistance system ដែលភ្ជាប់ដំណើរការដោយប្រព័ន្ធសែនស័រកាមេរ៉ាកម្រិត HD ចំនួន 5 គ្រាប់, សែនស័រ millimetre-wave radars ចំនួន 5 គ្រាប់ និងសែនស័រ ultrasonic sensors ចំនួន 12 គ្រាប់ សម្រាប់មុខងារចាប់សញ្ញាកម្រិត 360-ដឺក្រេ។ សម្រាប់ប្រព័ន្ធការពារកញ្ចប់ថ្មវិញ ត្រូវបានអភិវឌ្ឍន៍ដោយក្រុមហ៊ុន CATL និង CALB ដែលរួមបញ្ចូលគ្នានូវស្រទាប់ការពាររហូតដល់ទៅ 8 ស្រទាប់ដែលផ្តល់នូវសុវត្ថិភាពខ្ពស់។

តាមការបញ្ជាក់ពី Changan-Mazda រថយន្តស៊េរីថ្មី EZ-60 SUV នេះ នឹងចេញវាយលុកទីផ្សារសកលដោយប្រើឈ្មោះថា CX-6e ដែលជាម៉ាកយីហោមួយដែលជួយបង្កើនការលក់របស់ Mazda បានយ៉ាងរឹងមាំនៅលើទីផ្សាររថយន្តអគ្គិសនីសកល៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
ឡានអគ្គិសនី Avatr 06 គូរប្រជែងថ្មីជាមួយ Tesla Model 3 ដំណើរការម៉ូទ័រពីរ និងមានតម្លៃជាង 2 ម៉ឺនដុល្លារ

ឡានអគ្គិសនី Avatr 06 គូរប្រជែងថ្មីជាមួយ Tesla Model 3 ដំណើរការម៉ូទ័រពីរ និងមានតម្លៃជាង 2 ម៉ឺនដុល្លារ

ដោយ ប៉េងលីន
MSI Claw 8 AI+ ចេញរូបរាងថ្មី មកដល់ក្នុងទីផ្សារកម្ពុជា ខ្លាំងជាងគេក្នុងប្រភព Handheld Gaming ទាំងអស់

MSI Claw 8 AI+ ចេញរូបរាងថ្មី មកដល់ក្នុងទីផ្សារកម្ពុជា ខ្លាំងជាងគេក្នុងប្រភព Handheld Gaming ទាំងអស់

ដោយ ប៉េងលីន
 ROG Flow Z13  2025 ថេបប្លេតលេងហ្គេមអេក្រង់ ROG Nebula ទំហំត្រឹមតែ 13 អ៊ីង បង្ហាញខ្លួននៅកម្ពុជា

ROG Flow Z13 2025 ថេបប្លេតលេងហ្គេមអេក្រង់ ROG Nebula ទំហំត្រឹមតែ 13 អ៊ីង បង្ហាញខ្លួននៅកម្ពុជា

ដោយ ប៉េងលីន
Mazda EZ-60 SUV បំពាក់អេក្រង់កម្រិត 5K ទំហំ 26.5-អ៊ីង និងប្រព័ន្ធសម្លេង Dolby Atmos

Mazda EZ-60 SUV បំពាក់អេក្រង់កម្រិត 5K ទំហំ 26.5-អ៊ីង និងប្រព័ន្ធសម្លេង Dolby Atmos

ដោយ ប៉េងលីន
ពិធីសម្ពោធដំណើរការខ្សែចង្វាក់ផលិតកម្មថ្មី និងរោងចក្រដំឡើងគ្រឿងបង្គុំរថយន្ត Ford របស់ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ម.ក

ពិធីសម្ពោធដំណើរការខ្សែចង្វាក់ផលិតកម្មថ្មី និងរោងចក្រដំឡើងគ្រឿងបង្គុំរថយន្ត Ford របស់ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ម.ក

ដោយ ប៉េងលីន
មកដល់ហើយ! MSI Venture 15 AI A1M បំពាក់បច្ចេកវិទ្យា AI មានសមត្ថភាពខ្ពស់ ធ្វើការងារបានកាន់តែខ្លាំង

មកដល់ហើយ! MSI Venture 15 AI A1M បំពាក់បច្ចេកវិទ្យា AI មានសមត្ថភាពខ្ពស់ ធ្វើការងារបានកាន់តែខ្លាំង

ដោយ ប៉េងលីន