no-alternative title
no-alternative title
no-alternative title
no-alternative title

Galaxy Z Fold 7 នឹងមានកម្រាស់ស្តើងជាងការរំពឹងទុកខណៈ Z Flip 7 នឹងមានថ្មធំជាងមុន

ទូរស័ព្ទអេក្រង់បត់ជំនាន់ថ្មី Samsung Galaxy Z Fold 7 និង Z Flip 7 នឹងមកដល់ផ្លូវការណ៍នៅដើមខែកក្តដា ខាងមុខនេះ។ ហើយនៅពេលនេះ មានរូបភាពគំរូព្រាងថ្មីបង្ហាញពីការឌីស្សាញរូបរាងរបស់ស្មាតហ្វូនអេក្រង់បត់ជំនាន់ថ្មីនេះ ពី TechManiacs។ តាមប្រភពបានទម្លាយថា Samsung Galaxy Z Fold 7 នឹងមានកម្រាស់ស្តើងជាងជំនាន់ Galaxy Z Fold 6 ដែលចេញនៅឆ្នាំ 2024។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

យោងទៅលើរបាយការណ៍ដែលបានចេញផ្សាយលើកមុនបានឲ្យដឹងថា Galaxy Z Fold 7 នឹងមានកម្រាស់ស្តើងត្រឹម 4.5mm នៅពេលពន្លា និង 9.5mm នៅពេលបត់។ ដោយឡែកតាមរបាយការណ៍ថ្មីនៅពេលនេះ បានបញ្ជាក់ថា Galaxy Z Fold 7 នឹងមានកម្រាស់ត្រឹម 8.2mm នៅពេលបត់។ ប្រសិនបើដូច្នេះមែន គឺមានន័យថា Galaxy Z Fold 7 នឹងមានកម្រាស់ស្តើងជាង OPPO Find N5 ដែលមានកម្រាស់ 8.9mm នៅពេលបត់។ ហើយក៏ស្តើងជាងម៉ូដែលពិសេស Samsung galaxy Z Fold Special Edition ដែលមានកម្រាស់ 10.6mm។ 

Samsun Galaxy Z Fold 7 នឹងដំឡើងមកជាមួយសែនស័រកាមេរ៉ាទំហំ 200MP ដូចម៉ូដែល Special Edition ដែរ ប៉ុន្តែ មានលែន Telephoto កម្រិត 3X ទំហំ 10MP និង Ultrawide ទំហំ 12MP។ ចំនែកបន្ទះអេក្រង់របស់ Z Fold 7 វិញ នឹងកើនពីទំហំ 7.6-inch នៅលើ Z Fold 6 ឡើងដល់ទំហំ 8-inch និងអេក្រង់ខាងក្រៅកើនពីទំហំ 6.3-inch ឡើងដល់ 6.5-inch ដែលប្រើនៅលើ Z Fold Special Edition។ ចំនែកម៉ូដែល Galaxy Z Flip 7 វិញ នឹងបង្កើនទំហំអេក្រង់ខាងក្រៅពី 3.4-inch ឡើងដល់ 4-inch ហើយនឹងមានកម្រាស់ស្តើងជាងជំនាន់ Z Flip 6 បច្ចុប្បន្នផងដែរ។

សម្រាប់ទំហំថ្មវិញ Galaxy Z Flip 7 នឹងមានថ្មទំហំធំជាងមុខឡើងដល់ 4,300mAh ធៀបនឹងទំហំថ្ម 4,000mAh នៅលើ Z Flip 6។ ទៅលើប្រព័ន្ធសែនស័រកាមេរ៉ាវិញ Galaxy Z Flip 7 នឹងរក្សាការបំពាក់សែនស័រទំហំ 50MP+12MP ដែលប្រើនៅលើ Z Flip 6 ដដែល។ Galaxy Z Fold និង Flip 7 នឹងដំណើរការដោយបន្ទះឈីប Snapdragon 8 Elite For Galaxy ហើយតម្លៃរបស់ Galaxy Z Fold 7 អាចនឹងឡើងថ្លៃជាង $100 ពីលើតម្លៃរបស់ Galaxy Z Fold 6 បច្ចុប្បន្នផងដែរ៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
ឡានអគ្គិសនី Avatr 06 គូរប្រជែងថ្មីជាមួយ Tesla Model 3 ដំណើរការម៉ូទ័រពីរ និងមានតម្លៃជាង 2 ម៉ឺនដុល្លារ

ឡានអគ្គិសនី Avatr 06 គូរប្រជែងថ្មីជាមួយ Tesla Model 3 ដំណើរការម៉ូទ័រពីរ និងមានតម្លៃជាង 2 ម៉ឺនដុល្លារ

ដោយ ប៉េងលីន
MSI Claw 8 AI+ ចេញរូបរាងថ្មី មកដល់ក្នុងទីផ្សារកម្ពុជា ខ្លាំងជាងគេក្នុងប្រភព Handheld Gaming ទាំងអស់

MSI Claw 8 AI+ ចេញរូបរាងថ្មី មកដល់ក្នុងទីផ្សារកម្ពុជា ខ្លាំងជាងគេក្នុងប្រភព Handheld Gaming ទាំងអស់

ដោយ ប៉េងលីន
 ROG Flow Z13  2025 ថេបប្លេតលេងហ្គេមអេក្រង់ ROG Nebula ទំហំត្រឹមតែ 13 អ៊ីង បង្ហាញខ្លួននៅកម្ពុជា

ROG Flow Z13 2025 ថេបប្លេតលេងហ្គេមអេក្រង់ ROG Nebula ទំហំត្រឹមតែ 13 អ៊ីង បង្ហាញខ្លួននៅកម្ពុជា

ដោយ ប៉េងលីន
Mazda EZ-60 SUV បំពាក់អេក្រង់កម្រិត 5K ទំហំ 26.5-អ៊ីង និងប្រព័ន្ធសម្លេង Dolby Atmos

Mazda EZ-60 SUV បំពាក់អេក្រង់កម្រិត 5K ទំហំ 26.5-អ៊ីង និងប្រព័ន្ធសម្លេង Dolby Atmos

ដោយ ប៉េងលីន
ពិធីសម្ពោធដំណើរការខ្សែចង្វាក់ផលិតកម្មថ្មី និងរោងចក្រដំឡើងគ្រឿងបង្គុំរថយន្ត Ford របស់ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ម.ក

ពិធីសម្ពោធដំណើរការខ្សែចង្វាក់ផលិតកម្មថ្មី និងរោងចក្រដំឡើងគ្រឿងបង្គុំរថយន្ត Ford របស់ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ម.ក

ដោយ ប៉េងលីន
មកដល់ហើយ! MSI Venture 15 AI A1M បំពាក់បច្ចេកវិទ្យា AI មានសមត្ថភាពខ្ពស់ ធ្វើការងារបានកាន់តែខ្លាំង

មកដល់ហើយ! MSI Venture 15 AI A1M បំពាក់បច្ចេកវិទ្យា AI មានសមត្ថភាពខ្ពស់ ធ្វើការងារបានកាន់តែខ្លាំង

ដោយ ប៉េងលីន