
ថ្មីៗនេះ Huawei ទើបតែចេញនូវថេប្លេត MatePad Edge 2-in-1 ថ្មីមួយ ជាមួយនិងការបំពាក់មកនូវបន្ទះឈីបកម្រិត PC រួមនិងមានបច្ចេកវិទ្យាថ្មីៗជាច្រើនទៀតផង។ ខណៈដែល Mate 80 សម្រេចបោះបង់ចោលនូវការប្រើប្រាស់នូវកង្ហាត្រជាក់នោះ ក្រុមហ៊ុន Huawei បានសម្រេចយកបច្ចេកវិទ្យាកង្ហានេះមកប្រើប្រាស់នៅលើថេប្លេតថ្មីនេះវិញម្តង។ ផ្អែកតាមអ្នកទម្លាយ DigitalChatStation បង្ហោះនៅលើបណ្តាញសង្គមថ្មីៗនេះ ក៏មានការនិយាយពីថេប្លេត Huawei MatePad Edge ជាមួយនិងព័ត៌មាននៃបន្ទះឈីបថ្មីផងដែរ។ ក្នុងនោះមានការបង្ហើបថា ថេប្លេតនេះ មិនប្រើឈីប Kirin ដូចស្មាតហ្វូនទៀតនោះទេ គឺប្រើប្រាស់ឈីបកម្រិត PC វិញម្តង។
តាមរយៈព័ត៌មានថ្មីនេះ DigitalChatStation មិនបានបញ្ជាក់ពីឈ្មោះឈីបនោះទេ។ ប៉ុន្តែមានការកត់សម្គាល់ថា ឈីបនេះ អាចជាឈីបដែលស្ថិតនៅត្រកូលឈីប Kirin 9 series និងមានការអមដំណើរដោយរ៉េមទំហំ 24GB ហើយនិងអង្គចងចាំទំហំ 1TB ។ បន្ថែមពីនេះថេប្លេតនេះ ក៏មានមកជាមួយនូវបច្ចេកវិទ្យាកង្ហាសម្រាប់ជំនួយទៅដល់ភាពត្រជាក់នៅលើថេប្លេតផងដែរ។ បច្ចេកវិទ្យាថ្មីនេ នឹងជួយដល់គ្រប់ដំណើរការលើថេប្លេតកាន់តែរលូន មិនការងារធម្មតាៗ ការទស្សនាវីដេអូ កាត់តរវីដេអូ និងលេងហ្គេមនោះទេ។

នៅលើថេប្លេតថ្មី MatePad Edge នេះក៏មានការទ្រទ្រង់នូវមុខងារ NearLink សម្រាប់ភ្ជាប់ក្តាចុចជាមួយនិងការបត់បែនបានច្រើនទម្រង់ទៀតផង ដែលពិតជាផ្តល់នូវភាពងាយស្រួលនៅក្នុងការប្រើប្រាស់បំផុត។ ជាមួយគ្នានេះថេប្លេតនេះ ក៏មានមកមួយជាមួយអេក្រង់ទំហំ 14.2 អ៊ីង extra-large screen ដែលមានភ្ជាប់នូវបច្ចេកវិទ្យាអេក្រង់ PaperMatte technology ផងដែរ។ អ្វីដែលពិសេសនោះនៅលើក្តាចុចនេះ គឺមានគ្រាប់ចុចទំហំ 1.8mm ហើយនិងមាន touch pressure trackpad នៅលើក្តាចុចជាស្រេច។ថេប្លេតនេះ មានថ្មទំហំ និងមានកម្លាំងសាក 65W ហើយនិងជាថេប្លេតដំបូងគេ ដែលមានគាំទ្រដោយ HarmonyOS 2-in-1 ទៀតផង។





