
កាលពីថ្ងៃទី 7 ខែមករា ឆ្នាំ 2025 កន្លងទៅនេះ ក្រុមហ៊ុន OPPO បានបង្ហាញចេញនូវស្មាតហ្វូន Reno 13 Series នៅលើទីផ្សារសកល។ នៅពេលនេះ មុនពេលដែលស្មាតហ្វូននេះ បានបង្ហាញខ្លួនជាផ្លូវការណ៌ មានការលេចចេញនូវស្មាតហ្វូនម៉ូដែល Reno 13 និង Reno 13F មានការអនុម័តចេញពីស្ថាប័ន TDRA របស់ UAE នៅក្នុងខែធ្នូ ឆ្នាំ 2024 ខណៈដែលស្មាតហ្វូនម៉ូដែល Pro ក៏បានបង្ហាញខ្លួននៅចុងខែវិច្ឆិកាផងដែរ។ នៅក្នុងការអភិវឌ្ឍចុងក្រោយបំផុតនេះ បានបង្ហើបថា ស្មាតហ្វូនម៉ូដែល Pro ដែលនឹងលក់នៅលើទីផ្សារសកល ក៏មានការបង្ហាញខ្លួននៅលើ TDRA ដែលថែមទាំងមានការទម្លាយអំពីលេខម៉ូដែលរបស់ស្មាតហ្វូននេះជាលើកដំបូងបំផុតទៀតផងដែរ។
តាមរយៈនៃការបង្ហាញខ្លួននៅលើវិញ្ញាបនបត្រ TDRA នេះ ស្មាតហ្វូន Reno 15 Pro 5G នេះ គឺមានលេខម៉ូឌែល CPH2813 ប៉ុន្តែមិនទាន់មានការទម្លាយអំពីព័ត៌មាននៃលក្ខណៈសម្បត្តិរបស់ស្មាតហ្វូននេះទេ។ ប៉ុន្តែបើតាមការបញ្ជាក់ចេញពី TheTechOutlook បានអោយដឹងថា ស្មាតហ្វូនជំនាន់ថ្មី Reno 15 Pro 5G នេះ ក៏ធ្លាប់បានបង្ហាញខ្លួននៅលើវិញ្ញាបនបត្រជាច្រើនទៀតដូចជា BIS របស់ប្រទេសឥណ្ឌា និង EEC របស់អ៊ឺរ៉ុបផងដែរ។ នៅក្នុងបញ្ជីប្រព័ន្ធទិន្នន័យ NBD import/export database បានទម្លាយថា ស្មាតហ្វូននេះ នឹងមានអេក្រង់ទំហំ 6.57 អ៊ីង មានទំហំ 12GB+256GB និង 12GB+512GB។

ស្មាតហ្វូន Reno 15 Pro គ្រោងនឹងបង្ហាញខ្លួននៅលើទីផ្សារសកលនេះ គឺនឹងមានលក្ខណៈសម្បត្តិដូចទៅនឹងម៉ូដែលនៅក្នុងប្រទេសចិនផងដែរ។ ប៉ុន្តែទំហំអក្រង់ Reno 15 Pro ដែលនឹងលក់នៅលើទីផ្សារសកលគឺមានទំហំ 6.57 អ៊ីង ខណៈពេលដែលអេក្រង់របស់ម៉ូដែលនៅចិន គឺមានទំហំ 6.78 អ៊ីង។ គួរបញ្ជាក់ថា តាមរបាយការណ៍ជាច្រើនថ្មីៗនេះ បានទម្លាយថា ស្មាតហ្វូន OPPO Reno 15 Pro 5G សម្រាប់ទីផ្សារនៅចិនមានអេក្រង់រាបស្មើរទំហំ 6.78 អ៊ីង OLED កម្រិត 1.5K ល្បឿន 120Hz screen និងបន្ទះឈីប Dimensity 8450 និងថាមពលថ្មទំហំ 6,300mAh ជាមួយនឹងបច្ចេកវិទ្យា 80W wired និង 50W wireless charging ។

ស្មាតហ្វូនថ្មីនេះ មានកាមេរ៉ាខាងមុខទំហំ 50MP និងកាមេរ៉ាគោលទំហំ 200MP (OIS) គ្រាប់ទីពីរទំហំ 50MP ហើយនិងទីបី 50MP គាំទ្រដោយស្បែកកម្មវិធី ColorOS 16 ផ្អែកនៅលើ Android 16។ តាមការទម្លាយមុននេះ បាននិយាយថា ស្មាតហ្វូនជំនាន់ថ្មី Reno 15 Pro និង Reno 15 នឹងបង្ហាញខ្លួននៅក្នុងប្រទេសចិននៅថ្ងៃទី 17 ខែវិច្ឆិកាខាងមុខនេះហើយសម្រាប់ស្មាតហ្វូនម៉ូដែលទី 3 អាចនឹងមានឈ្មោះហៅថា Reno 15c ៕





