
យោងតាមសេចក្តីរាយការណ៌ថ្មីនៅថ្ងៃនេះ បានបញ្ជាក់ថា Galaxy Z TriFold ដែលជាស្មាតហ្វូនអេក្រង់បត់ 3 តង់ជំនាន់ថ្មីរបស់ក្រុមហ៊ុនកូរ៉េខាងត្បូងមួយនេះ នឹងមានការប្រកាសចេញនៅលើទីផ្សារនាថ្ងៃទី 5 ខែធ្នូ ខាងមុខនេះហើយ ដែលស្មាតហ្វូនថ្មីនេះនឹងបង្ហាញខ្លួនជាមួយនិងអេក្រង់លាតធំដល់ទៅ 10 អ៊ីង និងមានការបំពាក់នូថាមពលថ្មទំហំ 5,600mAh ហើយអាចនឹងមានតម្លៃប្រហែល $3,000 ដុល្លារ។ តម្លៃមើលទៅ គឺថ្លៃជាង 2 ដងប្រៀបធៀបជាមួយននិងស្មាតហ្វូនអេក្រង់បត់បាន Z Fold7 ដែលមានលក់នៅលើទីផ្សារនាពេលបច្ចុប្បន្ន។
បើមើលទៅលើការបែកធ្លាយខាងលើនេះ បានបង្ហើបថា ក្រុមហ៊ុន Samsung នឹងមានការផលិតចេញនូវស្មាតហ្វូនអេក្រង់បត់បាន 3 តង់ថ្មីនេះ ចំនួនចន្លោះពី 20,000 ទៅ 30,000 ហើយនិងមានលក់តែនៅលើទីផ្សារធំៗមួយចំនួនរួមមានដូចជា កូរ៉េខាងត្បូង និងទីផ្សារប្រទេសអាស៊ានមួយចំនួនប៉ុណ្ណោះ ក្នុងនោះបូករួមទាំងទីផ្សារប្រទេសចិនផងដែរ។ ក្រុមហ៊ុននេះ មិនមានគម្រោងដាក់លក់ម៉ូដែលថ្មីនេះ នៅលើទីផ្សារអឺរ៉ុប និងអាអេរិកនោះ ទេ។
.jpg)
និយាយពីទម្រង់នៃការឌីស្សាញទៅលើស្មាតហ្វូនអេក្រង់បត់ 3 តង់ TriFold ត្រូវបានគេរាយការណ៌ថា នឹងមានការអេក្រង់ទំហំប៉ុនគ្នាជាមួយ Z Fold7 នៅពេលដែលបត់ គឺទំហំ 6.5 អ៊ីង ខណៈដែលលាតពេញ គឺមានទំហំ 10 អ៊ីង។ ហើយអេក្រង់ថ្មីនេះ ក៏នឹងមានការប្រើប្រាស់នូវបច្ចេកវិទ្យាថ្មី ដែលជួយអោយការប្រើប្រាស់មានភាពរលូន និងច្បាស់លាស់ថែមទៀតផង។ ស្មាតហ្វូនថ្មីនេះ នឹងមានថ្មទំហំ 5,600mAh ធំជាង 27% ប្រៀបធៀបជាមួយ Fold7 ដែលទំហំត្រឹមតែ 4,400mAh ប៉ុណ្ណោះ។
.jpg)
ទាក់ទងនឹងកម្រ៉ាស់វិញ ស្មាតហ្វូនអេក្រង់បត់បាន 3 តង់ថ្មីនេះ នឹងមានកម្រ៉ាស់ 14mm នៅពេលបត់ ដែលក្រាស់ជាង 60% ប្រៀបធៀបជាមួយ Fold7 ហើយនិងក្រាស់ជាង Huawei Mate XT Ultimate ដែលមានទំហំត្រឹមតែ 12.8mm និងទម្ងន់ 298g។





