no-alternative title
no-alternative title

Huawei Mate 80 Series ត្រូវគេទម្លាយថា នឹងមានការបំពាក់នូវរ៉េមដល់ទៅ 20GB

គិតមកដល់ថ្ងៃនេះ ការបង្ហាញវត្តមានរបស់កំពូលស្មាតហ្វូនស៊េរីថ្មីម៉ូដែល Huawei Mate 80 Series គឺកាន់តែកៀកកិតខិតចូលមកដល់ហើយ។ នៅថ្ងៃនេះ ផ្អែកតាមការបែកធ្លាយចុងក្រោយមានប្រភពមកពីប្រទេសចិន បាននិយាយថា Huawei Mate 80 Series ដែលត្រៀមខ្លួននិងប្រកាសចេញឆាប់ៗនេះ គឺនឹងមានការបំពាក់នូវរ៉េមដែលមានទំហំធំដល់ទៅ 20GB។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

គួរបញ្ជាក់ថា នៅលើទីផ្សារនាពេលនេះ សម្រាប់ស្មាតហ្វូនថ្នាក់ប្រណិតៗ ដែលមានលក់នោះ គឺមានរ៉េមទំហំចាប់ពី 12GB ទៅ 16GB ប៉ុណ្ណោះ។ ដូច្នេះជាមួយវត្តមានរបស់ស្មាតហ្វូជំនាន់ថ្មី ដែលមានរ៉េមទំហំ 20GB នឹងក្លាយជាកំពូលស្មាតហ្វូននៅលើទីផ្សារជាក់ជាមិនខាន។ 

 

Huawei Mate 80 Series ត្រូវបានគេនិយាយថា នឹងមានការប្រើប្រាស់នូវបន្ទះឈីបជំនាន់ថ្មី Huawei Kirin 9030 ប៉ុន្តែមិនទាន់មានការទម្លាយនូវព័ត៌មានស៊ីជម្រៅនៅឡើយទេ។ Huawei Mate 80 Series នឹងបង្ហាញចេញជាមួយនិងជម្រើស 4 ម៉ូដែល មានដូចជា ម៉ូដែលស្តង់ដារ Mate 80, Mate 80 Pro, Mate 80 Pro Max និងម៉ូដែលចុងក្រោយ Mate 80 RS Master Edition។ យោងតាមរបាយការណ៌ចេញពី MyDrivers នៅពេលនេះ ក៏បានបង្ហាញដែរថា ស្មាតហ្វូន Pro Max នឹងមកជំនួស Pro+ នេះបើតាមព្យាករណ៌នៅលើទីផ្សារ។ 

ក្រឡេកមកមើលការបញ្ជាក់ផ្លូវការទៅលើបច្ចេកវិទ្យាថ្មីនៅលើស្មាតហ្វូនជំនាន់ថ្មីទាំងនេះ គឺទៅលើការបំពាក់នូវមុខងារ 3D face recognition។ បន្ថែមពីនេះ ក្រុមហ៊ុន Huawei ក៏នឹងមានការប្រើប្រាស់នូវបច្ចេកវិទ្យាប្រណិតៗជាច្រើនទៀតផងដែរ ហើយនៅលើម៉ូដែលថ្មីនេះ ក៏នឹងមានការបំពាក់នូវសិនស័រស្កែនម្រាមដៃនៅលើចំហៀង ហើយនិងសុំពណ៌ក្រហមនៅលើម៉ូឌុលកាមេរ៉ាទៀតផង។ Mate 80 Series ត្រូវបានគេទម្លាយថា នឹងបង្ហាញខ្លួននៅថ្ងៃទី 25 ខែវិច្ឆិកាខាងមុខនេះហើយ។ 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍