
ក្រុមហ៊ុន Ford Cambodia បានដាក់សម្ពោធជាផ្លូវការ នូវរថយន្ត SUV ទំនើប និងសុវត្ថិភាពខ្ពស់របស់ខ្លួន គឺ Ford Territory ស៊េរីឆ្នាំ 2026 សម្រាប់ទីផ្សារប្រទេសកម្ពុជា ជាផ្លូវការ។ សូមបញ្ជាក់ឲ្យដឹងដែរថា Ford Territory ត្រូវបានផលិតនៅក្នុងប្រទេសកម្ពុជាយើងផ្ទាល់តែម្តង នៅឯរោងចក្រផលិតរថយន្ត របស់ក្រុមហ៊ុន Ford Cambodia ដែលស្ថិតនៅក្នុងខេត្តពោធិសាត់។
បើគិតរហូតមកដល់ពេលនេះ Ford Territory នៅតែជាជម្រើស SUV ដ៏ល្អមួយ នៅលើទីផ្សារកម្ពុជាបច្ចុប្បន្ន។ ឡានអាមេរិកមួយនេះបានឆ្លងកាត់ការធ្វើតេស្តផ្នែកសុវត្ថិភាព សមត្ថភាព និង បច្ចេកវិទ្យាថ្មីៗ យ៉ាងម៉ត់ចត់បំផុត ពីអ្នកជំនាញរបស់ Ford ហើយទទួលបានការធ្វើតេស្តបើកសាកល្បង នៅលើផ្លូវចម្ងាយសរុបជិត 7 លានគីឡូម៉ែត្រឯណោះ មុនពេលសម្រេចចិត្តដាក់លក់ជាផ្លូវការ។

ចំពោះស៊េរីថ្មីឆ្នាំ 2026 វាបានផ្លាស់ប្តូរយ៉ាងច្រើន ជាពិសេសការឌីហ្សាញផ្នែកខាងក្រៅ កាន់តែប្រណីត និងស៊ីវីល័យ អមជាមួយនឹងការរៀបចំកាប៊ីនខាងក្នុងថ្មី កាន់តែទំនើប និងសុវត្ថិភាព ហើយក៏មាន Performance ខ្លាំងជាងមុន ផងដែរ។

Option ទំនើបៗដែលមានបំពាក់លើ Ford Territory 2026 មានដូចជា កៅអីទម្រង់ក្តោបបែបស្ព័រ ចុចសារ៉េអូតូ មុខងារបញ្ចេញខ្យល់ក្តៅ-ត្រជាក់, ដៃចង្កូតបូមអេឡិចត្រូនិច, ប្រព័ន្ធបញ្ជាដោយសំឡេង (Voice Command) និង កុងទ័រឌីជីថលទំនើប ព្រមទាំង អេក្រង់កម្សាន្ត Touchscreen ធំ អាចប្រើមុខងារ Apple CarPlay & Android Auto ដោយមិនចាំបាច់ប្រើខ្សែ ក៏ដូចជា ប្រព័ន្ធភ្លើងឌីម Ambient Lighting ទៀតផង។


អ្វីដែលជាចំណុចទាក់ទាញមួយទៀតរបស់ Ford Territory 2026 គឺភាពទំនើប និងសុវត្ថិភាពខ្លាំង លើសពី SUV ដទៃទៀត ដោយវាមានបំពាក់ប្រព័ន្ធសុវត្ថិភាពជាច្រើនដូចជា៖
- សេនស័រជំនួយក្នុងការចូលចត ដល់ទៅ 12 គ្រាប់
- ប្រព័ន្ធហ្វ្រាំង ABS និង EBD
- ប្រព័ន្ធទប់លំនឹងពេលបើកបរលើផ្លូវកោង រអិល និង បញ្ជៀសការក្រឡាប់ (Electronic Stability Control)
- ប្រព័ន្ធផ្តល់ដំណឹងគ្រោះថ្នាក់ផ្នែកចំហៀង (Blind Spot Information System)
- ប្រព័ន្ធផ្តល់សញ្ញាគ្រោះថ្នាក់ពេលមានឧបសគ្គ ឬអ្នកថ្មើរជើងឆ្លងកាត់ និង ប្រព័ន្ធចាប់ហ្វ្រាំងបន្ទាន់ដោយស្វ័យប្រវត្តិ (Pre-Collision Assist with Autonomous Emergency Braking)
- ប្រព័ន្ធផ្តល់ដំណឹងនៅពេលបើករបរចេញពីគន្លងផ្លូវ (Lane Keeping System)
- ប្រព័ន្ធបន្ថយល្បឿន និងរក្សាគម្លាតសុវត្ថិភាពដោយស្វ័យប្រវត្តិ (Adaptive Cruise Control)
- ប្រព័ន្ធទប់លំនឹងកុំឲ្យរអិលថយក្រោយ ពេលឡើងចំណោត (Hill Launch Assist)









