
បើយើងក្រឡេកទៅលើមើលស្មាតហ្វូនអេក្រង់បត់បានជំនាន់ថ្មីរបស់ Apple ឬហៅថា iPhone Fold នោះ ឃើញថា មានការចែក ចាយព័ត៌មានថ្មីៗអស់រយៈពេលជាច្រើនខែឆ្នាំរួចមកហើយ ដោយក្នុងនោះមានការបែកធ្លាយខ្លះនិយាយថា ស្មាតហ្វូននេះ បត់បានម៉ូដែលដំបូងនេះ នឹងមានការប្រកាសចេញនៅលើទីផ្សារនាឆ្នាំក្រោយនេះផងដែរ ខណៈដែលរបាយការណ៌ខ្លះទៀត ទម្លាយថា iPhone Fold នេះ នឹងបង្ហាញខ្លួននៅឆ្នាំ 2027។ យោងតាមព័ត៌មានថ្មីនៅថ្ងៃនេះ គឺមានការបញ្ជាក់ពីទំហំថាមពលថ្ម ដែលនឹងមានប្រើប្រាស់នៅលើស្មាតហ្វូនអេក្រង់បត់បានថ្មីនេះថែមទៀតហើយ។
យោងតាមការបញ្ជាក់នៅក្នុងសេចក្តីថ្លែងការខាងលើនេះ បានបង្ហាថញ Apple iPhone Fold គឺនឹងមានការប្រើប្រាស់នូវថាមពលថ្មទំហំធំជាង iPhone 17 Pro Max ដែលមានលក់នៅលើទីផ្សារនាពេលបច្ចុប្បន្ននេះ ដែលមានទំហំ 4,823mAh ខណៈដែលម៉ូដែល eSIM គឺមានទំហំ 5,088mAh។ សម្រាប់ថាមពលថ្មដែលមាននៅលើស្មាតហ្វូនអេក្រង់បត់បានថ្មីនេះ គឺអាចនឹងមានទំហំចន្លោះចាប់ពី 5,400 ទៅ 5,800mAh។

របាយការណ៌ខាងលើនេះបន្តថា ស្មាតហ្វូនអេក្រង់បត់បានជំនាន់ថ្មីរបស់ Apple នេះ ត្រូវបានក្រុមហ៊ុនធ្វើតេស្តទៅលើថាមពលថ្មហើយ។ បើតាមការកត់សំគាល់របស់អ្នកតាមដានព័ត៌មាននេះ បានអោយដឹងថា ថាមពលថ្មដែលនឹងមានការប្រើប្រាស់នៅលើស្មាតហ្វូនអេក្រង់បត់បានរបស់ក្រុមហ៊ុនអាមេរិកាំងមួយនេះ គឺនឹងមានទំហំក្បែរ 6,000mAh ហើយស្មាតហ្វូននេះ ក៏នឹងមានអេក្រង់ខាងក្នុងទំហំ 7.58 អ៊ីង និងអេក្រង់ខាងក្រៅទំហំ 5.38 អ៊ីងផងដែរ។





