no-alternative title
no-alternative title

ស្មាតហ្វូនបត់បានជំនាន់ថ្មី Huawei Mate X7 មានជម្រើស 5 ពណ៌ ប្រកាសកក់ទុកមុនហើយ

កាលពីថ្ងៃទី 19 ខែវិច្ឆិកាកន្លងទៅនេះ Mate X7 ដែលជាស្មាតហ្វូនបត់បានជំនាន់ថ្មីរបស់ក្រុមហ៊ុន Huawei ត្រូវបានគេមើលឃើញថា មានការចាប់ផ្តើមទទួលការកម្មង់ទិញមុន (pre-order) ហើយ ដោយថែមទាំងមានភ្ជាប់ជាមួយនឹងម៉ូដែលស្មាតហ្វូន Collector Edition ទៀតផង។ តាមរយៈនៃការចាប់ផ្តើមទទទួលការកក់នេះ ក្រុមហ៊ុន Huawei នឹងផ្តល់ជូននៅលើហាង VMall Store ជាមួយនឹងពណ៌ចំនួន 5 និងទំហំរ៉េមផ្សេងៗសម្រាប់អតិថិជនក្នុងការជ្រើសរើសផងដែរ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Huawei បានបង្ហាញស្មាតហ្វូនបត់បានជំនាន់ថ្មី Mate X7 នេះ កាលពីថ្ងៃទី 18 ខែវិច្ឆិកានេះ។ ស្មាតហ្វូនថ្មីនេះ គឺមានការឌីស្សាញរូបរាងថ្មី បើប្រៀបធៀបជាមួយនឹងស្មាតហ្វូនជំនាន់មុនរបស់ខ្លួន។ និយាយទៅការឌីស្សាញគឺខុសប្លែកពីមុន ដោយម៉ូដែលនេះ គឺមិនមានការឌីស្សាញកាមេរ៉ាមូលនៅខាងក្រោយនោះទេ។ ក្រុមហ៊ុន Huawei បានប្រើប្រាស់នូវទម្រង់នៃការឌីស្សាញកាមេរ៉ាថ្មីរូបរាងដូចទៅនឹងត្បូងពេជ្រជំនួសវិញ។ ក្រៅពីនេះ ស្មាតហ្វូនអេក្រង់បត់បាននេះ ក៏មានតួខ្លួនរឹងមាំដែលអាចធន់ទៅនឹងការប្រើប្រាស់នៅស្ថានភាពនានាផងដែរ។ 

យោងតាមព័ត៌មាននេះ បង្ហាញថា ក្រុមហ៊ុន Huawei បានចាប់ផ្តើមទទួលកម្មង់ទិញមុន (pre-order) ទៅលើស្មាតហ្វូន  Mate X7 series នៅលើ VMall Store ដែលមាន 5 ពណ៌គឺ bsidian Black, Cloud Blue, Cloud White, Universal Redនិង  Phantom Purple (Collector’s Edition)។ ស្មាតហ្វូន Mate X7 នេះមាន 2 ទំហំគឺ 12GB+256GB និង 12GB+512GB ខណៈពេលដែលស្មាតហ្វូន Collector Edition មានទំហំ 16GB+512GB និង 16GB+1TB។

អតិថិជនដែលចាប់អារម្មណ៍ក៏អាចទៅកាន់ Huawei Mall Store ដើម្បីធ្វើការកម្មង់ទិញមុនទៅលើស្មាតហ្វូនបត់បាន Mate X7 នេះផងដែរ។ ក្រុមហ៊ុន Huawei នឹងចាប់ផ្តើមដឹកជញ្ជូនស្មាតហ្វូននេះ ទៅអោយអតិថិជននៅថ្ងៃទី 28 ខែវិច្ឆិកាខាងមុខនេះ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍