
ក្រុមហ៊ុនផលិត DJI បានបញ្ចេញកាមេរ៉ាប្រភេទ Action Camera ស៊េរីថ្មីរបស់ខ្លួនម៉ូដែល Osmo Action 6។ កាមេរ៉ាស៊េរីថ្មីនេះ ត្រូវបានក្រុមហ៊ុនដំឡើងមកជាមួយប្រព័ន្ធសែនស័រកាមេរ៉ាធំខ្នាត 1/1.1" មានមុខងារ variable aperture ដែលអាចកំណត់កម្រិតទំហំពី f/2.0 ទៅ f/4.0។ DJI Osmo Action 6 មានថ្មទំហំធំដល់ 1,950mAh ដែលអាចកាន់ថាមពលប្រើការទូទៅបាន 4 ម៉ោង។
DJI Action Camera ស៊េរីថ្មីនេះ មានបំពាក់មកជាមួយប្រព័ន្ធ 155-degree native field of view ជាមួយនឹងសែនស័រកាមេរ៉ាថ្មីដែលមានសមត្ថភាពក្នុងថតរូបបានក្នុងកម្រិត 13.5 Stop នៃកម្រិត dynamic range។ ចំពោះសមត្ថភាពក្នុងការផលិតវីដេអូវិញ គឺអាចធ្វើបានក្នុងកម្រិត 4K ដល់ល្បឿន 120fps ខ្នាត aspect ratio 4:3 ហើយ DJI អះអាងថា Osmo Action 6 មានសមត្ថភាពខ្លាំងក្នុងការផ្តិតយកប្លង់រូបភាពនៅទីតាំងដែលមានកម្រិតពន្លឺខ្សោយបានក្នុងគុណភាពច្បាស់ នោះក៏ដោយសារតែសែនស័រទំហំធំដែលបំពាក់នៅលើវា។ ជាមួយមុខងារ SuperNight mode នៅលើ Osmo Action 6 មានសមត្ថភាពក្នុងការផលិតសាច់វីដេអូបានច្បាស់កម្រិត 4K ល្បឿន 60fps នៅក្នុងលក្ខខណ្ឌទីកន្លែងមានពន្លឺខ្សោយ។
.jpg)
ជាមួយប្រព័ន្ធ 10-bit D-Log M color system preserves highlight and shadow detail របស់ DJI ជួយឲ្យការថតរូប និងវីដេអូកាន់តែមានសម្រស់ស្រស់ស្អាតបានគ្រប់កាលៈទេសៈ។ Osmo Action 6 ក៏មានៅភ្ជាប់មកជាមួយមុខងារ on-screen D-Log M ដែលអាចបង្ហាញកម្រិត color និង exposure បែប real-time ផងដែរ។
.jpg)
ជាមួយមុខងារ 4K Custom ថ្មីអនុញ្ញាតឱ្យយើងថតវីដេអូជាមុន ហើយកាត់វានៅពេលក្រោយនៅពេលថត ព្រោះឧបករណ៍ចាប់សញ្ញាមានរាងការ៉េ។ ដូច្នេះ យើងមិនចាំបាច់ដាក់កាមេរ៉ាបញ្ឈរ ឬផ្ដេកនោះទេ។ យើងក៏អាចទទួលបានការពង្រីកគុណភាពវីដេអូភាពទ្វេរដង ដោយមិនបាត់បង់គុណភាពវីដេអូដើមកម្រិត 4K ឡើយ សូម្បីតែប្រព័ន្ធទប់លំនឹងវីដេអូ on-board stabilization system ក៏រក្សាបានទម្រង់ដើមរបស់វីដេអូផងដែរ។
.jpg)
ទៅលើប្រព័ន្ធសុវត្ថិភាពវិញ Osmo Action 6 អាចនៅក្នុងទឹកបានក្នុងជម្រៅ 20 ម៉ែត្រដោយមិនប្រើ case ការពារ ឬអាចដល់ 60 ម៉ែត្រនៅពេលប្រើជាមួយ Case ការពារទឹក។ បន្ថែមពីនេះ Osmo Action 6 ក៏មានមុខងារ temperature sensor ensures ដែលជួយឲ្យការកាមេរ៉ាថតសកម្មភាពក្រោមផ្ទៃទឹករក្សាបានគុណភាពទឹកពណ៌ច្បាស់ដូចធម្មជាតិពិតៗ ហើយមានសមត្ថភាពរង្វាស់សម្ពាធទឹកកត់ត្រាទិន្នន័យមុជទឹកថែមទៀតផង។
.jpg)
លក្ខណៈពិសេសៗមួយចំនួនទៀតរបស់ Osmo Action 6 ការសាកភ្លើងចូលបានលឿនដោយសាកពី 0 ទៅ 80% ប្រើពេលខ្ទង់ 22 នាទី, មានអង្គផ្ទុកទិន្នន័យស្រាប់ទំហំ 50GB, អេក្រង់បង្ហាញសកម្មភាពទំហំ 2.5-inch កម្រិតបង្ហាញ 400x712px និងអេក្រង់ទីពីរមានទំហំ 1.46-inch ជាមួយកម្រិតបង្ហាញ 342x342px ហើយអេក្រង់ទាំងពីរនេះ មានកម្រិតពន្លឺ 800nits peak brightness ដូចគ្នា។
Osmo Action 6 មានតម្លៃ €379 សម្រាប់កញ្ចប់ Standard Combo ដែលមានដូចជា Camera, Osmo Action Extreme Battery Plus (1,950 mAh), Osmo Dual-Direction Quick-Release Adapter Mount, Osmo Action Curved Adhesive Base, Osmo Locking Screw, USB-C to USB-C PD Cable, និង Osmo Action Anti-Slip Pad។
.jpg)
ចំនែកតម្លៃ €479 សម្រាប់កញ្ចប់ Adventure Combo ដែលកញ្ចប់នេះមានមកជាមួយរបស់របរដូចគ្នានឹងកញ្ចប់ Standard Combo ដែរ គ្រាន់តែមានបន្ថែនូវរបស់របស់ដាច់ដោយឡែកមួយចំនួនទៀតដូចជា Osmo Action Extreme Battery Plus, Osmo Dual-Direction Quick-Release Adapter Mount, Osmo Locking Screw, Osmo Multifunctional Battery Case 3, និង Osmo 1.5m Extension Rod ជាដើម៕





