
នៅថ្ងៃនេះ ក្រុមហ៊ុនរថយន្តម៉ាក Deepal របស់ Changan បានប្រកាសចេញនូវរថយន្ត mid-size sedan ថ្មី ម៉ូដែល Deepal L06 ដែលជារថយន្តដំបូងគេនៅលើពិភពលោកដែលប្រើប្រាស់នូវបន្ទះឈីបខ្នាត 3nm ឬប្រភេទ 3nm Automotive-Grade Cabin ហើយប្រព័ន្ធចាប់សញ្ញាកម្រិតខ្ពស់ LiDAR Sensor រួមនិងប្រព័ន្ធប៊ូមថ្មីល្អជាងឡាន Sedan ទូទៅថែមទៀតផង។ Deepal L06 ត្រូវបានក្រុមហ៊ុនដាក់លក់ជាមួយតម្លៃចាប់ពី 132,900 យ៉ន់ ដែលប្រហែលជា $18,700 ដុល្លារ។
ជាមួយនិងការដាក់លក់នៅថ្ងៃនេះដែរ គឺមានតែម៉ូដែលអគ្គិសនីសុទ្ធ BEV ប៉ុណ្ណោះ ខណៈដែលម៉ូដែល EREV បង្ហាញខ្លួនកាលពីថ្ងៃទី 8 ខែកញ្ញារួចហើយ។ សូមជំរាបថា Deepal L06 មានបណ្តោយតួរខ្លួន 4,830mm/ ទទឹង 1,905mm/ កម្ពស់ 1,480mm និងគម្លាតចន្លោះកង់មុខទៅកង់ក្រោយ 2,900mm។ ផ្នែកខាងមុខ Deepal L06 មានការឌីស្សាញបែបទាក់ទាញជាមួយនឹងរបាំងប៉ាណាមុខលយចេញបន្តិច រំលេចជាមួយចង្កៀងរចនាបែបបញ្ឆិតយ៉ាងទាក់ទាញ និងផ្នែកខាងក្រោយរចនាបែប Hatchback ជាមួយចង្កៀងបំភ្លឺរចនាជា ducktail spoiler។

ចូលមកផ្នែកកាប៊ីនខាងក្នុងវិញត្រូវបានឌីស្សាញបែប T-Shape dashboard layout ភ្ជាប់ជាមួយអេក្រង់កម្សាន្តនៅកណ្តាលទំហំធំ ដែលមានរន្ធម៉ាស៊ីនត្រជាក់នៅខាងក្រោម។ Deepal L06 មិនមានអេក្រង់សម្រាប់បង្ហាញព័ត៌មាននៅក្រោយដៃចង្កូតនោះ ដោយវាប្រើប្រាស់នូវប្រព័ន្ធបង្ហាញលើកញ្ចក់ដំបូលខាងមុខ AR-HUD ដែលអាចបង្ហាញចេញបានទំហំធំដល់ 50-អ៊ីង។

Deepal L06 មានជម្រើសពីរម៉ូដែលផ្សេងគ្នា គឺម៉ូដែលដំណើរការដោយថាមពលអគ្គិសនីសុទ្ធ ឬ Pure electric (EV) និងប្រភេទប្រើម៉ាស៊ីន Hybrid ឬ EREV។ ដោយក្នុងនោះម៉ូដែល Deepal L06 EV មានបំពាក់នូវម៉ូទ័រអគ្គិសនីមួយមានកម្លាំង 200kW (268hp) ជាមួយជម្រើសកញ្ចប់ថ្មទំហំ 56.12kWh សាកភ្លើងពេញម្តងអាចជិះបានចម្ងាយ 560km និងទំហំ 68.82kWh អាចជិះបានចម្ងាយ 670km នៅពេលសាកភ្លើងពេញម្តង។

ចំពោះម៉ូដែល Deepal L06 EREV វិញ មានបំពាក់ដោយម៉ាស៊ីន 1.5L Engine កម្លាំង 72kW ជាមួយម៉ូទ័រអគ្គិសនីមួយកម្លាំង 175kW (235hp) និងកញ្ចប់ថ្មទំហំ 28.39kWh ដែលសាកភ្លើងពេញម្តងអាចជិះបានចម្ងាយ 180km ដោយប្រើថាមពលថ្មសុទ្ធ៕





