ថ្មីៗនេះ ក្រុមហ៊ុន OPPO ទើបតែប្រកាសចេញនូវស្មាតហ្វូនថ្នាក់កណ្តាលរបស់ខ្លួន Reno 13 និង 13 Pro នៅក្នុងប្រទេសចិន ដែលស្មាតហ្វូននេះ គឺមានការឌីស្សាញរូបរាងថ្មី និងមានការប្រើប្រាស់នូវ software ដែលមានភាពទាក់ទាញខ្លាំងមែនទែន។ បច្ចុប្បន្ននេះ ស្មាតហ្វូនជំនាន់ថ្មីនេះ គឺមានលក់ផ្តាច់មុខតែនៅក្នុងទីផ្សាររបស់ប្រទេសចិនប៉ុណ្ណោះ។ តាមសេចក្តីរាការណ៌ថ្មីបាននិយាយថា ស្មាតហ្វូននេះ នឹងមានបង្ហាញវត្តមាននៅក្នុងទីផ្សារសកលគឺឆាប់ៗនេះផងដែរ។
នៅពេលនេះ ស្មាតហ្វូន OPPO Reno 13 Pro ត្រូវបានគេបញ្ជាក់ថា បានបង្ហាញខ្លួននៅលើវិញ្ញាបនបត្រជាច្រើននៅក្រៅទីផ្សាររបស់ប្រទេសចិនហើយ ដែលមានដូចជា BIS របស់ប្រទេសឥណ្ឌា និង TDRA របស់អារ៉ាប់រួមជាដើម។ នៅក្នុងនោះមានការបញ្ជាក់ថា ស្មាតហ្វូនថ្មីនេះ នឹងបង្ហាញខ្លួននៅក្នុងទីផ្សារសកលឆាប់ៗនេះថែមទៀតផង។ ជាមួយនឹងវិញ្ញាបនបត្រស្ថិតនៅក្នុងប្រទេសឥណ្ឌា និងអារ៉ាប់រួមនេះ គេអាចសន្និដ្ឋានថា ស្មាតហ្វូន Reno 13 Pro នឹងបង្ហាញខ្លួននៅក្នុងទីផ្សារសកលជាច្រើនទៀត ដែលប្រទេសឥណ្ឌា នឹងមកដល់នៅក្នុងប៉ុន្មានខែខាងមុខនេះ។
សូមជំរាបថា កាលពីពេលមុននេះ ស្មាតហ្វូនម៉ូដែលថ្មីនេះ គឺមានការបង្ហាញដោយវិញ្ញាបនបត្រ IMDA របស់ប្រទេសសិង្ហបុរីម្តងរួចហើយ ដែលក្នុងនោះ មានការបង្ហាញថា ក្រុមហ៊ុន OPPO ក៏បានត្រៀមខ្លួនក្នុងការប្រកាសបង្ហាញនូវស្មាតហ្វូន Reno series ថ្មីនេះ នៅក្រៅទីផ្សាររបស់ប្រទេសចិនផងដែរ។
ស្មាតហ្វូន Reno 13 series នេះក៏បង្ហាញខ្លួននៅលើវេបសាយ SDPPI របស់ប្រទេសឥណ្ឌូនេស៊ី។ តាមការបញ្ជាក់នៅក្នុងប្រភពជាច្រើនអោយដឹងថា ស្មាតហ្វូន Reno 13 series ដែលមានម៉ូឌែល Reno 13 Pro អាចនឹងបង្ហាញខ្លួននៅក្នុងប្រទេសឥណ្ឌានៅដើមខែមករាឆ្នាំ 2025 នេះ។
ស្មាតហ្វូន Reno 13 Pro នេះ នឹងមានការ upgrade ច្រើនបើធៀបទៅនឹងម៉ូដែល Reno 12 Pro នេះ។ ស្មាតហ្វូននេះ មានអេក្រង់ទំហំ 6.83-អ៊ីង AMOLED display គាំទ្រជាមួយនឹងកម្រិតភាពច្បាស់ 1272 x 2800 resolution និងមានអមជាមួយនឹងល្បឿន 120Hz refresh rate ហើយនិងពមានន្លឺអេក្រង់ 1200 nits។ ស្មាតហ្វូននេះមានអែក្រង់ធំជាងម៉ូឌែល 6.7 អ៊ីង នៅលើស្មាតហ្វូន Reno 12 Pro នេះ។ ស្មាតហ្វូននេះនឹងមានបន្ទះឈីប MediaTek Dimensity 8350 SoC ផងដែរ។
បើនិយាយអំពីប្រព័ន្ធកាមេរ៉ានោះ ស្មាតហ្វូននេះ មានកាមេរ៉ាខាងក្រោយទំហំ 50MP+50MP+8MP ជាមួយនឹង 3.5x optical zoom និង ultrawide ហើយស្មាតហ្វូននេះ មានកាមេរ៉ាខាងមុខទំហំ 50MP។ ស្មាតហ្វូននេះមានថាមពលថ្មទំហំ 5,800mAh ទ្រទ្រង់នូវបច្ចេកវិទ្យា80W wired និង 50W wireless charging ។ ស្មាតហ្វូននេះនឹងមានពណ៌ខ្មៅ ស្វាយ និងផ្កាឈូកហើយវាក៏ទ្រទ្រង់នូវ IP66+68+69 សម្រាប់ការពារទឹកថែមទៀត។ នៅក្នុងប្រទេសចិន ស្មាតហ្វូន Reno 13 series នេះមានតម្លៃ 2699 យ៉ន់ (₹31,429) ហើយស្មាតហ្វូន Reno 13 Pro នេះមានតម្លៃ 3399 យ៉ន់ (₹39,581) ៕