
នេះគឺជាឡាន Bentley Continental ស៊េរីឆ្នាំ 2026 ថ្មី ដែលទើបតែបានបង្ហាញខ្លួនជាផ្លូវការ សម្រាប់ទីផ្សារបរទេស ដោយមកលើកនេះមានជម្រើស 2 ម៉ូដែល គឺ Continental GT S ជាប្រភេទ Coupe និង GTC S ជាប្រភេទបើកដំបូល ផងដែរ។
Bentley Continental ថ្មីនេះ បំពាក់ប្រព័ន្ធម៉ាស៊ីន High Performance Hybrid ចំណុះ 4.0L ទំហំ 8 ស៊ីឡាំង មានកម្លាំងសរុប 671 HP និង កម្លាំងរមួល 930 NM ឯណោះ ដោយអាចរត់ស្ទុះពីកុងទ័រ 0-100 KM/H ប្រើពេលត្រឹមតែ 3.3 វិនាទីប៉ុណ្ណោះ ហើយមានល្បឿន Top Speed ដល់ទៅ 306 KM/H។

អ្វីដែលរឹតតែពិសេសនោះគឺ វាអាចបើកបរដោយប្រើថាមពលអគ្គិសនីសុទ្ធ បានចម្ងាយដល់ 80 KM ទៀតផង។ ក្រៅពីមានល្បឿន លឿន ឡាន Bentley Continental 2026 ក៏មានបំពាក់ Bentley Performance Active Chassis ដូចម៉ូដែល GT Speed ដែរ ដោយវា គួបផ្សំរវាងប្រព័ន្ធប៉ុង 2 Active AWD ជាមួយបច្ចេកវិទ្យា Torque Vectoring និង High-tech Suspension បូករួមជាមួយ Twin-valve Dampers និង Active Anti-roll System ផងដែរ។

បន្ថែមពីលើនេះ វាក៏មានប្រព័ន្ធទប់លំនឹង Electronic Stability Control ក៏ដូចជា Electronic Limited Slip Differential និង All-wheel Steering អមជាមួយ Drive Mode ថ្មីហៅថា Dynamic Mode ទៀតផង។ មិនតែប៉ុណ្ណោះ លក្ខណៈពិសេសមួយចំនួនទៀតរបស់ Bentley Continental គឺការឌីហ្សាញបែបស្ព័រ និងប្រណីត ក្នុងកញ្ចប់តែមួយ ជាមួយនឹងការប្រើយ៉ាន់កង់ទំហំដល់ 22 អ៊ីញ។ ទោះបីជាយ៉ាងក៏ដោយ ក្រុមហ៊ុន Bentley មិនទាន់បានបង្ហាញតម្លៃរបស់ Bentley Continental ឆ្នាំ 2026 នេះឡើយ៕






