no-alternative title
no-alternative title

Samsung បញ្ចេញនូវវីដេអូថ្មីៗចំនួន 3 ដែលមានការបង្ហាញពីសមត្ថភាពកាមេរ៉ា Galaxy S26 Series

Samsung Galaxy S26 Series ត្រូវបានពាក្យចចាមអារ៉ាមជាច្រើននិយាយថា នឹងសម្ពោធជាផ្លូវការណ៌នៅលើទីផ្សារសកលនាថ្ងៃទី 25 ខែមករាឆ្នាំ 2026 ខាងមុខនេះហើយ ខណៈដែលក្រុមហ៊ុន Samsung នៅមិនទាន់មានការបញ្ជាក់ច្បាស់លាស់នៅឡើយទេ គ្រាន់តែមានការទម្លាយនូវព័ត៌មានថ្មីៗមួយចំនួនដែលនឹងមានបំពាក់នៅលើស្មាតហ្វូនជំនាន់ថ្មីទាំងនេះតែប៉ុណ្ណោះ។ យោងតាមការចែកចាយថ្មីនៅថ្ងៃនេះ ក្រុមហ៊ុននេះបានបន្តបបញ្ចេញនូវវីដេអូខ្លីៗចំនួន 3 ដែលមានការបង្ហាញពីសមត្ថភាព និងអាប់ដែទិកផកាមេរ៉ានៅលើ Galaxy S26 Series។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

សម្រាប់វីដេអូដែល Samsung បានទម្លាយចេញនៅថ្ងៃនេះ គឺមានដូចជា ការប្រើប្រាស់នូវមុខងារហ៊្សូម និងមុខងារថត low-light video នៅលើស្មាតហ្វូនជំនាន់ថ្មី Galaxy S26 series។ មើលទៅលើវីដេអូទី 1 គឺមានការបង្ហាញចេញនួវសមត្ថភាពនៃការហ៊្សូមទៅលើរូបភាពឆ្កែដែលអង្គុយនៅក្នុងឡាន តាមរយៈការហ៊្សូមកម្រិត 10x។ នៅក្នុងការទម្លាយខាងលើនេះ ក៏មានការប្រើប្រាស់នូវ AI ជំនួយសម្រាប់ផ្ទៃ backgrounds នៃរូបភាពផងដែរ។ 

គួរបញ្ជាក់ថា Galaxy S26 Ultra ត្រូវបានគេរាយការណ៌ថា នឹងមានកាមេរ៉ា 50MP Periscope Telephoto ហ៊្សូមបាន 5x optical zoom និងកាមេរ៉ាទំហំ 10MP telephoto ហ៊្សូមបាន 3x optical zoom។ ហើយបើសម្រាប់ Galaxy S26 និង Galaxy S26+ គឺមានការប្រើប្រាស់នួវកាមេរ៉ាអាប់ដែតថ្មីទំហំ 12MP ហ៊្សូមបាន 3x telephoto camera និងមួយគ្រាប់ទៀតទំហំ 10MP telephoto ដូចគ្នាជាមួយនិងម៉ូដែលមុន Galaxy S25 series អញ្ចឹង។

ទៅលើវីដេអូពីរផ្សេងទៀត គឺក្រុមហ៊ុន Samsung មានគោលដៅចង់បង្ហាញនូវសមត្ថភាពនៃការថតវីដេអូ កម្រុត low-light video performance។ សូមជំរាបថា Galaxy S26 Ultra ត្រូវបានគេបញ្ជាក់ថា នឹងមានកាមេរ៉ាគោលទំហំ 200MP គាំទ្រដោយសិនស័រ f/1.4 aperture។ Galaxy S26, Galaxy S26+ និង Galaxy S26 Ultra ត្រូវបានគេរំពឹងថា នឹងមានវត្តមាននៅថ្ងៃទី 25 ខែកុម្ភៈ ខាងមុខនេះហើយសម្រាប់ការដាក់លក់ នឹងធ្វើឡើងនៅខែមីនា។ ឆ្នាំនេះ នឹងប្លែកបន្តិច ដោយ Samsung នឹងប្រើប្រាស់នូវបន្ទះឈីប Snapdragon 8 Elite Gen 5 SoC ឬ Exynos 2600 អាស្រ័យលើទីផ្សារមួយចំនួន។ 

 

 

ព័ត៌មានពាណិជ្ជកម្ម