
Fang Cheng Bao ឬ FCB គឺជាម៉ាកយីហោឡានអគ្គិសនីមួយក្នុងចំនោមម៉ាកយីហោជាច្រើនទៀតរបស់ក្រុមហ៊ុន BYD។ បើតាមសេចក្តីរាយការណ៍បាននិយាយថា FCB បានត្រៀមធ្វើការប្រកាសចេញឡានអគ្គិសនីប្រភេទ Sedan ស៊េរីថ្មីមួយម៉ូដែលទៀតដែលមានឈ្មោះថា Mei 7 ក្នុងប្រទេសចិននាពេលឆាប់ៗនេះ។ Mei 7 គឺជាម៉ូដែលថ្មីមួយស្ថិតនៅក្រោមម៉ូដែល Mei 9 ដែលត្រូវបានគេទម្លាយព័ត៌មាននាពេលថ្មីៗនេះ។
កាលពីពេលថ្មីៗនេះអ្នកចាក់ការទូទៅនៃក្រុមហ៊ុនម៉ាករថយន្ត FCB បាននិយាយថា ក្នុងឆ្នាំ 2026 គឺជាឆ្នាំទីបីនៃម៉ាកយីហោ FCB ហើយក្រុមហ៊ុនក៏នឹងមានការប្រកាសចេញឡានម៉ូដែលថ្មីប្រភេទ Sedan ផងដែរ។ បច្ចុប្បន្ន FCB បានធ្វើការចុះផលប័តសម្រាប់តែការផលិតរថយន្តប្រភេទ SUV និង Off-road ក្រោមស្លាកឈ្មោះថា Bao ហើយនិងប្រភេទ Urban Titanium តែប៉ុណ្ណោះ។

បើតាមរូបភាព Mei 7 ដែលជាឡាន sedan មានការឌីស្សាញជាមួយកម្ពស់ទាបជាមួយតួរខ្លួនបែប fastback body, ដៃទ្វារលាក់ពាក់កណ្តាល ឬ semi-hidden door handles, កន្ទុយក្រោយឌីស្សាញបែប ducktail និងឃើញមានសែនស័រ LiDAR បំពាក់នៅលើដំបូលខាងមុខ។ ដែលនេះបានបញ្ជាក់ថា FCB Mei 7 គឺគាំទ្រនូវប្រព័ន្ធជំនួយការបើកបរ God’s Eye advanced assistance system។

FCB Mei 7 ត្រូវបានគេរំពឹងថា នឹងគាំទ្រនូវប្រព័ន្ធបច្ចេកវិទ្យា Dual Mode Off-road (DMO) Super Hybrid Platform និងប្រព័ន្ធបច្ចេកវិទ្យាប៊ូម DiSus Intelligent Body Control System ដូចម៉ូដែល Bao-Series របស់ក្រុមហ៊ុនផងដែរ។ ទោះជាយ៉ាងណាសម្រាប់ប្រព័ន្ធបច្ចេកវិទ្យា និងលក្ខណៈសម្បត្តិលម្អិតទូទៅរបស់ FCB Mei 7 មិនទាន់ត្រូវបានបង្ហាញចេញនៅឡើយទេក្នុងពេលនេះ។

FCB Mei 7 ត្រូវបានគេព្យាករណ៍ថាអាចនឹងមានតម្លៃចន្លោះពី $28,800 ទៅ $43,200។ ក្នុងឆ្នាំ 2025 កន្លងទៅ ម៉ាករថយន្ត Fang Cheng Bao (FCB) លក់សរុបបានចំនួន 234,600 គ្រឿង កើនឡើង 316.1% ធៀបពីមួយឆ្នាំទៅមួយឆ្នាំ។ ក្នុងនោះម៉ូដែល FCB Tai 7 លក់បានចំនួនលើសពី 100,000 គ្រឿង, Bao 5 លក់បានប្រហែល 60,000 គ្រឿង, Tai 3 លក់បានប្រហែល 65,000 គ្រឿង និង Bao 8 លក់បានប្រហែល 23,000 គ្រឿង៕





