no-alternative title
no-alternative title

បែកធ្លាយ OPPO Find X9s ថ្មីមួយទៀតកំពុងធ្វើការអភិវឌ្ឍជាមួយនិងបន្ទះឈីប Dimensity 9500s

នៅពេលនេះ ក្រុមហ៊ុន OPPO ត្រូវបានគេរាយការណ៍ថា កំពុងតែធ្វើការនៅលើស្មាតហ្វូន Find X9s ចំនួន 2 ម៉ូដែលថែមទៀតហើយសម្រាប់ទីផ្សារ។ តាមរបាយការណ៍ជាច្រើនថ្មីៗនេះ បានទម្លាយថា ស្មាតហ្វូន OPPO Find X9s Pro ដែលបំពាក់នូវបន្ទះឈីប Dimensity 9500 អាចនឹងបង្ហាញខ្លួននៅក្នុងប្រទេសចិន ជាមួយនឹងស្មាតហ្វូន OPPO Find X9 Ultra និង OPPO Find N6 នៅក្នុងខែមីនាខាងមុខនេះ។ យ៉ាងណាមិញ របាយការណ៍ថ្មីមួយអះអាងថា មានស្មាតហ្វូន Find X9s មួយទៀត ក៏ស្ថិតនៅក្នុងការអភិវឌ្ឍផងដែរ ប៉ុន្តែអាចនឹងមានបំពាក់នូវបន្ទះឈីប Dimensity ពិសេសមួយទៀតសម្រាប់ទីផ្សារសកល។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

 យោងតាមការបញ្ជាក់នៅក្នុងរបាយការណ៍ខាងលើនេះ បាននិយាយថា ស្មាតហ្វូន OPPO Find X9s សម្រាប់ទីផ្សារសកលអាចនឹងបំពាក់នូវអេក្រង់ទំហំ 6.3 អ៊ីង AMOLED display ជាមួយនឹងកម្រិតភាពច្បាស់ 1.5K resolution និង 120Hz refresh rate ។ បើមើលទៅលើកាមេរ៉ាវិញ ស្មាតហ្វូននេះ នឹងមានកាមេរ៉ា 3 គ្រាប់ ខណៈដែលកាមេរ៉ាគោ គឺមានទំហំ 200MP ហើយនិងមួយគ្រាប់ទៀតមានទំហំ 200MP Periscope Telephoto lens។ លក្ខណៈសម្បត្តិរបស់ស្មាតហ្វូននេះ មានភាពស្រដៀងគ្នាទៅនឹងស្មាតហ្វូន Find X9s Pro របស់ចិនផងដែរ។

លក្ខណៈខុសគ្នានៃស្មាតហ្វូនទាំងពីរនេះ គឺទៅលើបន្ទះឈីបរបស់វា។ ស្មាតហ្វូន Find X9s ដែលលក់សម្រាប់ទីផ្សារសកល នឹងប្រើប្រាស់នូវបន្ទះឈីប Dimensity 9500s ដែលមានភាពខ្លាំងក្លាជាងបន្ទះឈីប Dimensity 9500។ ក្រឡេកទៅមើលស្មាតហ្វូន OPPO Find X9s Pro សម្រាប់ទីផ្សាររបស់ចិនវិញ គឺប្រើប្រាស់នូវបន្ទះឈីប Dimensity 9500 ។ លក្ខណៈសម្បត្តិលម្អិតជាច្រើនទៀតរបស់ស្មាតហ្វូន Find X9s នេះ នៅមិនទាន់ទម្លាយនោះទេ ប៉ុន្តែថាមពលថ្មរបស់ស្មាតហ្វូននេះប្រហែលជា 7,000mAh ។ស្មាតហ្វូននេះអាចនឹងមានពណ៌ទីតាញ៉ូម ទឹកក្រូច និងខៀវ។

 

សូមជំរាបថា របាយការណ៍មុននេះ ធ្លាប់បានបញ្ជាក់ថា ក្រុមហ៊ុន OPPO អាចនឹងបង្ហាញស្មាតហ្វូន Find X9s នៅក្នុងទីផ្សារអាស៊ីអាគ្នេយ៍ដែលរួមមានសិង្ហបុរី ម៉ាឡេស៊ី និងរៀតណាម ខណៈដែលទីផ្សាររបស់ប្រទេសឥណ្ឌា អាចនឹងទទួលបានស្មាតហ្វូននេះនៅក្នុងត្រីមាសទី 2 ឆ្នាំនេះ។ មកដល់ពេលនេះ នៅមិនទាន់ច្បាស់នោះទេថា ស្មាតហ្វូនដែលលក់នៅលើទីផ្សារសកល Find X9 Ultra និង Find N6 foldable នឹងបង្ហាញខ្លួនជាមួយនឹងស្មាតហ្វូន Find X9s ឬយ៉ាងណានោះទេ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Ford F-150 Raptor ភីកអាប់បែប Off-Road Performance! តម្លៃពេលនេះពិតជាពិសេស

Ford F-150 Raptor ភីកអាប់បែប Off-Road Performance! តម្លៃពេលនេះពិតជាពិសេស

ដោយ ប៉េងលីន
ស្មាតហ្វូនស៊េរីថ្មី HONOR X9d 5G ធន់មាំ កម្លាំងថ្មខ្លាំង 8300mAh រ៉េម 24GB (12GB+12GB) តម្លៃ $349 ធន់នឹងទឹក កាមេរ៉ា AI ទំហំ 108MP ថែមកាដូសរុប 40$ កក្រើកផ្សារ AEON2”

ស្មាតហ្វូនស៊េរីថ្មី HONOR X9d 5G ធន់មាំ កម្លាំងថ្មខ្លាំង 8300mAh រ៉េម 24GB (12GB+12GB) តម្លៃ $349 ធន់នឹងទឹក កាមេរ៉ា AI ទំហំ 108MP ថែមកាដូសរុប 40$ កក្រើកផ្សារ AEON2”

ដោយ ប៉េងលីន
ក្រុមហ៊ុន nubia ប្រកាសចេញលក់ស្មាតហ្វូនជំនាន់ថ្មី V80 Max ជាផ្លូវការ៖ ជាស្មាតហ្វូនអេក្រង់ធំ 6.9 អ៊ីញ ថ្មធំ 6000mAh និងបំពាក់បច្ចេកវិទ្យា AI ឆ្លាតវៃ

ក្រុមហ៊ុន nubia ប្រកាសចេញលក់ស្មាតហ្វូនជំនាន់ថ្មី V80 Max ជាផ្លូវការ៖ ជាស្មាតហ្វូនអេក្រង់ធំ 6.9 អ៊ីញ ថ្មធំ 6000mAh និងបំពាក់បច្ចេកវិទ្យា AI ឆ្លាតវៃ

ដោយ ប៉េងលីន
មជ្ឈមណ្ឌលតាំងបង្ហាញរថយន្ត BYD & Denza Flagship Center សម្ពោធជាផ្លូវការនៅរាជធានីភ្នំពេញ បើកទំព័រថ្មីនៃយុគសម័យធ្វើដំណើរឆ្លាតវៃ និងបៃតងនៅកម្ពុជា

មជ្ឈមណ្ឌលតាំងបង្ហាញរថយន្ត BYD & Denza Flagship Center សម្ពោធជាផ្លូវការនៅរាជធានីភ្នំពេញ បើកទំព័រថ្មីនៃយុគសម័យធ្វើដំណើរឆ្លាតវៃ និងបៃតងនៅកម្ពុជា

ដោយ ប៉េងលីន
មជ្ឈមណ្ឌលចែកចាយផ្លូវការ BYD បានបង្ហាញខ្លួនជាផ្លូវការនៅផ្លូវ 60m ផ្តល់ជូននូវបទពិសោធន៍ និងសេវាកម្មពេញលេញ សម្រាប់អតិថិជន

មជ្ឈមណ្ឌលចែកចាយផ្លូវការ BYD បានបង្ហាញខ្លួនជាផ្លូវការនៅផ្លូវ 60m ផ្តល់ជូននូវបទពិសោធន៍ និងសេវាកម្មពេញលេញ សម្រាប់អតិថិជន

ដោយ ប៉េងលីន
ស៊ុនស៊ីម៉ិចកូ ប្រកាសចេញប្រូម៉ូសិនសម្រាប់ឱកាសចូលឆ្នាំចិន ផ្តល់ជូនអាំងប៉ាវសំណាងឆ្នាំថ្មី ២០២៦

ស៊ុនស៊ីម៉ិចកូ ប្រកាសចេញប្រូម៉ូសិនសម្រាប់ឱកាសចូលឆ្នាំចិន ផ្តល់ជូនអាំងប៉ាវសំណាងឆ្នាំថ្មី ២០២៦

ដោយ ប៉េងលីន