
ខណៈពេលមានពាក្យចចាមអារ៉ាមជាច្រើន និយាយអំពីស្មាតហ្វូន Pura flagship 2026 នោះ នៅពេលនេហ ស្មាតហ្វូនជំនាន់ថ្មី Huawei Mate 90 Series ក៏ត្រូវបានគេដឹងថា នឹងមានបំពាក់នូវបច្ចេកវិទ្យាអេក្រង់ថ្មី ដែលខុសប្លែកពីស្មាតហ្វូនជាច្រើនទៀតនៅលើទីផ្សារផងដែរ។ អេក្រង់នេះ គឺជាបច្ចេកវិទ្យាអេក្រង់ជំនាន់ថ្មី ដែលនឹងផ្តល់នូវបទពិសោធន៍នៃការទស្សនាកាន់តែអស្ចារ្យបំផុត និងកាន់តែប្រសើជាងមុនថែមទៀតផង។
តាមការចែកចាយពី DigitalChatStation បានទម្លាយថា ក្រុមហ៊ុនផលិតស្មាតហ្វូននេះ បាននឹងកំពុងតែធ្វើការនៅលើស្មាតហ្វូន Flagship ថ្មីដែលមានបច្ចេកវិទ្យាអេក្រង់កម្រិតខ្ពស់បំផុត។ ខណៈដែលការបែកធ្លាយនេះ នៅមិនទាន់បង្ហាញអំពីបច្ចេកវិទ្យានេះទេនោះ មានការព្យាករណ៌ថា អេក្រង់ថ្មីនេះ អាចនឹងប្រើប្រាស់នូវកញ្ចក់អេក្រង់ “Dual-Layer OLED” និង “BT.2020” ។ បច្ចេកវិទ្យាអេក្រង់ថ្មីនេះ អាចនឹងប្រើប្រាស់នៅលើស្មាតហ្វូន Mate 90។
អ្នកទម្លាយរូបនេះ បានបញ្ជាក់ថា ស្មាតហ្វូនជំនាន់ថ្មី Huawei Mate 90 Series នេះ អាចនឹងប្រើប្រាស់នូវបច្ចេកវិទ្យាអេក្រង់ Dual-Layer OLED + BT.2020 display ជំនាន់ទី 2។ សូមជំរាបថា កាលពីពេលមុននេះ អ្នកទម្លាយរូបនេះ ធ្លាប់បាននិយាយថា ក្រុមហ៊ុន Huawei នឹងក្លាយជាម៉ាកយីហោស្មាតហ្វូនតែមួយគត់ក្នុងឆ្នាំ 2026 នេះ ដែលប្រើប្រាស់នូវអេក្រង់ dual-layer OLED។ នៅក្នុងពេលនេះ ក្រុមហ៊ុនផ្គត់ផ្គង់ជាច្រើនទៀត ក៏បានបន្តក្នុងការពង្រឹងទៅលើបច្ចេកវិទ្យាអេក្រង់សម្រាប់ស្មាតហ្វូនជាច្រើនរបស់ខ្លួនផងដែរ។
តាមរបាយការណ៍ថ្មីមួយពេលនេះ បានបង្ហើបថា ក្រុមហ៊ុន Huawei នឹងធ្វើការ upgrade ទៅលើបច្ចេកវិទ្យា dual-layer OLED + BT.2020 color gamut technology សម្រាប់ស្មាតហ្វូនត្រកូល Mate នៅក្នុងឆ្នាំនេះ។ បច្ចេកវិទ្យា Dual-layer OLED នេះ ក៏ពង្រឹងទៅលើមុខងារ HDR ដែលកាត់បន្ថយនូវការប្រើប្រាស់ថាមពលតិចជាងមុនផងដែរ។ ទៅលើ BT.2020 នេះ គឺជាស្តង់ដារ ultra-wide color សម្រាប់វីដេអូ UHD/HDR ។

យោងតាមការបែកធ្លាយនេះ បានអោយដឹងទៀតថា ក្រុមហ៊ុន Huawei នឹងបន្តប្រើប្រាស់នូវបច្ចេកវិទ្យាអេក្រង់ដែលផលិតនៅចិនជាមួយនឹងសមាសភាគជាច្រើនដ៏ខ្លាំងក្លារបស់ខ្លួន។ បន្ថែមពីនេះ បច្ចេកវិទ្យាថ្មីនេះ នឹងប្រើប្រាស់នៅលើស្មាតហ្វូន Mate 90 នៅក្នុងឆមាសទី 2 ឆ្នាំនេះហើយ៕





