no-alternative title
no-alternative title

iPhone 18 Pro និង iPhone18 Pro Max អាចនឹងមានកាមេរ៉ាហ៊្សូម 10x Optical Zoom!

យោងតាមពាក្យចចាមអារ៉ាមថ្មីមួយនៅថ្ងៃនេះ បានអះអាងថា ក្រុមហ៊ុន Apple នៅពេលនេះ បាននឹងកំពុងតែពិចារណានៅនៅក្នុងការបង្កើតនូវឧបករណ៍ Teleconverter kit សម្រាប់ប្រើប្រាស់នៅលើស្មាតហ្វូន iPhone 18 Pro និង 18 Pro Max។ បន្ថែមពីនេះក៏មានការបញ្ជាក់ទៀតថា ឧបរករណ៌ថ្មីនេះ អាចនឹងប្រើប្រាស់នៅលើស្មាតហ្វូន iPhone 16 Pro និង  17 Pro series ទៀតផងផង។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

សូមជំរាបថា ថ្មីៗនេះ PGYTech បានចេញននូវឧបករណ៍ RetroVa Vintage Imaging kit ដែលអាចប្រើប្រាស់បាននៅលើស្មាតហ្វូនថ្មីៗជាច្រើនរបស់ Apple ដែលក្នុងនោះមានដូចជា iPhone 16 Pro, 16 Pro Max, iPhone 17 Pro និង iPhone 17 Pro Max ជាដើម។ ជាមួយនិងឧបករណ៍នេះ គឺមានមកជាមួយនូវ  Protective Case, Leather Grip ក៏ដូចជា Physical Controls និង MicroSD Card Slot ហើយនិង 2.35x Telephoto Extender Lens ផងដែរ។ សម្រាប់សម្បកខាងក្រោយនេះ គឺធ្វើពីស្បែកដែលពិតជាទាក់ទាញមែនទែន។ 

 

ជាមួយគ្នានេះ អ្នកប្រើប្រាស់ក៏ទទួលបាននូវខ្សែរស្បែកប្រណិតដែលរួមមាន Metal-Texture Shutter Button, Multi-Function Button, Zoom Lever និង Control Dial ផងដែរ។ នៅក្នុងនោះ ក៏មាន MicroSD slot និង USB 3.1 Type-C port ផងដែរ។ នៅលើ kit នេះ ក៏មានការទ្រទ្រង់ទៅលើ Lens Adapter Ring, ទំហំ 1/4- អ៊ីង-20 thread tripod socket និង ខ្សែស្ពាយផងដែរ។ ជាមួយនឹងឧបករណ៍ 2.35x telephoto extender នេះ សម្រាប់ស្មាតហ្វូន iPhone 17 Pro series គឺអាចសម្រេចបាននូវការថត 235mm native focal length, 10x zoom បានយ៉ាងងាយស្រួល។ 

 

បើមើលទៅលើ iPhone 16 Pro បំពាក់នូវ 5x optical telephoto sensor អាចបង្កើនទៅកាន់ 282mm ដែលស្មើទៅនឹង 12x zoom។ នៅក្នុងក៏មានកម្មវិធី PGYTech Pro Imaging app ដែលមានកម្រិត 400mm, 600mm និង 960mm focal lengths។ អ្នកក៏អាចបន្ថែមនូវ  2x telephoto extender  ឬlight filters តាមរយៈ Adapter Ring ផងដែរ។

សម្រាប់អ្នកដែលចាប់អារម្មណ៍ Teleconverter kit នេះ សម្រាប់ iPhone ដែលខ្លួនកំពុងប្រើប្រាស់នោះ គឺអាចរកបានហើយ ដោយក្រុមហ៊ុនបានចាប់ផ្តើមលក់នៅលើ Kickstarter។ សម្រាប់ Full Kit របស់វាមានតម្លៃ $184 ខណៈ grip kit + case មានតម្លៃ $72 ។ ទៅលើ 2x telephoto lens គឺមានតម្លៃ $72 ខណៈដែល light filters នេះមានតម្លៃ $16 ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
NetApp និង ICT Distribution សហការគ្នា ដើម្បីជំរុញអនាគតទិន្នន័យភាពនៅក្នុងប្រទេសកម្ពុជា

NetApp និង ICT Distribution សហការគ្នា ដើម្បីជំរុញអនាគតទិន្នន័យភាពនៅក្នុងប្រទេសកម្ពុជា

ដោយ ប៉េងលីន
NetApp and ICT Distribution Collaborate to Power Cambodia’s Data-Driven Future

NetApp and ICT Distribution Collaborate to Power Cambodia’s Data-Driven Future

ដោយ ប៉េងលីន
ក្រុមហ៊ុន nubia ប្រកាសចេញលក់ស្មាតហ្វូនជំនាន់ថ្មី V80 Max ជាផ្លូវការ៖ ជាស្មាតហ្វូនអេក្រង់ធំ 6.9 អ៊ីញ ថ្មធំ 6000mAh និងបំពាក់បច្ចេកវិទ្យា AI ឆ្លាតវៃ

ក្រុមហ៊ុន nubia ប្រកាសចេញលក់ស្មាតហ្វូនជំនាន់ថ្មី V80 Max ជាផ្លូវការ៖ ជាស្មាតហ្វូនអេក្រង់ធំ 6.9 អ៊ីញ ថ្មធំ 6000mAh និងបំពាក់បច្ចេកវិទ្យា AI ឆ្លាតវៃ

ដោយ ប៉េងលីន
គូប្រជែងថ្មីជាមួយភីកអាប់ Toyota Hilux បានបង្ហាញវត្តមាននៅចិន ជាមួយនិងតម្លៃជាង 1 ម៉ឺនដុល្លារប៉ុណ្ណោះ

គូប្រជែងថ្មីជាមួយភីកអាប់ Toyota Hilux បានបង្ហាញវត្តមាននៅចិន ជាមួយនិងតម្លៃជាង 1 ម៉ឺនដុល្លារប៉ុណ្ណោះ

ដោយ ប៉េងលីន
ក្រុមហ៊ុន អ អិម អេ ខេមបូឌា ប្រកាសផ្ដល់អាហារូបករណ៍ដល់ពលករ និងជនភៀសសឹកចំនួន 100 នាក់

ក្រុមហ៊ុន អ អិម អេ ខេមបូឌា ប្រកាសផ្ដល់អាហារូបករណ៍ដល់ពលករ និងជនភៀសសឹកចំនួន 100 នាក់

ដោយ ប៉េងលីន
Toyota ចេញ Land Cruiser 300 Hybrid ថ្មី កម្លាំងខ្លាំង មានតម្លៃចាប់ពីខ្ទង់ 10 ម៉ឺនដុល្លារ!

Toyota ចេញ Land Cruiser 300 Hybrid ថ្មី កម្លាំងខ្លាំង មានតម្លៃចាប់ពីខ្ទង់ 10 ម៉ឺនដុល្លារ!

ដោយ ប៉េងលីន