no-alternative title
no-alternative title

GWM Tank 300 PHEV រថយន្ត Off-Road 2026 ត្រៀមចេញលក់នៅទីផ្សារអូស្ត្រាលីខែក្រោយនេះ

រថយន្តប្រភេទ Off-Road 4x4 ស៊េរីថ្មីឆ្នាំ 2026 របស់ GWM ម៉ូដែល Tank 300 PHEV ត្រៀមចេញលក់ផ្លូវការណ៍នៅទីផ្សារអូស្ត្រាលីនៅខែមីនា ខាងមុខនេះជាមួយតម្លៃក្រោម $60,000។ Tank 300 PHEV គឺជារថយន្ត Plug-in-hybrid (PHEV) ទីប្រាំរបស់ GWM ដែលបានដាក់លក់នៅក្នុងប្រទេសអូស្ត្រាលីក្នុងរយៈពេល 12 ខែ បន្ទាប់ពីម៉ូដែល H6 GT, Cannon Alpha, H6 និង Tank 500 មុនពេលម៉ូដែលផ្សេងទៀតដែលចេញលក់នៅចុងឆ្នាំនេះ និងឆ្នាំបន្តបន្ទាប់ទៀត។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

GWM Tank 300 PHEV ស៊េរីឆ្នាំ 2026 មានពីរជម្រើសម៉ូដែល គឺ Lux និង Ultra ហើយនិងមានតម្លៃចាប់ពីខ្ទង់ $55,990 ឡើងទៅ (តម្លៃបូកពន្ធរួច) ដែលតម្លៃផ្តល់ជូននេះ គឺមានរយះពេលកំណត់។ Tank 300 PHEV ឆ្នាំ 2026 គាំទ្រដំណើរការជាមួយប្រព័ន្ធ Hi4-T off-road hybrid system ដែលដំណើរការដោយប៉ុងពីរ ឬ 4WD ជាមួយប្រព័ន្ធ transfer case និងប្រព័ន្ធការប៉ុង “front/rear locking differentials”។ ឡាន off-road 4x4 ស៊េរីថ្មីនេះ មានបំពាក់មកជាមួយម៉ាស៊ីនសាំងប្រភេទ 2.0-liter turbocharged មាន 4-ស៊ីឡាំង ដែលបញ្ចូនថាមពលទៅកាន់ម៉ូទ័រអគ្គិសនីមួយអាចផលិតកម្លាំងបាន 300kW និងកម្លាំងរមួល 750N.m។ 

Tank 300 អាចធ្វើការអូសណ្តោងទំងន់បាន 3,000kg សម្រាប់ម៉ាស៊ីនសាំង ម៉ាស៊ូត និង Hybrid។ ឡាន off-road PHEV នេះ មានកញ្ចប់ថ្មទំហំ 37.1kWh ដែលការសាកភ្លើងពេញម្តងអាចបើកបរបានចម្ងាយផ្លូវ 105km ក្រោមស្តង់ដារ NEDC។ ទៅលើកម្រិតស៊ីសាំងនៃម៉ាស៊ីនរបស់ Tank 300 PHEV វិញ គឺត្រឹមតែ 1.9L/100km ជាមួយនឹងការសាកភ្លើងដោយផ្ទាល់តាមរយះប្រព័ន្ធ DC Fast Charging បានដល់កម្លាំង 50kW និងមានមុខងារ V2L សម្រាប់ទាញភ្លើងយកទៅប្រើឧបករណ៍អេឡិចត្រូនិចផ្សេងៗថែមទៀតផង។ Tank 300 Ultra PHEV ឆ្នាំ 2026 មានតម្លៃខ្ទង់ $59,990 ដែលមានតម្លៃថ្លៃជាងខ្ទង់ $4,000 ធៀបនឹងម៉ូដែល Tank 300 ប្រើមិនប្រើប្រព័ន្ធ Plug-in-hybrid។

 បើតាមការបញ្ជាក់របស់ GWM Australia បានឲ្យដឹងជាផ្លូវការណ៍ថា Tank 300 Ultra PHEV 2026 នឹងប្រកាសចេញលក់នៅអូស្ត្រាលីក្នុងខែមីនា ខណៈម៉ូដែល Tank 300 Lux នឹងប្រកាសចេញនៅក្នុងខែមេសា ឆ្នាំ 2026។ សម្រាប់លក្ខណៈសម្បត្តិលម្អិតរបស់ Tank 300 PHEV Series 2026 នឹងបើកបង្ហាញនៅក្នុងថ្ងៃប្រកាសចេញតែម្តង។ Tank 300 PHEV Series 2026 នឹងប្រើប្រាស់យ៉ាន់កង់ទំហំ 18-inch, កៅអីស្បែក synthetic leather upholstery, Power driver’s seat,  Speaker ចំនួន 9 គ្រាប់, អេក្រង់កម្សាន្តទំហំ 12.3-inch គាំទ្រការភ្ជាប់ជាមួយ Apple CarPlay និង Android Auto ក៏ដូចជា GWM Connected Car ដែលមាននៅលើម៉ូដែលប្រើម៉ាស៊ីនម៉ាស៊ូតដែរ។

រីនៅលើម៉ូដែល Tank 300 Ultra PHEV 2026 នឹងបំពាក់កៅអីស្បែក synthetic Nappa leather upholstery, កៅអីមុខមានមុខងារខ្យល់ត្រជាក់, មុខងារកម្តៅចង្កូត, ប្រព័ន្ធចូលចំណតស្វ័យប្រវត្តិ “Automatic Parking”, មានសែនស័រជំនួយការចូលចំណតនៅខាងមុខ, កន្លែងសាកស្មាតហ្វូនឥតប្រើខ្សែ Wireless Charging Pad និងប្រព័ន្ធភ្លើង ambient lighting មាន 64 ពណ៌ជាដើម ។

តម្លៃ GWM Tank 300 PHEV Series 2026 ដែលត្រៀមចេញលក់នៅទីផ្សារអូស្ត្រាលីខែក្រោយនេះ៖

-Tank 300 Lux PHEVមានតម្លៃខ្ទង់ $55,990 

-Tank 300 Ultra PHEV មានតម្លៃខ្ទង់ $59,990 (តម្លៃបូកពន្ធរួច)៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
NetApp និង ICT Distribution សហការគ្នា ដើម្បីជំរុញអនាគតទិន្នន័យភាពនៅក្នុងប្រទេសកម្ពុជា

NetApp និង ICT Distribution សហការគ្នា ដើម្បីជំរុញអនាគតទិន្នន័យភាពនៅក្នុងប្រទេសកម្ពុជា

ដោយ ប៉េងលីន
ក្រុមហ៊ុន nubia ប្រកាសចេញលក់ស្មាតហ្វូនជំនាន់ថ្មី V80 Max ជាផ្លូវការ៖ ជាស្មាតហ្វូនអេក្រង់ធំ 6.9 អ៊ីញ ថ្មធំ 6000mAh និងបំពាក់បច្ចេកវិទ្យា AI ឆ្លាតវៃ

ក្រុមហ៊ុន nubia ប្រកាសចេញលក់ស្មាតហ្វូនជំនាន់ថ្មី V80 Max ជាផ្លូវការ៖ ជាស្មាតហ្វូនអេក្រង់ធំ 6.9 អ៊ីញ ថ្មធំ 6000mAh និងបំពាក់បច្ចេកវិទ្យា AI ឆ្លាតវៃ

ដោយ ប៉េងលីន
NetApp and ICT Distribution Collaborate to Power Cambodia’s Data-Driven Future

NetApp and ICT Distribution Collaborate to Power Cambodia’s Data-Driven Future

ដោយ ប៉េងលីន
គូប្រជែងថ្មីជាមួយភីកអាប់ Toyota Hilux បានបង្ហាញវត្តមាននៅចិន ជាមួយនិងតម្លៃជាង 1 ម៉ឺនដុល្លារប៉ុណ្ណោះ

គូប្រជែងថ្មីជាមួយភីកអាប់ Toyota Hilux បានបង្ហាញវត្តមាននៅចិន ជាមួយនិងតម្លៃជាង 1 ម៉ឺនដុល្លារប៉ុណ្ណោះ

ដោយ ប៉េងលីន
ក្រុមហ៊ុន អ អិម អេ ខេមបូឌា ប្រកាសផ្ដល់អាហារូបករណ៍ដល់ពលករ និងជនភៀសសឹកចំនួន 100 នាក់

ក្រុមហ៊ុន អ អិម អេ ខេមបូឌា ប្រកាសផ្ដល់អាហារូបករណ៍ដល់ពលករ និងជនភៀសសឹកចំនួន 100 នាក់

ដោយ ប៉េងលីន
Toyota ចេញ Land Cruiser 300 Hybrid ថ្មី កម្លាំងខ្លាំង មានតម្លៃចាប់ពីខ្ទង់ 10 ម៉ឺនដុល្លារ!

Toyota ចេញ Land Cruiser 300 Hybrid ថ្មី កម្លាំងខ្លាំង មានតម្លៃចាប់ពីខ្ទង់ 10 ម៉ឺនដុល្លារ!

ដោយ ប៉េងលីន