no-alternative title
no-alternative title

លឺដំណឹងថា Apple iPhone Flip កំពុងតែដំណើរការស្រាវជ្រាវផលិត និងត្រៀមប្រកូតប្រជែងទីផ្សារស្មាតហ្វូនបត់ Clamshell

ក្រៅតែពីដំណឹងអំពីការផលិតស្មាតហ្វូនបត់អេក្រង់ដំបូងប្រភេទ book-style (iPhone Fold) ក្រុមហ៊ុនបិតាបច្ចេកវិទ្យា Cupertino អាមេរិក Apple ត្រូវបានគេរាយការណ៍ថា ក៏កំពុងស្រាវជ្រាវផលិតស្មាតហ្វូនបត់បែប Clamshell ដើម្បីធ្វើការប្រកូតប្រជែងក្នុងទីផ្សារស្មាតហ្វូនបែបេះ ដូចជា Samsung Galaxy Z Flip Series និង Motorola Razr ជាដើម។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

បើតាមលោក Mark Gurman មកពីស្ថាប័នសារព័ត៌មាន Bloomberg បានបង្ហើបឲ្យដឹងថា Apple បាននឹងកំពុងបំផុសគំនិតក្នុងដំណើរការស្រាវជ្រាវផលិត “Exploring” ស្មាតហ្វូនអេក្រង់បត់ “iPhone Foldable ប្រភេទ “Square, Clamshell-style”។ ស្មាតហ្វូនអេក្រង់បត់បែប Clamshell ឬ Flip ដំបូងពី Apple អាចនឹងប្រើឈ្មោះថា “iPhone Flip” ហើយវានឹងជាដៃគូប្រជែងទីផ្សារជាមួយនឹង Galaxy Z Flip 7 របស់ Samsung និង Razr របស់ Motorola។

ប្រភពដដែលបានបង្ហើបទៀតថា iPhone Flip ទំនងជានឹងបង្ហាញវត្តមានពេលណាមួយ បន្ទាប់ពីការបង្ហាញខ្លួនផ្លូវការណ៍ iPhone Fold ដែលត្រូវបានគេរំពឹងថា នឹងប្រកាសចេញផ្លូវការណ៍នៅក្នុងព្រឹត្តិការណ៍សម្ពោធ iPhone 18 Series នៅក្នុងខែកញ្ញា ឆ្នាំ 2026។ iPhone Fold នឹងមានការឌីស្សាញជាមួយស្ទាយបត់ឡើងបែប book-style ដូចគ្នានឹង Samsung Galaxy Z Fold 7។ 

 

iPhone Fold នឹងផ្តល់បទពិសោធន៍ប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ iOS និងការងារ multi-task នៅអេក្រង់បត់ទំហំធំដែលអាចដល់ 7.7-inch ឬធំជាងនេះ។ ចំនែក iPhone Flip នឹងផ្តល់នូវបទពិសោធន៍ប្រើប្រាស់ងាយស្រួលប្រើកាន់ដៃម្ខាង និងទុកដាក់ក្នុងហោបៅ។ លោក Gurman បានមានប្រសាសន៍ថា “Apple មានក្តីរំពឹងខ្ពស់ថា iPhone Foldable ដំបូងរបស់ខ្លួននឹងទទួលបានជោគជ័យគ្រប់គ្រាន់ដើម្បីបង្កើតតម្រូវការពិតប្រាកដសម្រាប់ទីផ្សារឧបករណ៍ចល័តប្រភេទនេះ ហើយអតិថិជននឹងចង់បានរូបរាងបែបថ្មី និងទំហំបន្ថែម ពីលើទូរស័ព្ធ iPhone ដែលពួកគេកំពុងមានក្នុងពេលបច្ចុប្បន្ន”។

យ៉ាងណាក៏ដោយ លោក Gurman បាននិយាយថា iPhone Clamshell ឬ Flip “អាចនឹងមានពេលវេលាយូរបន្ថែមទៀតក្នុងការមានវត្តមាននៅលើទីផ្សារ”។ សម្រាប់លក្ខណៈសម្បត្តិរបស់ iPhone Flip មិនត្រូវបានគេបង្ហាញចេញនៅឡើយទេក្នុងពេលនេះ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
NetApp និង ICT Distribution សហការគ្នា ដើម្បីជំរុញអនាគតទិន្នន័យភាពនៅក្នុងប្រទេសកម្ពុជា

NetApp និង ICT Distribution សហការគ្នា ដើម្បីជំរុញអនាគតទិន្នន័យភាពនៅក្នុងប្រទេសកម្ពុជា

ដោយ ប៉េងលីន
ក្រុមហ៊ុន nubia ប្រកាសចេញលក់ស្មាតហ្វូនជំនាន់ថ្មី V80 Max ជាផ្លូវការ៖ ជាស្មាតហ្វូនអេក្រង់ធំ 6.9 អ៊ីញ ថ្មធំ 6000mAh និងបំពាក់បច្ចេកវិទ្យា AI ឆ្លាតវៃ

ក្រុមហ៊ុន nubia ប្រកាសចេញលក់ស្មាតហ្វូនជំនាន់ថ្មី V80 Max ជាផ្លូវការ៖ ជាស្មាតហ្វូនអេក្រង់ធំ 6.9 អ៊ីញ ថ្មធំ 6000mAh និងបំពាក់បច្ចេកវិទ្យា AI ឆ្លាតវៃ

ដោយ ប៉េងលីន
NetApp and ICT Distribution Collaborate to Power Cambodia’s Data-Driven Future

NetApp and ICT Distribution Collaborate to Power Cambodia’s Data-Driven Future

ដោយ ប៉េងលីន
គូប្រជែងថ្មីជាមួយភីកអាប់ Toyota Hilux បានបង្ហាញវត្តមាននៅចិន ជាមួយនិងតម្លៃជាង 1 ម៉ឺនដុល្លារប៉ុណ្ណោះ

គូប្រជែងថ្មីជាមួយភីកអាប់ Toyota Hilux បានបង្ហាញវត្តមាននៅចិន ជាមួយនិងតម្លៃជាង 1 ម៉ឺនដុល្លារប៉ុណ្ណោះ

ដោយ ប៉េងលីន
ក្រុមហ៊ុន អ អិម អេ ខេមបូឌា ប្រកាសផ្ដល់អាហារូបករណ៍ដល់ពលករ និងជនភៀសសឹកចំនួន 100 នាក់

ក្រុមហ៊ុន អ អិម អេ ខេមបូឌា ប្រកាសផ្ដល់អាហារូបករណ៍ដល់ពលករ និងជនភៀសសឹកចំនួន 100 នាក់

ដោយ ប៉េងលីន
Toyota ចេញ Land Cruiser 300 Hybrid ថ្មី កម្លាំងខ្លាំង មានតម្លៃចាប់ពីខ្ទង់ 10 ម៉ឺនដុល្លារ!

Toyota ចេញ Land Cruiser 300 Hybrid ថ្មី កម្លាំងខ្លាំង មានតម្លៃចាប់ពីខ្ទង់ 10 ម៉ឺនដុល្លារ!

ដោយ ប៉េងលីន