no-alternative title
no-alternative title

vivo X500 Series និង iQOO 16 ដែលនឹងចេញឆ្នាំនេះ នឹងបំពាក់នូវអេក្រង់ជំនាន់ថ្មី មានកម្រិត 2K ដូចគ្នា

មួយរយៈចុងក្រោយនេះ ជឿជាក់ថា បងប្អូនគ្រប់គ្នាប្រាកដជាធ្លាប់បានលឺនូវពាក្យចចាមអារ៉ាមជាច្រើនដែលនិយាយអំពីវត្តមានរបស់ស្មាតហ្វូនស៊េរីថ្មី Vivo X500 series ហើយ ដោយស្មាតហ្វូនថ្នាក់ប្រណិតមួយនេះ អាចនឹងមានការប្រើប្រាស់នូវថាមពលថ្មទំហំធំដល់ទៅ 7,000mAh ថែមទៀតផង។ នៅពេលនេះ មានការអះអាងថ្មីមួយ បានបញ្ជាក់ថា ក្រុមហ៊ុនvivo បានត្រៀមខ្លួនធ្វើការបំពាក់នូវអេក្រង់ជំនាន់ថ្មីនៅលើស្មាតហ្វូនថ្មីនេះ ដោយថែមទាំងមានការបង្កើននូវកម្រិតភាពច្បាស់ខ្ពស់ជាងមុនផងដែរ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ផ្អែកតាមការបញ្ជាក់ចេញពីអ្នកទម្លាយ Digital Chat Station ដែលបង្ហោះនៅលើបណ្តាញ Weibo បានអោយដឹងថា ក្រុមហ៊ុន vivo បានសម្រេចក្នុងការប្រើប្រាស់នូវអេក្រង់ថ្មី ដែលមានកម្រិតភាពច្បាស់ដល់ទៅ 2K នៅលើស្មាតហ្វូន Flagship របស់ខ្លួនមួយនេះ។ ស្មាតហ្វូនលំដាប់ Flagship ជាច្រើនរបស់ក្រុមហ៊ុន vivo ដែលនឹងចេញលក់នៅពេលខាងមុខ គឺអាចនឹងមានអេក្រង់ 2K កញ្ចក់រាបស្មើរដូចៗគ្នា។ ជាមួយគ្នាសម្រាប់ស្មាតហ្វូនជំនាន់ថ្មី iQOO 16 ដែលផលិតផលបុត្រសម្ព័ន្ធរបស់ខ្លួននេះ ក៍អាចនឹងប្រើប្រាស់នូវកម្រិតភាពច្បាស់នេះផងដែរ។ ទាក់ទងជាមួយនិងព័ត៌មាននេះ អ្នកទម្លាយល្បីឈ្មោះម្នាក់ទៀត Panda is Bald ក៏បានទម្លាយអំពីព័ត៌មានបន្ថែមអំពីស្មាតហ្វូននេះផងដែរ។ 

ក្រៅពីការទម្លាយនូវអេក្រង់នេះ អ្នកទម្លាយរូបនេះ ក៏បាននិយាយថា គូប្រជែងរបស់ vivo ផងដែរ ក្នុងនោះ ស្មាតហ្វូន Find X10 series របស់ក្រុមហ៊ុន OPPO ដែល គឺនឹងមានកាមេរ៉ាទំហំ 200MP ខណៈក្រុមហ៊ុន Honor ក៏មានគម្រោងក្នុងការបំពាក់នូវថាមពលថ្មទំហំដល់ទៅ 10,000mAh ទៅលើស្មាតហ្វូនថ្នាក់កណ្តាលជាច្រើនរបស់ខ្លួនផងដែរ។ ទន្ទឹមនឹងនេះដែរថា ក្រុមហ៊ុន Huawei អាចនឹងឌីស្សាញថ្មីទៅលើអេក្រង់បត់បានផងដែរ ហើយស្មាតហ្វូន Xiaomi 18 series វិញ នឹងផ្តោតទៅលើបច្ចេកវិទ្យាកាមេរ៉ាកម្រិតខ្ពស់។

ស្មាតហ្វូន Flagships ទាំងអស់នឹងប្រើប្រាស់នូវបន្ទះឈីបជំនាន់ថ្មី ដែលផ្អែកទៅលើដំណើរការ 2nm ដូចគ្នា។ ក្រុមហ៊ុន Xiaomi នឹងបំពាក់នូវបន្ទះឈីប Snapdragon របស់ក្រុមហ៊ុន Qualcomm ខណៈពេលដែលក្រុមហ៊ុន vivo និង Oppo នឹងប្រើប្រាស់នូវបន្ទះឈីប Dimensity 9600 របស់ក្រុមហ៊ុន MediaTek។ ទៅលើវត្តមានរបស់ស្មាតហ្វូន vivo X500 series  ត្រូវគេនិយាយថា អាចនឹងបង្ហាញខ្លួននៅក្នុងប្រទេសចិននៅក្នុងពេលប៉ុន្មានខែខាងមុខនេះហើយ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
NetApp និង ICT Distribution សហការគ្នា ដើម្បីជំរុញអនាគតទិន្នន័យភាពនៅក្នុងប្រទេសកម្ពុជា

NetApp និង ICT Distribution សហការគ្នា ដើម្បីជំរុញអនាគតទិន្នន័យភាពនៅក្នុងប្រទេសកម្ពុជា

ដោយ ប៉េងលីន
NetApp and ICT Distribution Collaborate to Power Cambodia’s Data-Driven Future

NetApp and ICT Distribution Collaborate to Power Cambodia’s Data-Driven Future

ដោយ ប៉េងលីន
ក្រុមហ៊ុន nubia ប្រកាសចេញលក់ស្មាតហ្វូនជំនាន់ថ្មី V80 Max ជាផ្លូវការ៖ ជាស្មាតហ្វូនអេក្រង់ធំ 6.9 អ៊ីញ ថ្មធំ 6000mAh និងបំពាក់បច្ចេកវិទ្យា AI ឆ្លាតវៃ

ក្រុមហ៊ុន nubia ប្រកាសចេញលក់ស្មាតហ្វូនជំនាន់ថ្មី V80 Max ជាផ្លូវការ៖ ជាស្មាតហ្វូនអេក្រង់ធំ 6.9 អ៊ីញ ថ្មធំ 6000mAh និងបំពាក់បច្ចេកវិទ្យា AI ឆ្លាតវៃ

ដោយ ប៉េងលីន
គូប្រជែងថ្មីជាមួយភីកអាប់ Toyota Hilux បានបង្ហាញវត្តមាននៅចិន ជាមួយនិងតម្លៃជាង 1 ម៉ឺនដុល្លារប៉ុណ្ណោះ

គូប្រជែងថ្មីជាមួយភីកអាប់ Toyota Hilux បានបង្ហាញវត្តមាននៅចិន ជាមួយនិងតម្លៃជាង 1 ម៉ឺនដុល្លារប៉ុណ្ណោះ

ដោយ ប៉េងលីន
ក្រុមហ៊ុន អ អិម អេ ខេមបូឌា ប្រកាសផ្ដល់អាហារូបករណ៍ដល់ពលករ និងជនភៀសសឹកចំនួន 100 នាក់

ក្រុមហ៊ុន អ អិម អេ ខេមបូឌា ប្រកាសផ្ដល់អាហារូបករណ៍ដល់ពលករ និងជនភៀសសឹកចំនួន 100 នាក់

ដោយ ប៉េងលីន
Toyota ចេញ Land Cruiser 300 Hybrid ថ្មី កម្លាំងខ្លាំង មានតម្លៃចាប់ពីខ្ទង់ 10 ម៉ឺនដុល្លារ!

Toyota ចេញ Land Cruiser 300 Hybrid ថ្មី កម្លាំងខ្លាំង មានតម្លៃចាប់ពីខ្ទង់ 10 ម៉ឺនដុល្លារ!

ដោយ ប៉េងលីន