no-alternative title
no-alternative title

Apple អាចនឹងបង្ហាញបន្ទះឈីបជំនាន់ថ្មី M5 Pro និង M5 Max នៅក្នុងខែមីនាខាងមុខនេះហើយ

យោងតាមសេចក្តីរាយការណ៌ថ្មីនៅថ្ងៃនេះ បានអោយដឹងថា ក្រុមហ៊ុន Apple បានពន្យារពេលនៅក្នុងការបង្ហាញនូវបន្ទះឈីបថ្មីរបស់ខ្លួន M5 Pro និង M5 Max ហើយ។ សូមជំរាបថា ក្រុមហ៊ុន Apple បានបង្ហាញចេញជាផ្លូវការណ៌នូវបន្ទះឈីប M4 Pro និង M4 Max កាលពីខែវិច្ឆិកាឆ្នាំ 2024 កន្លងទៅ ដូច្នេះសម្រាប់ជំនាន់ថ្មី ត្រូវបានគេរំពឹងថា ក្រុមហ៊ុន Apple នឹងពន្លឿនទៅលើការប្រកាសចេញជាក់ជាមិនខាន។ យោងតាមពាក្យចចាមរ៉ាមថ្មីមួយនៅពេលនេះ បានបញ្ជាក់ថាបន្ទះឈីប M5 Pro និង M5 Max នេះ អាចនឹងបង្ហាញខ្លួននៅក្នុងខែមីនានេះ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

បើតាមការទម្លាយនៅលើ Weibo បានអោយដឹងថា ក្រុមហ៊ុន Apple អាចនឹងបង្ហាញនូវបន្ទះឈីប M5 Pro និង M5 Max នៅក្នុងរយៈពេលប្រហែលជា 1 ខែខាងមុខនេះ។ ប៉ុន្តែពាក្យចចាមអារ៉ាមខាងលើនេះ នៅមិនទាន់បញ្ជាក់លម្អិតនោះទេថា ហេតុអ្វីបានបន្ទះឈីបនេះមានការពន្យារពេលយូរជាងមុន។ បើមើលទៅលើក្រុមហ៊ុន TSMC ដែលជាដៃគូសហការក្នុងការផលិតបន្ទះឈីបរបស់ក្រុមហ៊ុន Apple វិញ ក៏កំពុងតែដោះស្រាយទៅលើបញ្ហាយឺតយ៉ាវនៅក្នុងការផលិតនេះដែរ។

គួរបញ្ជាក់ផងដែរថា កន្លងមកធ្លាប់មានសញ្ញាជាច្រើន បានបញ្ជាក់ថា SoIC (System-on-a-Chip) packaging របស់ក្រុមហ៊ុន Apple នឹងជួបប្រទះនូវបញ្ហានៃផ្នែកផលិតកម្ម។ ហើយបើមើលទៅលើការបែកធ្លាយថ្មីនេះ បានអះអាងថា ការពន្យារពេលនៃការប្រកាសចេញបន្ទះឈីប M5 Pro និង M5 Max នេះ គឺដោយសារតែតម្លៃកើនឡើង និងកង្វះទៅលើបន្ទះឈីប។ 

តាមរបាយការណ៍ជាច្រើនមុននេះ បានបញ្ជាក់ដែរថា បន្ទះឈីប M5 នេះ គឺអាចប្រើប្រាស់ដល់ទៅសីតុណ្ហភាពដល់ទៅ 99 អង្សារសេ។ ប្រសិនបើបន្ទះឈីប M5 Pro និង M5 Max នឹងបង្ហាញខ្លួននៅក្នុងខែមីនាខាងមុខមែននោះ មានការព្យាករណ៌ វានឹងអាចប្រើប្រាស់នូវកុំព្យូទ័រ MacBooks និង Mac Studio ជាមិនខាន៕

 

ព័ត៌មានពាណិជ្ជកម្ម