no-alternative title
no-alternative title

ស្មាតហ្វូនស៊េរីថ្មី Galaxy S26 ដែលបំពាក់បន្ទះឈីប Exynos 2600 បង្ហាញវត្តមាននៅលើបញ្ជី Geekbench ហើយ!

នៅថ្ងៃនេះ Samsung Galaxy S26 ត្រូវបានគេប្រទះឃើញបានបង្ហាញវត្តមាននៅលើបញ្ជី Geekbench ហើយ ដោយម៉ូដែលនេះមានភ្ជាប់មកជាមួយនូវលេខម៉ូដែល SM-S942N ត្រូវបានគេនិយាយថា គឺស្មាតហ្វូន ដែលនឹងដាក់លក់នៅលើទីផ្សារកូរ៉េខាងត្បូង។ តាមរយៈបញ្ជី Geekbench បញ្ជាក់ថា Samsung Galaxy S26 ថ្មីនេះ គឺមានការប្រើប្រាស់បន្ទះឈីប Exynos 2600 ខណដែលម៉ូដែលប្រើឈីបផ្សេងមានលេខ S59965។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

នៅលើបញ្ជីនេះថែមទាំងបញ្ជាក់ទៀតថា Galaxy S26 នឹងមានការបំពាក់រ៉េមទំហំ 12GB រត់នៅលើ Android 16 និងផ្អែកលើស្បែកកម្មវិធី One UI 8.5 skin។ ជាមួយនិងបន្ទះឈីប Exynos 2600 នេះ គឺមានការប្រើប្រាស់នូវបច្ចេកវិទ្យាកម្រិត 2nm ដំបូងគេបំផុត ដោយមាន 10-Core CPU ដោយ Prime Core រត់នៅលើល្បឿន 3.8GHz និងអមដោយក្រាហ្វិកាត Xclipse 960 GPU។ ស្មាតហ្វូននេះបានធ្វើតេស្តហើយ ដោយទទួលពិន្ទ 3,000 ទៅ 3,300 នៅកម្រិត single-core test និង 10,450 ទៅ 11,370 នៅលើការតេស្ត multi-core។ 

សូមជំរាបថា Galaxy S26 ធ្លាប់ត្រូវបានគេទម្លាយចេញមុននេះរួចមកហើយថា នឹងមានការបំពាក់នូវអេក្រង់ទំហំ 6.32 អ៊ីង ប្រភេទ AMOLED FHD+ display ល្បឿន 120Hz refresh rate និងមានកម្រិតពន្លឺ 2,600 nits of peak brightness។ ទៅលើកាមេរ៉ាវិញ គឺមានកាមេរ៉ាគោលទំហំ 50MP មានមុខងារ OIS និងកាមេរ៉ា 12MP Ultra-wide lens ហើយនិង 10-MP Telephoto ដែលហ៊្សូមបាន 3x optical zoom។ សម្រាប់កាមេរ៉ាមុខ មានទំហំ 12MP ហើយនិងមានថ្ម 4,300mAh គាំទ្រកម្លាំងសាក 25W charging។

គួរបញ្ជាក់ថា Galaxy S26 series ដែលនឹងមានវត្តមានខែនេះ នឹងមានជម្រើស S26, S26+ និង S26 Ultra។ ហើយទៅលើម៉ូដែលស្តង់ដារ និងម៉ូដែល Plus ប្រហែលជាមានការប្រើប្រាស់ឈីប Exynos ឬ Snapdragon ទៅតាមទីផ្សារនិមួយ។ចំពោះម៉ូដែល Ultra គឺមានប្រើប្រាស់តែឈីបមួយប៉ុណ្ណោះគឺ Snapdragon ហើយនឹងដាក់លក់នៅលើទីផ្សារទាំងអស់នៅលើពិភពលោកទៀតផង។

 

ព័ត៌មានពាណិជ្ជកម្ម