no-alternative title
no-alternative title

Samsung បង្ហាញក្តីរំពឹងថា ការលក់ទៅលើ Galaxy Z Fold8 នឹងខ្ពស់ជាង Z Flip8 ជាលើកដំបូង

បើយើងនិយាយពីការលក់ទៅលើកំពូលស្មាតហ្វូនជំនាន់ថ្មី Galaxy S Series របស់ក្រុមហ៊ុន Samsung ឃើញថា ជារៀងរាល់ឆ្នាំម៉ូដែល Ultra គឺតែងតែលក់ដាច់បានច្រើនជាងម៉ូដែលស្តង់ដារ និង Plus បូកបញ្ចូលគ្នាទៀទៀតផង បើទោះបីជាម៉ូដែលនេះ មានតម្លៃខ្ពស់ជាងគេក្នុងចំណោមទាំង 3 ក៏ដោយ។ ប៉ុន្តែប្រសិនបើប្រៀបធៀបជាមួយនិងស្មាតហ្វូនអេក្រង់វិញ គឺខុសគ្នាដាច់តែម្តង ដោយម៉ូដែល Z Flip តម្លៃធូថ្លៃ គឺលក់ដាច់ច្រើនជាង Z Fold ដែលជាម៉ូដែលមានតម្លៃខ្ពស់។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

នៅពេលនេះ យោងតាមការទម្លាយចេញពី Ice Universe បានចេញនូវរបាយការណ៌របស់ខ្លួនថ្មីថា ឆ្នាំនេះ ក្រុមហ៊ុន Samsung មានគោលដៅផ្លាស់ប្តូរនូវប្រវត្តិសាស្រ្តនេះទៅលើស្មាតហ្វូនអេក្រង់បត់ ដោយក្នុងសំណេរបស់លោក គឺបានបង្ហើបថា ក្រុមហ៊ុននេះ គ្រោងនឹងធ្វើការផលិតទៅលើស្មាតហ្វូនអេក្រង់បត់ Galaxy Z Fold8 ចំនួន  3.5 លានគ្រឿង ខណៈដែល Galaxy Z Flip8 គឺនៅត្រឹមតែ 2.5 លានគ្រឿង ទៅ 3 លានគ្រឿងប៉ុណ្ណោះ។

 

ហើយតួរលេខខាងលើនេះ គឺមិនមានការរាប់បញ្ចូលនូវស្មាតហ្វូនអេក្រង់ម៉ូដែលថ្មី Galaxy Wide Fold ដែលក្រុមហ៊ុននេះ គ្រោងនឹងប្រកាសចេញឆាប់ៗនេះនោះទេ។ ប៉ុន្តែមានការបញ្ជាក់ថា ក្រុមហ៊ុនអាចនឹងផលិតម៉ូដែលថ្មីនេះ ចំនួន 1 លានគ្រឿង ខណៈដែលការផលិតទៅលើស្មាតហ្វូនអេក្រង់បត់ 3 តង់ Galaxy Z TriFold គឺមិនមានចំនួនច្រើនទេ ហើយក៏មិនបញ្ជាក់ថា ប៉ុន្មានគ្រឿងដូចគ្នា។ 

គួរបញ្ជាក់ថា កាលពីម្សិលមិញនេះ Ice Universe ក៏មានការទម្លាយនូវព័ត៌មានពីការផលិតទៅលើស្មាតហ្វូនជំនាន់ថ្មី Galaxy S26 Series របស់ក្រុមហ៊ុន Samsung ផងដែរ ដោយក្នុងនោះមានការបញ្ជាក់ថា S26 Ultra គឺចាប់ផ្តើមផលិតតាំងពីខែធ្នូមកម្លេះ ខណៈដែល S26 និង S26+ គឺទើបតែផលិតចេញនៅខែមករាថ្មីៗនេះនោះទេ។ Galaxy S26 series គឺនឹងមានការប្រកាសចេញនៅលើទីផ្សារនាខែនេះហើយបើមើលទៅលើស្មាតហ្វូនអេក្រង់បត់បានវិញ គឺអាចនឹងប្រកាសចេនៅខែកក្កដាខាងមុខ។

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Ford F-150 Raptor ភីកអាប់បែប Off-Road Performance! តម្លៃពេលនេះពិតជាពិសេស

Ford F-150 Raptor ភីកអាប់បែប Off-Road Performance! តម្លៃពេលនេះពិតជាពិសេស

ដោយ ប៉េងលីន
ក្រុមហ៊ុន nubia ប្រកាសចេញលក់ស្មាតហ្វូនជំនាន់ថ្មី V80 Max ជាផ្លូវការ៖ ជាស្មាតហ្វូនអេក្រង់ធំ 6.9 អ៊ីញ ថ្មធំ 6000mAh និងបំពាក់បច្ចេកវិទ្យា AI ឆ្លាតវៃ

ក្រុមហ៊ុន nubia ប្រកាសចេញលក់ស្មាតហ្វូនជំនាន់ថ្មី V80 Max ជាផ្លូវការ៖ ជាស្មាតហ្វូនអេក្រង់ធំ 6.9 អ៊ីញ ថ្មធំ 6000mAh និងបំពាក់បច្ចេកវិទ្យា AI ឆ្លាតវៃ

ដោយ ប៉េងលីន
NetApp and ICT Distribution Collaborate to Power Cambodia’s Data-Driven Future

NetApp and ICT Distribution Collaborate to Power Cambodia’s Data-Driven Future

ដោយ ប៉េងលីន
ស្មាតហ្វូនស៊េរីថ្មី HONOR X9d 5G ធន់មាំ កម្លាំងថ្មខ្លាំង 8300mAh រ៉េម 24GB (12GB+12GB) តម្លៃ $349 ធន់នឹងទឹក កាមេរ៉ា AI ទំហំ 108MP ថែមកាដូសរុប 40$ កក្រើកផ្សារ AEON2”

ស្មាតហ្វូនស៊េរីថ្មី HONOR X9d 5G ធន់មាំ កម្លាំងថ្មខ្លាំង 8300mAh រ៉េម 24GB (12GB+12GB) តម្លៃ $349 ធន់នឹងទឹក កាមេរ៉ា AI ទំហំ 108MP ថែមកាដូសរុប 40$ កក្រើកផ្សារ AEON2”

ដោយ ប៉េងលីន
គូប្រជែងថ្មីជាមួយភីកអាប់ Toyota Hilux បានបង្ហាញវត្តមាននៅចិន ជាមួយនិងតម្លៃជាង 1 ម៉ឺនដុល្លារប៉ុណ្ណោះ

គូប្រជែងថ្មីជាមួយភីកអាប់ Toyota Hilux បានបង្ហាញវត្តមាននៅចិន ជាមួយនិងតម្លៃជាង 1 ម៉ឺនដុល្លារប៉ុណ្ណោះ

ដោយ ប៉េងលីន
ក្រុមហ៊ុន អ អិម អេ ខេមបូឌា ប្រកាសផ្ដល់អាហារូបករណ៍ដល់ពលករ និងជនភៀសសឹកចំនួន 100 នាក់

ក្រុមហ៊ុន អ អិម អេ ខេមបូឌា ប្រកាសផ្ដល់អាហារូបករណ៍ដល់ពលករ និងជនភៀសសឹកចំនួន 100 នាក់

ដោយ ប៉េងលីន