no-alternative title
no-alternative title

OPPO បាននឹងកំពុងតែផ្តើមធ្វើតេស្តកាមេរ៉ា 200MP ទាំង 2 គ្រាប់នៅលើ Find X10 Pro ហើយ

យោងតាមសេចក្តីរាយការណ៌ថ្មីចេញពីអ្នកទម្លាយដ៏ល្បីបំផុតរបស់ប្រទេស Digital Chat Station នៅថ្ងៃនេះ បានបញ្ជាក់ថា ក្រុមហ៊ុន OPPO បាននឹងកំពុងតែចាប់ផ្តើមធ្វើតេស្តទៅលើកាមេរ៉ានៅលើស្មាតហ្វូនស៊េរីថ្មីម៉ូដែលប្រណិត Find X10 Series ដែលគ្រោងនឹងបង្ហាញវត្តមាននៅលើទីផ្សារនាពេលឆាប់ៗនេះហើយ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ផ្អែកតាមពាក្យចចាមអារ៉ាមកន្លងមក បាននិយាយថា Find X10 Pro នឹងមានការបំពាក់នូវកាមេរ៉ាគោលទំហំ 200MP និងមួយគ្រាប់ទៀតដែលជា Periscope Telephoto ក៏មានទំហំ 200MP ផងដែរ។ ឡែនទាំងពីរ នឹងមានការគាំទ្រនូវសិនស័រ 1/1.3" អ៊ីងដូចគ្នា។

 

សូមជំរាបថា Find X9 Pro ដែលជាស្មាតហ្វូនស៊េរីថ្មី ដែលទើបតែប្រកាសចេញនៅលើទីផ្សារនាខែតុលាកន្លងទៅនេះ គឺមានការបំពាក់នូវកាមេរ៉ាគោលឍទំហំ 50MP និងមានការគាំទ្រដោយសិនស័រ 1/1.28 អ៊ីង ខណៈដែលមួយគ្រាប់ទៀតទំហំ 200MP ជា Periscope telephoto camera គឺមានការគាំទ្រដោយសិនស័រ 1/1.56" អ៊ីង។ ដូច្នេះជាមួយនិងការប្រើប្រាស់នូវសិនស័រថ្មី ហើយនិងកាមេរ៉ាទំហំ 200MP នឹងធ្វើអោយស្មាតហ្វូន Find X10 Pro អាចប្រើប្រាស់កាមេរ៉ា Telephoto បានកាន់តែល្អជាងមុន។

គួរបញ្ជាក់ផងដែរថា ក្រៅតែពីការបង្ហើបនូវព័ត៌មានកាមេរ៉ាទាំងពីរនេះ គិតមកដល់ពេលនេះ គេនៅមិនទាន់ទទួលបាននូវព័ត៌មានលំអិតផ្សេងៗដែលមាននៅលើ OPPO Find X10 series នេះនៅឡើយទេ ខណៈដែលប៉ុន្មានថ្ងៃមុននេះ មានការទម្លាយថា ម៉ូដែលស្តង់ដារ X10 និងម៉ូដែល Pro អាចនឹងមានការប្រើប្រាស់នូវបន្ទះឈីបជំនាន់ថ្មី MediaTek Dimensity 9600 SoC។ 

 

ព័ត៌មានពាណិជ្ជកម្ម