
កាលពីសប្តាហ៌មុននេះ មានការទម្លាយចេញនូវព័ត៌មានជាច្រើនទាក់ទងជាមួយនិងស្មាតហ្វូនជំនាន់ថ្មីរបស់ក្រុមហ៊ុន Samsung ម៉ូដែល Galaxy S26 Series ដោយក្នុងនោះថែមទាំងមានការបញ្ចេញនូវគំនូសព្រាងផ្លួវការណ៌របស់ស្មាតហ្វូននិមួយៗថែមទៀតផង។ យោងតាមព័ត៌មានថ្មីនៅថ្ងៃនេះ មានការបញ្ចេញនូវរូបភាព Accessories ផ្លូវការរណ៌ដែលនឹងមានប្រើប្រាស់ជាមួយនិងស្មាតហ្វូនថ្នាក់ប្រណិតទាំងនេះថែមទៀតហើយ ក្នុងនោះក៏មាន S Pen របស់ Galaxy S26 Ultra ទៀតផង។។
យោងតាមតាមការបែកធ្លាយថ្មីៗនេះ បានបង្ហាញថា ប៊ិក S Pen ដែលនឹងមាននៅលើ Galaxy S26 Ultra ឆ្នាំនេះ គឺនឹងមានជម្រើសពណ៌ខ្មៅ និងពណ៌ស ខណដែលប៊ូតុងនៅលើប៊ិក គឺមានពណ៌ដូចស្មាតហ្វូនអញ្ចឹង។ ផ្អែកតាមរូបភាពប៊ិកនេះ អាចសន្និដ្ឋានថា Galaxy S26 Ultra នឹងមានជម្រើសពណ៌ Black, Cobalt Violet, Sky Blue, និងពណ៌ស ខណៈដែលពណ៌ផ្សេងៗទៀតអាចនឹងមានលក់នៅលើផេករបស់ក្រមហ៊ុន។
បន្ថែមពីលើប៊ិក S Pen នៅលើ Galaxy S26 Ultra នេះ នៅក្នុងរបាយការណ៌ខាងលើនេះ ក៏បានបញ្ចេញនូវរូបភាពផ្លូវការណ៌របស់ Accessories ដែលនឹងប្រើប្រាស់ជាមួយ Galaxy S26 Series ផងដែរ នៅក្នុងនោះមានដួចជា Anti-Reflective Screen Protectors និងសម្បក Magnetic Cases ក៏ដូចជាសម្បក Non-Magnetic Cases ផងដែរ។

ជាមួយគ្នានេះ នៅលើស្មាតហ្វូនជំនាន់ថ្មី Galaxy S26 Series នេះ ក៏ត្រូវបានគេរំពឹងថា នឹងមានការទ្រទ្រង់ជាមួយនិង Qi2 wireless charging ផងដែរ ប៉ុន្តែមិនមានមកស្រាប់ជាមួយស្មាតហ្វូននោះទេ។ សូមជំរាបថា ជាមួយនិងវតត្តមានម៉ូដែលថ្មីនេះ Samsung ក៏នឹងមានការតម្លើងនូវបច្ចេកវិទ្យាប្រេព័ន្ធសុវត្ថិភាពថ្មីនៅលើអេករ្ង់របស់ Galaxy S26 Ultra ហើយនឹងមានការពង្រឹងភាពធន់នៅលើកញ្ចក់កាន់តែរឹងមាំជាងមុន តាមរយៈកញ្ចក់ Gorilla Glass ទៀតផង។ ស្មាតហ្វូនថ្មីនេះ នឹងមានការប្រកាសចេញនៅថ្ងៃទី 25 ខែកុម្ភៈខាងមុខនេះហើយ។





