no-alternative title
no-alternative title

បែកធ្លាយគំរូឡានប្រណាំង Xiaomi Vision GT នៅអេស្ប៉ាញ មុនព្រឹត្តិការណ៌ MWC 2026

នៅមុនព្រឹត្តិការណ៌ Mobile World Congress 2026 (MWC) នៅទីក្រុងបាសេឡូណា ប្រទេសអេស្ប៉ាញនាពេលឆាប់ៗនេះ មានការបែកធ្លាយរូបភាពរបស់គំរូឡានប្រណាំង Xiaomi Vision GTនៅក្នុងប្រទេសអេស្ប៉ាញ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

បើផ្អែកតាមបណ្តាញផ្សព្វផ្សាយរបស់ចិន ដែលមានឈ្មោះថា Auto Home កាលពីថ្ងៃសុក្រកន្លងទៅនេះ គឺបានចែកចាយនូវរូបភាពជាច្រើនសន្លឹកដែលទាក់ទងជាមួយនិងគំរូឡានប្រណាំងមួយនេះ។ ទាក់ទងនឹងព័ត៌មានថ្មីនេះ មានការសង្ស័ថា ឡាននេះ អាចជាគំរូឡាន Vision Gran Turismo (VGT) ដំបូងងរបស់ Xiaomi ដែលមានការឌីស្សាញរួមគ្នារវាងក្រុមហ៊ុនចិនមួយនេះ និងក្រុមហ៊ុនផលិតហ្គេមរបស់ជប៉ុន Gran Turismo ហើយនឹងត្រៀមដាក់បង្ហាញចេញនៅក្នុងព្រឹត្តិការណ៌ MWC 2026 ហើយ។ 

តាមរយៈរូបភាពដែលគេលួចថតថ្មីៗនេះ គឺមានការបង្ហាញថា គំរូឡានប្រណាំងថ្មីនេះ គឺមានការឌីស្សាញរូបរាង aerodynamic design និងមានទទឹងធំ ហើយនិងមាន spoiler ឌីស្សាញចេញពី carbon-fiber និងមាគ្រប់ក្រណាត់ជុំវិញ ខណដែលនៅកង់មានការឌីស្សាញជាមួនិងអក្សរ "Xiaomi"។ 

ឡាននេះថ្មីនេះ អាចជាម៉ូដែលថ្មីដែលឌីស្សាញសម្រាប់បង្ហាញចេញនាពេលខាងមុខ ដែលក្រុមហ៊ុនផលិតឡានអគ្គិសនី Xiaomi បានចាប់ដៃគ្នាជាមួយនិងក្រុមហ៊ុន Sony PlayStation រៀបចំឡើងដើម្បីអោយស៊ីគ្នាជាមួយនិង game Gran Turismo នឹងត្រៀមធ្វើការដាក់បង្ហាញនៅក្នុងពិពណ័រថយន្តនាពេលណាមួយ។ សម្រាប់វេទិកា MWC 2026 នេះ ដែលមានការចូលរូមពី Fira Gran នៅថ្ងៃទី 2 ខែនមីនា ដល់ថ្ងៃទី 5 ខែមីនានេះ ក៏នឹងអាចជាកន្លែងមួយសម្រាប់ការបង្ហាញវត្តមានរបស់គំរូរថយន្តប្រណាំងនេះផងដែរ។ 

គួរបញ្ជាក់ថា កាលពីខែមិថុនាឆ្នាំ 2025 កន្លងទៅនេះ លោក Lei Jun ដែលជាស្ថាបនិក និងជាអគ្កនាយក និងជានាយកប្រតិបត្តរបស់ CEO ធ្លាប់បានប្រកាសថា SU7 Ultra ដែលជាឡានស្ព័រមានកម្លាំងខ្លាំងរបស់ Xiaomi អាចនឹងក្លាយជាម៉ូដែលថ្មីមួយដែលមាននៅក្នុងហ្គេម Gran Turismo 7 ដែលនឹងធ្វើអោយឡាននេះ គឺជាឡានចិនដំបូងគេបំផុត ដែលមាននៅក្នុងហ្គេម Restigious Cacing Game Series។ បន្ទាប់មកនៅខែកក្កដាឆ្នាំដដែលនោះ Xiaomi ក៏ចុះបញ្ជីឡានដែលមានឈ្មោះថា "Xiaomi Vision GT," ផងដែរ ដែលនេះ គឺជាសញ្ញាមួយនៃការមកដល់នៃម៉ូដែលថ្មីនេះ។ 

 

 

 

ព័ត៌មានពាណិជ្ជកម្ម