no-alternative title
no-alternative title

ការសាកថ្មជាក់ស្តែងនៅលើ Galaxy S26 Ultra លឿនជាងការបញ្ជាក់ផ្លូវការណ៌ពី Samsung

ក្រឡេកទៅមើល  Galaxy S20 Ultra ដែលជាស្មាតហ្វូន Galaxy S Ultra ដំបូងគេរបស់ Samsung ដែលបង្ហាញវត្តមានកន្លងមកនោះ គឺត្រូវបានក្រុមហ៊ុននេះ សម្រេចដាក់មកជាមួយនូវកម្លាំងសាក 45W wired charging ដែលនេះ គឺជាបច្ចេកវិទ្យាសាកថ្ម មានល្បឿនលឿនជាងគេបំផុតនាសម័យកាលនោះ។ ប៉ុន្តែបើគិតមកដល់ពេលនេះ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សកូរ៉េខាងត្បួងមួយនេះ គឺស្ថិតនៅក្រោយដៃគូប្រជែងជាច្រើនទៀត ដោយសាររតែមិនបានអើពៅទៅលើការពង្រីកនូវកម្លាំងសាកអោយបានលឿនជាងគេ ខណៈដែលដៃគូគឺឡើងដល់លើសពី 100W ហើយនៅពេលនេះ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

នៅថ្ងៃនេះ Galaxy S26 Ultra ត្រូវបាន Samsung ធ្វើការតម្លើងនូវកម្លាំងសាកខ្ពស់ជាងមុនហើយ ដោយមានកម្រិតដល់ទៅ 60W wired charging ហើយបើតាមការបញ្ជាក់ផ្លូវការពីក្រុមហ៊ុននេះបាននិយាយថា ការសាកពី 0% ទៅ 75% ជាមួយនិងកម្លាំងសាកថ្មីនេះ គឺប្រើប្រាស់ពេលេវេលា 30 នាទី។ ប៉ុន្តែបើមើលទៅលើការតេស្តជាក់ស្តែងឃើញថា ការសាកពេលដូចគ្នានេះ គឺបានច្រើនជាងអ្វីដែលក្រុមហ៊ុនបញ្ជាក់ខាងលើ។ 

ផ្អែកលើបណ្តាញ X របស់ Ice Universe បានបង្ហាញថា ការសាកថ្មទៅលើ Galaxy S26 Ultra ដែលមានរយៈពេល 30 នាទីនេះ គឺបានថ្មដល់ទៅ 80% ដែលផ្ទុយពីការលើកឡើងរបស់ Samsung ថាបាន  75%។ ហើយបើតសាក 35 នាទី គឺបាន 91% និងឈានដល់ 100% គឺប្រើប្រាស់ពេល 50 នាទី។ ទោះបីជានេះ គឺជាការជោគជ័យថ្មីរបស់ Samsung ក៏ដោយប្រៀបធៀបជាមួយដៃគូរប្រជែងគឺនៅក្រោយគេឆ្ងាយណាស់។ តែយ៉ាងណាសម្រាប់ហ្វេន Samsung ប៉ុណ្ណេះអេមណាស់ហើយ។ 

សូមជំរាបថា ការសាករបស់ iPhone 17 Pro Max ដែលមានរយៈពេៈដូចគ្នានេះ គឺបានថ្មត្រឹមតែ 65% ប៉ុណ្ណោះ ខណៈដែលការសាកពេញ 100% គឺប្រើពេលល់ទៅ 1 ម៉ោង និង 12 នាទី។ សម្រាប់ Samsung ដែលចេញលក់ពេលស្មាតហ្វូន Galaxy S26 Ultra ពេលនេះ គឺគ្មានឆ្នាំងសាកមកជាមួយនោះទេ គឺក្រុមហ៊ុនបញ្ចេញឆ្នាំងសាក 60W នេះ សម្រាប់ការទិញបន្ថែមពីលើស្មាតហ្វូន។ 

 

ព័ត៌មានពាណិជ្ជកម្ម