no-alternative title
no-alternative title

ទីបំផុត Huawei Mate 80 Pro បង្ហាញខ្លួនលើទីផ្សារសកលហើយ ប៉ុន្តែមិនទាន់ចេញតម្លៃទេ!

នៅពេលនេះ Huawei បានប្រារព្ធព្រឹត្តិការណ៌បង្ហាញចេញនូវផលិតផលថ្មីៗរបស់ខ្លួន សម្រាប់ទីផ្សារសកលហើយ ក្នុងនោះមានដូចជា នាឡិកា Watch GT Runner 2 និង Huawei Mate 80 Pro ដែលជាម៉ូដែលប្រណិតនិងលេចធ្លោបំផុតសម្រាប់កម្មិធីនេះ។ សូមជំរាបថា Mate Series គឺបានចាប់ផ្តើមបង្ហាញជាសកល ជាលើកដំបូងនៅឆ្នាំ 2022 ជាមួយ Mate 50 Pro។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

តាមរយៈនៃការដាក់លក់ជាសកលនេះ គឺមានតែម៉ូដែល Pro មួយម៉ូដែលទេ សម្រាប់ម៉ូដែលស្តង់ដារ Huawei Mate 80, Huawei Mate 80 Pro Max និង Huawei Mate 80 RS Ultimate គឺមានតែនលើទីផ្សារប្រទេសចិនប៉ុណ្ណោះ។ សម្រាប់ការដាក់លក់ពេលនេះ Huawei Mate 80 Pro គឺនៅតែមានការឌីស្សាញរូបរាងដដែល គឺមានកម្រ៉ាស់ 7.95mm និងមានទម្ងន់ 219 grams។

ស្មាតហ្វូននេះមានអេក្រង់ 6.75 អ៊ីង LTPO OLED display បង្ហាញចេញបានទំហំ 2832×1280pixels និងកម្រិតពន្លឺ 460ppi។ បន្ថែមពីនេះអេក្រង់នេះ ក៏មានការទ្រទ្រង់ជាមួយនិងល្បឿន 1–120Hz adaptive refresh rate និងកម្រិត 1440Hz high-frequency PWM dimming រួមនិងកម្រិតពណ៌ 1.07 ពាន់លានពណ៌ ហើយនិងកម្រិតពន្លឺអេក្រង់ 3000 nits ថែមទៀតផង។

ចំណុចដែលចាប់អារម្មណ៌នៅលើ Mate 80 Pro ដែលលក់សម្រាប់ទីផ្សារសកលនេះ គឺមានដូចជា ការដំណើរនៅលើ EMUI 15.0 ខណៈដែលនៅចិន គឺដំណើរការនៅលើ HarmonyOS 6.0។ ស្មាតហ្វូននេះមានរ៉េម 16GB និងអង្គចងចាំ 512GB ហើយនិងមិនមានរន្ធសម្រាប់បន្ថែមកាតនោះទេ។ 

 

Mate 80 Pro ថ្មីនេះ មកជាមួយនិងកាមេរ៉ាគោលទំហំ 50MP ទ្រទ្រង់នូវបច្ចេកវិទ្យា variable aperture ដែលមានចាប់ពី f/1.4 ទៅ f/4.0 ហើយនិងមានមុខងារ optical image stabilization ផងដែរ។ សម្រាប់គ្រាប់ទីពីរ គឺមានទំហំ 40MP ultra-wide និងទីបី 48MP Macro telephoto អាចហ៊្សូមបាន 4x optical zoom និង 100x digital zoom។ ទៅលើកាមេរ៉ាមុខមានទំហំ 13MP wide-angle selfie មានមុខងារ Autofocus។ ទាំងកាមេរ៉ាមុខ និងកាមេរ៉ាក្រោយ គឺអាចថតបាន 4K ដូចគ្នា។

 

សម្រាប់ថាមពលថ្ម គឺមានទំហំ 5,750mAh គាំទ្រកម្លាំងសាក 100W wired និង 80W wireless ហើយនិងមានការមកជាមួយនូវបច្ចេកវិទ្យា IP68 និង IP69 ratings សម្រាប់ការពារទឹក និងធូលីផងដែរ។  ទៅលើការភ្ជាប់មានដូចជា Wi-Fi 7 support, Bluetooth 6.0, USB-C with USB 3.1 Gen 1 speeds, NFC និង wide range of global positioning systems ដែលមានដូចជា GPS dual-band និង NavIC ជាដើម។ 

សម្រាប់ការប្រកាសនេះ គឺមិនទាន់មានចេញតម្លៃនៅឡើយទេ។ Huawei Mate 80 Pro នឹងមានជម្រើសពណ៌ Black, Green និង Gold។ 

 

ព័ត៌មានពាណិជ្ជកម្ម