no-alternative title
no-alternative title

បន្ទាប់ពីប្រកាសវត្តមានជាផ្លូវការនៅកម្ពុជា Hyundai Palisade 2020 ដែលជារថយន្ត King of SUV បានរកឃើញអតិថិជនដំបូងហើយ

កាលពីថ្ងៃទី 02 ខែមករា ឆ្នាំ 2020 កន្លងទៅនេះ ក្រុមហ៊ុន Camko Motor បានធ្វើការប្រគល់រថយន្ត Hyundai Palisade 2020 របស់ខ្លួនជូនដល់អតិថិជនដំបូងហើយបន្ទាបពីប្រកាសវត្តមានជាផ្លូវការនៅកម្ពុជាកាលពីពេលថ្មីៗនេះ។ រថយន្តថ្មីនេះ គឺទទួលបានការចាប់អារម្មណ៍យ៉ាងច្រើនពីអតិថិជន ជាពិសេសអ្នកនិយមប្រើប្រាស់រថយន្តប្រភេទ SUV។ ពិធីប្រគល់នេះ ត្រូវបានរៀបចំឡើងនៅការិយាល័យលក់របស់ក្រុមហ៊ុន Hyundai ក្រោមវត្តមានរបស់លោក Brain Ko អគ្គនាយកក្រុមហ៊ុន Hyundai រួមជាមួយនឹងអតិថិជន ហើយនិងអ្នកសារព័ត៌មានជាច្រើនរូប។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

តាមប្រសាសន៍របស់អ្នកនាង ខន អេងលី ប្រធានផ្នែកលក់រថយន្ត Hyundai បានអោយដឹងថា រថយន្ត Hyundai Palisade 2020 បានសម្ពោធជាផ្លូវការនូវវត្តមាននៅក្នុងប្រទេសកម្ពុជា កាលពីពេលថ្មីៗនេះ ដោយមានការបញ្ជាទិញពីសំណាក់អតិថិជនមានចំនួនលើសពីការរំពឹងទុក ដោយក្រុមហ៊ុន អាចបំបែកបាននូវកំណត់ត្រាលក់ដ៏ល្អមួយក្នុងជំហ៊ានចាប់ផ្តើមបើកឆាកដំបូងសម្រាប់ឆ្នាំថ្មីនេះ។ ហើយនៅថ្ងៃនេះ គឺជាថ្ងៃដ៏ពិសេសមួយ ដែលក្រុមហ៊ុន បានប្រគល់រថយន្តដល់អតិថិជនដំបូង និងអតិថិជនជាបន្តបន្ទាប់រហូតអស់ពីឃ្លាំងដែលបានបញ្ជាទិញ។ 

ប្រធានផ្នែកលក់រូបនេះ បានបញ្ជាក់បន្ថែមថា៖ ជាមួយនឹងការបង្ហាញវត្តមានរបស់ Hyundai Palisade 2020 នេះ ក្រុមហ៊ុន Hyundai បានរៀបចំជាកាដូអនុស្សាវរីយ៍មួយចំនួន ថែមជាមួយកាតចាក់សាំងចំនួន1,000ដុល្លារ និងកាដូសំខាន់ផ្សេងទៀតពីខាងថ្នាក់គ្រប់គ្រងក្រុមហ៊ុនផងដែរ។ Hyundai Palisade ឆ្នាំ 2020 នេះ គឺជារថយន្តលក្ខណៈគ្រួសារ ដែលត្រូវបានរចនា ប៉ាណាមុខ បង្ហាញចេញនូវភាពលេចធ្លោរនៃរថយន្ត ផ្នែកខាងមុខរំលេចជារាងសំណាញ់ ប្រទាក់ក្រឡាគ្នា ស្តែងឲ្យឃើញពីភាពអង់អាច រឹងមាំ និងប្រណិតភាព នៃរថយន្ត SUVជំនាន់ថ្មី ព្រមជាមួយនឹងការរចនាគ្រប់ប្រភេទភ្លើងបែប LED ដែលមានភាពទាក់ទាញ និងភ្លឺច្បាស់ល្អ។ ជាពិសេសយ៉ាន់កង់ដែលមានទំហំដល់ទៅ 20 អ៊ីង  រឹងមាំ និងអាចធ្វើដំណើរ គ្រប់ ស្ថានភាពផ្លូវ។

ផ្នែកខាងក្នុងនៃរថយន្ត Hyundai Palisade 2020 នេះ ត្រូវបានរចនាឡើងយ៉ាងប្រណិតដែលធ្វើឲ្យអ្នកបើកបរ និងអ្នកដំណើរទទួល បាននូវ អារម្មណ៏ ស្រស់ស្រាយ និងផាសុខភាព រូមជាមួយកៅអីដល់ទៅ 7 សម្រាប់ការធ្វើដំណើរជាលក្ខណៈគ្រួសារ។ កៅអីស្បែកពិតជាផ្តល់នូវអារម្មណ៏ដ៏ពិសេសជាមួយនឹងការរ ចនាជាឈើក្រូមេ នៅជុំវិញឡាន ដែលធ្វើឲ្យផ្ទៃខាងក្នុងមើលទៅកាន់តែធំទូលាយ។

លោក ពេជ្រ សេងនាង ដែលជាអតិថិជនដំបូងដែលមកទទួលរថយន្តបើកឆាកស្វាគមន៍ឆ្នាំថ្មី បានបង្ហាញចំណាប់អារម្មណ៍ផ្ទាល់ខ្លួនថា ដោយសារតែលោកមើលឃើញពីកម្រិតគុណភាព និងតម្លៃនៃរថយន្ត Hyundai Palisade ឆ្នាំ 2020 ដែលមានបំពាក់នូវប្រព័ន្ធការពារ និងសុវត្ថិភាពទំនើបៗច្រើន រួមជាមួយនឹងបច្ចេកវិទ្យាជំនាន់ថ្មីៗ ទើបធ្វើអោយលោកសម្រេចចិត្តជ្រើសយក Hyundai Palisade សម្រាប់ការធ្វើដំណើរជាលក្ខណៈគ្រួសារ ដោយមិនស្ទាក់ស្ទើរ។ 

រថយន្ត The All-new Palisade ឆ្នាំ 2020 ជាប្រភេទរថយន្ត SUV ដែលបានបង្ហាញពីប្រណិតភាព និងភាពខ្លាំង ទាំងការរចនា និងដំណើរការម៉ាស៊ីន។ ការរចនាផ្នែកខាងក្នុង និងខាងក្រៅរបស់រថយន្ត Hyundai Palisade បានឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីប្រណិតភាព និងភាពលេចធ្លោ នៅពេលដែលអ្នកធ្វើដំណើរនៅតាមដងផ្លូវ។ Palisade បានឈ្នះពានរង្វាន់ “ការរចនាផលិតផល-រថយន្ត និងម៉ូតូ” នៅក្នុងកម្មវិធីប្រកួតប្រជែងការរចនា ជាលក្ខណៈអន្តរជាតិ ដ៏ល្បីល្បាញរបស់ Red Dot កាលពីថ្ងៃទី 25 ខែមិនា ឆ្នាំ 2019  ហើយបានប្រកាសពីវត្តមានរបស់ខ្លួនជាផ្លូវការក្នុងទីផ្សារកម្ពុជាកាលពីពេលថ្មីៗនេះ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Ford F-150 Raptor ភីកអាប់បែប Off-Road Performance! តម្លៃពេលនេះពិតជាពិសេស

Ford F-150 Raptor ភីកអាប់បែប Off-Road Performance! តម្លៃពេលនេះពិតជាពិសេស

ដោយ ប៉េងលីន
ក្រុមហ៊ុន nubia ប្រកាសចេញលក់ស្មាតហ្វូនជំនាន់ថ្មី V80 Max ជាផ្លូវការ៖ ជាស្មាតហ្វូនអេក្រង់ធំ 6.9 អ៊ីញ ថ្មធំ 6000mAh និងបំពាក់បច្ចេកវិទ្យា AI ឆ្លាតវៃ

ក្រុមហ៊ុន nubia ប្រកាសចេញលក់ស្មាតហ្វូនជំនាន់ថ្មី V80 Max ជាផ្លូវការ៖ ជាស្មាតហ្វូនអេក្រង់ធំ 6.9 អ៊ីញ ថ្មធំ 6000mAh និងបំពាក់បច្ចេកវិទ្យា AI ឆ្លាតវៃ

ដោយ ប៉េងលីន
ស្មាតហ្វូនស៊េរីថ្មី HONOR X9d 5G ធន់មាំ កម្លាំងថ្មខ្លាំង 8300mAh រ៉េម 24GB (12GB+12GB) តម្លៃ $349 ធន់នឹងទឹក កាមេរ៉ា AI ទំហំ 108MP ថែមកាដូសរុប 40$ កក្រើកផ្សារ AEON2”

ស្មាតហ្វូនស៊េរីថ្មី HONOR X9d 5G ធន់មាំ កម្លាំងថ្មខ្លាំង 8300mAh រ៉េម 24GB (12GB+12GB) តម្លៃ $349 ធន់នឹងទឹក កាមេរ៉ា AI ទំហំ 108MP ថែមកាដូសរុប 40$ កក្រើកផ្សារ AEON2”

ដោយ ប៉េងលីន
មជ្ឈមណ្ឌលតាំងបង្ហាញរថយន្ត BYD & Denza Flagship Center សម្ពោធជាផ្លូវការនៅរាជធានីភ្នំពេញ បើកទំព័រថ្មីនៃយុគសម័យធ្វើដំណើរឆ្លាតវៃ និងបៃតងនៅកម្ពុជា

មជ្ឈមណ្ឌលតាំងបង្ហាញរថយន្ត BYD & Denza Flagship Center សម្ពោធជាផ្លូវការនៅរាជធានីភ្នំពេញ បើកទំព័រថ្មីនៃយុគសម័យធ្វើដំណើរឆ្លាតវៃ និងបៃតងនៅកម្ពុជា

ដោយ ប៉េងលីន
ក្រុមហ៊ុន អ អិម អេ ខេមបូឌា ប្រកាសផ្ដល់អាហារូបករណ៍ដល់ពលករ និងជនភៀសសឹកចំនួន 100 នាក់

ក្រុមហ៊ុន អ អិម អេ ខេមបូឌា ប្រកាសផ្ដល់អាហារូបករណ៍ដល់ពលករ និងជនភៀសសឹកចំនួន 100 នាក់

ដោយ ប៉េងលីន
មជ្ឈមណ្ឌលចែកចាយផ្លូវការ BYD បានបង្ហាញខ្លួនជាផ្លូវការនៅផ្លូវ 60m ផ្តល់ជូននូវបទពិសោធន៍ និងសេវាកម្មពេញលេញ សម្រាប់អតិថិជន

មជ្ឈមណ្ឌលចែកចាយផ្លូវការ BYD បានបង្ហាញខ្លួនជាផ្លូវការនៅផ្លូវ 60m ផ្តល់ជូននូវបទពិសោធន៍ និងសេវាកម្មពេញលេញ សម្រាប់អតិថិជន

ដោយ ប៉េងលីន