no-alternative title
no-alternative title

Pagani Imola គឺជា Super Car ម៉ូដែលពិសេសមានតម្លៃដល់ទៅ 5.5 លានដុល្លារអាមេរិក និងមានការផលិតត្រឹមតែ 5 គ្រឿងប៉ុណ្ណោះ

Pagani Imola គឺជារថយន្តដ៏ប្រណិតបំផុតដែលបំពាក់នូវវិស្វកម្មដ៏ល្អប៉ិនប្រសប់នៅក្នុងការប្រើប្រាស់ ហើយរថយន្តនេះ គឺមានការផលិតត្រឹមតែ 5 គ្រឿងប៉ុណ្ណោះ។ រថយន្តនេះ គឺមានតម្លៃដល់ទៅ 5 លានផោន ជាមួយនឹងការបន្ថែមនូវ VAT។ នេះគឺប្រើប្រាស់នូវម៉ាស៊ីនភ្លោះ twin-turbocharged 6.0L V12 ដែលធ្វើការផ្គត់ផ្គង់ ដោយក្រុមហ៊ុន AMG ដែលមានកម្លាំងដល់ទៅ 827 សេះ និងកម្លាំងរមួល 811 lb-ft។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

អ្វីដែលកាន់តែទាក់ទាញជាងនេះ សម្រាប់រថយន្តថ្មីនេះ គឺវាមានទម្ងន់ត្រឹមតែ 2,747 ផោន តែប៉ុណ្ណោះ ហើយវាពិតជាមានទម្ងន់ស្រាលមែនទែន នៅក្នុងការប្រើប្រាស់។ នេះគឺជារថយន្ត Supercar ដ៏ខ្លាំងក្លារបស់ប្រទេសអ៊ីតាលី។ 

ក្រុមហ៊ុន Pagani បានបង្កើតនូវរថយន្ត Imola នេះ ដោយផ្តល់នូវបទពិសោធន៍នៃបច្ចេកវិទ្យាដ៏ល្អបំផុតកាន់តែអស្ចារ្យគ្មានគូប្រៀបសម្រាប់អ្នកប្រើប្រាស់។ តួរដថយន្ត គឺបង្កើតឡើងដោយ Carbo-titanium Monocoque ដែលផ្តល់នូវពណ៌យ៉ាងស្រស់ស្អាត និងទាក់ទាញបំផុតថែមទៀតផង។  រថយន្ត  Pagani Imola នេះ គឺមានភ្ជាប់ជាមួនឹងប្រព័ន្ធ active-aero system ដែលស្រដៀងទៅនឹងមុខងារដែលមាននៅលើរថយន្ត Pagani Huayra អញ្ចឹងដែរ។ រថយន្ត Pagani Imola នេះ ទទួលបាននូវការធ្វើតេស្តជាច្រើននៅក្នុងការបើកបរចម្ងាយដល់ទៅ 16000 km ឬជិត 10000 miles គឺប្រហែលជាការបើកបរជិត 3 ជុំនៅក្នុងព្រឹត្តិការណ៍ 24 Hours of Le Mans នេះបើតាមការបញ្ជាក់របស់ក្រុមហ៊ុន Pagani។ 

ស្ថាបនិក និងប្រធានផ្នែកឌីស្សាញរបស់ក្រុមហ៊ុននេះគឺលោក  Horacio Pagani បានបញ្ជាក់ថា សម្រាប់រថយន្ត  Imola នេះគឺជាឧទាហរណ៍មួយនៃរថយន្តប្រណិតបំផុត។ នេះមិនមែនជារថយន្ដដែលមើលទៅមានភាពស្រស់ស្អាតនោះទេ ប៉ុន្តែប្រសិនបើអង្នកស្វែងរកនូវរថយន្ត F1 ដែលមានកៅអីតែមួយនោះ រថយន្តនេះ ពិតជាអស្ចារ្យ និងលេចធ្លោរបំផុតក្នុងការប្រើប្រាស់។

រថយន្តនេះក៏មានការពង្រឹងទៅលើល្បឿននៃការធ្វើដំណើររបស់វាថែមទៀតផង។ ក្រុមហ៊ុនបានបញ្ជាក់ថា ប្រសិនបើអ្នកមានការខកចិត្ត ដោយមិនមានឱកាសក្នុងការទិញរថយន្តណាមួយនៅក្នុងចំណោមរថយន្តទាំង 5 ម៉ូឌែល របស់រថយន្ត  Pagani Imolas នេះ ក្រុមហ៊ុននេះ អាចនឹងពិចារណាក្នុងការបង្កើនការផលិតនៅពេលក្រោយផងដែរ៕ 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
ក្រុមហ៊ុន nubia ប្រកាសចេញលក់ស្មាតហ្វូនជំនាន់ថ្មី V80 Max ជាផ្លូវការ៖ ជាស្មាតហ្វូនអេក្រង់ធំ 6.9 អ៊ីញ ថ្មធំ 6000mAh និងបំពាក់បច្ចេកវិទ្យា AI ឆ្លាតវៃ

ក្រុមហ៊ុន nubia ប្រកាសចេញលក់ស្មាតហ្វូនជំនាន់ថ្មី V80 Max ជាផ្លូវការ៖ ជាស្មាតហ្វូនអេក្រង់ធំ 6.9 អ៊ីញ ថ្មធំ 6000mAh និងបំពាក់បច្ចេកវិទ្យា AI ឆ្លាតវៃ

ដោយ ប៉េងលីន
NetApp and ICT Distribution Collaborate to Power Cambodia’s Data-Driven Future

NetApp and ICT Distribution Collaborate to Power Cambodia’s Data-Driven Future

ដោយ ប៉េងលីន
គូប្រជែងថ្មីជាមួយភីកអាប់ Toyota Hilux បានបង្ហាញវត្តមាននៅចិន ជាមួយនិងតម្លៃជាង 1 ម៉ឺនដុល្លារប៉ុណ្ណោះ

គូប្រជែងថ្មីជាមួយភីកអាប់ Toyota Hilux បានបង្ហាញវត្តមាននៅចិន ជាមួយនិងតម្លៃជាង 1 ម៉ឺនដុល្លារប៉ុណ្ណោះ

ដោយ ប៉េងលីន
ក្រុមហ៊ុន អ អិម អេ ខេមបូឌា ប្រកាសផ្ដល់អាហារូបករណ៍ដល់ពលករ និងជនភៀសសឹកចំនួន 100 នាក់

ក្រុមហ៊ុន អ អិម អេ ខេមបូឌា ប្រកាសផ្ដល់អាហារូបករណ៍ដល់ពលករ និងជនភៀសសឹកចំនួន 100 នាក់

ដោយ ប៉េងលីន
Toyota ចេញ Land Cruiser 300 Hybrid ថ្មី កម្លាំងខ្លាំង មានតម្លៃចាប់ពីខ្ទង់ 10 ម៉ឺនដុល្លារ!

Toyota ចេញ Land Cruiser 300 Hybrid ថ្មី កម្លាំងខ្លាំង មានតម្លៃចាប់ពីខ្ទង់ 10 ម៉ឺនដុល្លារ!

ដោយ ប៉េងលីន
ស្មាតហ្វូនស៊េរីថ្មី HONOR X9d 5G ធន់មាំ កម្លាំងថ្មខ្លាំង 8300mAh រ៉េម 24GB (12GB+12GB) តម្លៃ $349 ធន់នឹងទឹក កាមេរ៉ា AI ទំហំ 108MP ថែមកាដូសរុប 40$ កក្រើកផ្សារ AEON2”

ស្មាតហ្វូនស៊េរីថ្មី HONOR X9d 5G ធន់មាំ កម្លាំងថ្មខ្លាំង 8300mAh រ៉េម 24GB (12GB+12GB) តម្លៃ $349 ធន់នឹងទឹក កាមេរ៉ា AI ទំហំ 108MP ថែមកាដូសរុប 40$ កក្រើកផ្សារ AEON2”

ដោយ ប៉េងលីន