no-alternative title
no-alternative title

រកឃើញហើយ! ម្ចាស់រង្វាន់រថយន្តស៊េរីថ្មីឆ្នាំ 2020 ទាំង 3 រូប ក្នុងកម្មវិធីចាប់ឆ្នោត តូយ៉ូតា ឈ្នះ កប់!កប់!

កាលពីនារាត្រីថ្ងៃទី 24 ខែមេសា ឆ្នាំ 2020 កន្លងទៅនេះ ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) ដែលជាក្រុមហ៊ុនត្រូវបានទទួលស្គាល់នូវសិទ្ធិនាំចូល និងចែកចាយផ្ដាច់មុខ លើផលិតផលយានយន្ដ និងគ្រឿងបន្លាស់ម៉ាក តូយ៉ូតា បានរៀបចំព្រឹត្តិការណ៍ផ្សាយផ្ទាល់នៃកម្មវិធីចាប់ឆ្នោតផ្សងសំណាង  ទិញតូយ៉ូតា ឈ្នះកប់!កប់! ជូនដល់អតិថិជនរបស់ខ្លួន ក្រោមអធិបតេយ្យភាព លោកឧកញ៉ា គង់ នួន ប្រធានក្រុមហ៊ុន លោក ហ៊ីរ៉ូយូគិ អ៊ីតុ អគ្គនាយកក្រុមហ៊ុន លោក កែវ វឌ្ឃនៈ នាយកចាត់ការទូទៅផ្នែកលក់និងទីផ្សារ ព្រមទាំងវត្តមានរបស់សិល្បករ សិល្បការិនី ដទៃទៀត។  

 

រូបភាពពាណិជ្ជកម្ម
no-alternative title

កម្មវិធីនៃការផ្សាយផ្ទាល់នេះ ត្រូវបានប្រារព្ធឡើងនៅ ទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) ដែលមានអាស័យដ្ឋាន ស្ថិតនៅលើ មហាវិថីសហព័ន្ធរុស្សី សង្កាត់ទឹកថ្លា ខ័ណ្ឌសែនសុខ រាជធានីភ្នំពេញ។ 

លោកឧកញ៉ា គង់ នួន ប្រធានក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) បានមានប្រសាសន៍ឲ្យដឹងថា កម្មវិធីចាប់ឆ្នោតនេះត្រូវបានរៀបចំផ្សាយផ្ទាល់ជាពិសេស ដើម្បីផ្តល់សំណាង ក៏ដូចជាថ្លែងអំណរគុណ ដល់អតិថិជន ដែលបានទិញរថយន្តតូយ៉ូតា ចាប់ពីខែមករា ដល់ថ្ងៃទី 22 ខែមេសា ឆ្នាំ 2020។ 

រង្វាន់កប់!កប់! ទាំងនោះរួមមាន៖  នាឡិកាដៃ Apple Watch ចំនួន 17 រង្វាន់  ឈុត iPad ចំនួន 15 រង្វាន់  ទូរស័ព្ទដៃម៉ាក iPhone 11 Pro max ចំនួន ១៥រង្វាន់   ទូរទស្សន៍ម៉ាក Samsung ចំនួន១៥រង្វាន់ ទូទឹកកកម៉ាក Samsung ចំនួន15 រង្វាន់ និងរង្វាន់ធំ ចុងក្រោយ  គឺ រថយន្តស៊េរីថ្មីឆ្នាំ 2020 ចំនួន 3 គ្រឿងទៀត រួមមាន៖ រថយន្តតូយ៉ូតា Hilux Revo Rally ចំនួន១គ្រឿង រថយន្តតូយ៉ូតា Rush TRD ចំនួន 1 គ្រឿង និងរថយន្តតូយ៉ូតា Rush ចំនួន 1 គ្រឿង ទៀត ដែលសរុបទាំងអស់ គឺស្មើនឹង 80 រង្វាន់។  

ខាងក្រោមនេះ គឺជារូបភាព និងតារាងឈ្នោះ អ្នកមានសំណាងទាំង 80រូប៖ 

ជាចុងក្រោយ លោកឧកញ៉ា គង់ នួន ក៏បានថ្លែងអំណរគុណ ចំពោះអតិថិជនតូយ៉ូតា ដែលតែងតែគាំទ្រ និងជឿទុកចិត្តទៅលើ   គុណភាពនិងសេវាកម្ម របស់ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា)។ លោកឧកញ៉ា ក៏បានសំណូមពរ ដល់បងប្អូនប្រជាពលរដ្ឋកម្ពុជាទាំងអស់ ឲ្យចូលរួមថែរក្សាសុខភាព និងអនាម័យ និងស្តាប់តាមការណែនាំ របស់ក្រសួង   សុខាភិបាល និងរាជរដ្ឋាភិបាល ដើម្បីចូលរួមការពារ និងទប់ស្កាត់ ការរីករាលដាលជម្ងឺ កូវីដ-19។ 

 

 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Ford F-150 Raptor ភីកអាប់បែប Off-Road Performance! តម្លៃពេលនេះពិតជាពិសេស

Ford F-150 Raptor ភីកអាប់បែប Off-Road Performance! តម្លៃពេលនេះពិតជាពិសេស

ដោយ ប៉េងលីន
ក្រុមហ៊ុន nubia ប្រកាសចេញលក់ស្មាតហ្វូនជំនាន់ថ្មី V80 Max ជាផ្លូវការ៖ ជាស្មាតហ្វូនអេក្រង់ធំ 6.9 អ៊ីញ ថ្មធំ 6000mAh និងបំពាក់បច្ចេកវិទ្យា AI ឆ្លាតវៃ

ក្រុមហ៊ុន nubia ប្រកាសចេញលក់ស្មាតហ្វូនជំនាន់ថ្មី V80 Max ជាផ្លូវការ៖ ជាស្មាតហ្វូនអេក្រង់ធំ 6.9 អ៊ីញ ថ្មធំ 6000mAh និងបំពាក់បច្ចេកវិទ្យា AI ឆ្លាតវៃ

ដោយ ប៉េងលីន
NetApp and ICT Distribution Collaborate to Power Cambodia’s Data-Driven Future

NetApp and ICT Distribution Collaborate to Power Cambodia’s Data-Driven Future

ដោយ ប៉េងលីន
ស្មាតហ្វូនស៊េរីថ្មី HONOR X9d 5G ធន់មាំ កម្លាំងថ្មខ្លាំង 8300mAh រ៉េម 24GB (12GB+12GB) តម្លៃ $349 ធន់នឹងទឹក កាមេរ៉ា AI ទំហំ 108MP ថែមកាដូសរុប 40$ កក្រើកផ្សារ AEON2”

ស្មាតហ្វូនស៊េរីថ្មី HONOR X9d 5G ធន់មាំ កម្លាំងថ្មខ្លាំង 8300mAh រ៉េម 24GB (12GB+12GB) តម្លៃ $349 ធន់នឹងទឹក កាមេរ៉ា AI ទំហំ 108MP ថែមកាដូសរុប 40$ កក្រើកផ្សារ AEON2”

ដោយ ប៉េងលីន
គូប្រជែងថ្មីជាមួយភីកអាប់ Toyota Hilux បានបង្ហាញវត្តមាននៅចិន ជាមួយនិងតម្លៃជាង 1 ម៉ឺនដុល្លារប៉ុណ្ណោះ

គូប្រជែងថ្មីជាមួយភីកអាប់ Toyota Hilux បានបង្ហាញវត្តមាននៅចិន ជាមួយនិងតម្លៃជាង 1 ម៉ឺនដុល្លារប៉ុណ្ណោះ

ដោយ ប៉េងលីន
ក្រុមហ៊ុន អ អិម អេ ខេមបូឌា ប្រកាសផ្ដល់អាហារូបករណ៍ដល់ពលករ និងជនភៀសសឹកចំនួន 100 នាក់

ក្រុមហ៊ុន អ អិម អេ ខេមបូឌា ប្រកាសផ្ដល់អាហារូបករណ៍ដល់ពលករ និងជនភៀសសឹកចំនួន 100 នាក់

ដោយ ប៉េងលីន