no-alternative title
no-alternative title

Hyundai Kona 2019 រថយន្ត SUV ខ្នាតតូចដែលមានការរចនាល្អឥតខ្ចោះ មានភាពលេចធ្លោ និងទំនើបទាន់សម័យបំផុត

Hyundai Kona ត្រូវបានគេទទួលស្គាល់ថា គឺជារថយន្តដែលមានរូបរាងលេចធ្លោបំផុត ពីព្រោះថា រូបរាងទាំងមូលនៃរថយន្តនេះ គឺបានបង្ហាញអំពីគោលដៅការរចនានាពេលអនាគតនៃម៉ូឌែល SUV ជំនាន់ក្រោយរបស់ក្រុមហ៊ុន Hyundai Motor ដែលបានបង្កើតនូវរូបរាងដ៏ល្អតែមួយគត់នៃរថយន្ត SUV ខ្នាតតូចនេះ។ រថយន្ត SUV ថ្មីនេះ ត្រូវបានគេដាក់ឈ្មោះ យោងតាមតាមតំបន់ឆ្នេរនៅទីក្រុង ហាវ៉ៃសហរដ្ឋអាមេរិក។ តំបន់ឆ្នេរ Kona គឺជាទិសដៅទេសចរណ៍ដ៏ល្បីល្បាញសម្រាប់អ្នកដំណើរកំសាន្តដែលស្វែងរកការរំភើប។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

All-New Kona បានចាប់ផ្តើមបង្ហាញខ្លួននៅក្នុងប្រទេសកម្ពុជាដំបូង ជាមួយនឹងម៉ូឌែលពិសេស Premium ដែលភ្ជាប់ មកជាមួយកញ្ចប់តម្លៃដ៏ពិសេសដែលមានលើសពីប្រភេទរថយន្ត SUV ខ្នាតតូចដទៃ។ Kona ប្រភេទរថយន្ត SUV ខ្នាត តូចដែលមានរូបរាងលេចធ្លោរប្លែកនិងរចនាបថទាក់ទាញ។ រចនាបថរូបរាងថ្មីទាំងស្រុងនេះរួមបញ្ចូលគ្នាជាមួយ នឹងភ្លើងបំភ្លឺ LED កាន់តែបង្កើននូវរូបរាង បែបច្ចេកវិទ្យាខ្ពស់ទាន់សម័យ។ មិនត្រឹមតែរូបរាងថ្មីមានតែមួយគត់ ប៉ុណ្ណោះទេ Kona មានសមត្ថភាពខ្ពស់ ដោយមានការរួមបញ្ចូលគ្នាទាំងរចនាបថ និង សមត្ថភាពខ្ពស់បំផុត។ រថយន្តនេះ ត្រូវបានរចនាឡើងដើម្បីទាក់ទាញប្រជាប្រិយភាពប្រចាំឆ្នាំ។ 

បន្ថែមលើរូបរាងដ៏ទាក់ទាញនេះ ដែរ Kona ក៏មានពណ៌ជាច្រើនដែលអនុញ្ញាតឱ្យអតិថិជនធ្វើការជ្រើសរើស ដូចជា ពណ៌ស (Chalk White) ប្រាក់ (Silver Lake)  ពណ៌សេរ៉ាមិចខៀវ (Ceramic Blue) ពណ៌ខ្មៅ (Dark Night) ពណ៌ក្រហមខ្ចី (Tangerine Comet)  - អតិថិជនដែលមានបំណងចង់បង្ហាញពីភាពផ្ទាល់ខ្លួនរបស់ពួកគេ។ Kona បំពាក់ជាមួយម៉ាស៊ីនសាំង 4 ស៊ីឡាំង 2.0 លីត្រ ដែលអាចផលិតនូវថាមពល 149 សេះ ជាមួយនឹងប្រព័ន្ធ ប្រអប់លេខអូតូ ផ្តល់នូវប្រសិទ្ធភាពសន្សំសម្ចៃប្រេងឥន្ធនៈ ភ្ជាប់នឹងប្រព័ន្ធបើកបរក្នុងទីក្រុងប្រកបដោយផាសុក ភាពនិងសុវត្ថិភាពខ្ពស់ផ្សេងៗគ្នា 3 (Sport, Eco, Normal)។

ផ្នែកខាងក្នុងទូលាយដែលផ្តល់នូវការផាសសុភាព ជាមួយការរចនាផ្នែកខាងក្រៅបែបទាន់សម័យ។ រួមមានអេក្រង់ ផុសអណ្តែតទំហំ 7 អ៊ីង និង ប្រព័ន្ធគ្រប់គ្រង HVAC (ប្រព័ន្ធកៅអីកំដៅ និង កៅអីខ្យល់ និងម៉ាស៊ីនត្រជាក់) ដែលរួម ចំណែកបង្កើននូវបរិយាកាសទៅតាមតំរូវការរបស់អ្នកបើកបរ និង អ្នករួមដំណីរ។ លក្ខណៈពិសេសថ្មីសម្រាប់ម៉ូឌែល Kona Premium 2019 រួមមានកាមេរ៉ាខាងក្រោយជាមួយនឹងខ្សែត្រួតពិនិត្យ (Rear Camera with Dynamic Guideline) ឧបករណ៍សាកទូរស័ព្ទមិនប្រើខ្សែ (Wireless Charger) ប្រព័ន្ធប្រាប់ដំណឹងពេលមានរថយន្តកំពុងជែង (Blind Spot Detection) ដំបូលកញ្ចក់អូតូ (Power Sunroof) ប្រព័ន្ធត្រួតពិនិត្យសម្ពាធកង់រថយន្ត (Tire Pressure Monitoring System) ដើម្បីបង្កើនសុវត្ថិភាព និងភាពងាយស្រួលនៃបទពិសោធន៍របស់អ្នកបើកបរ។

ដើម្បីផ្តល់សេវាល្អប្រសើរដល់អតិថិជន របស់យើងយើងក៏មានកម្មវិធីពិសេសៗសំរាប់អតិថិជនផងដែរ រួមមានការធានាពី 3-5 ឆ្នាំ / 100,000 គីឡូម៉ែត។ មិនត្រឹមតែប៉ុណ្ណោះទេ អតិថិជន ក៏នឹងទទួលបានការថែទាំរថយន្តនៅមជ្ឍមណ្ឌលសេវាកម្មរបស់យើងដែលមាន លក្ខណៈពេញលេញនិងងាយស្រួលរួមទាំង ប្រេងនិងការផ្លាស់ប្តូរតម្រង និងត្រួតពិនិត្យរថយន្តជាច្រើនចំណុចផងដែរ។

លោក Brian Ko អគ្គនាយកក្រុមហ៊ុន Hyundai Camko Motor បានមានប្រសាសន៍ថា "ជាមួយនឹងម៉ូឌែលរថយន្ត Kona ក្រុមហ៊ុន Hyundai បានបង្កើតរថយន្តដែលមាន រូបរាងទំនើបទាន់សម័យនិងមានមុខងារខ្ពស់យ៉ាងល្អឥតខ្ចោះ ទៅតាមតំរូវការរបស់អតិថិជនដែលមានជីវភាពរស់នៅមមាញឹក។ KONA ឆ្នាំ 2019 គឺជារថយន្តថ្មីទាំងស្រុងសាកសមល្អឥតខ្ចោះសម្រាប់អតិថិជន ដែលចង់ក្លាយ ជាម្ចាស់រថយន្តលើកដំបូង ក៏ដូចជាអតិថិជនដែលមាន សុភវិនិច្ឆ័យវ័យក្មេង និងអ្នកដែលចង់ផ្លាស់ ប្តូររថយន្តជប៉ុន SUV មួយទឹក ដែលត្រូវការជួសជុលគុណភាព និងការធានារថយន្តម៉ាកថ្មី» ប្រសាសន៍លោក Brian Ko។

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Kia EV5 ស៊េរី Facelift ឆ្នាំ 2026 ឌីស្សាញរូបរាងថ្មី បំពាក់នូវបច្ចេកវិទ្យាទំនើបជាងមុនត្រៀមបង្ហាញខ្លួនឆាប់ៗនេះ

Kia EV5 ស៊េរី Facelift ឆ្នាំ 2026 ឌីស្សាញរូបរាងថ្មី បំពាក់នូវបច្ចេកវិទ្យាទំនើបជាងមុនត្រៀមបង្ហាញខ្លួនឆាប់ៗនេះ

ដោយ ប៉េងលីន
ភីកអាប់ KGM Musso ស៊េរីថ្មីឆ្នាំ 2027 គូប្រជែង Toyota Hilux នឹងបង្ហាញវត្តមាននៅដើមឆ្នាំ 2026 ខាងមុខនេះ

ភីកអាប់ KGM Musso ស៊េរីថ្មីឆ្នាំ 2027 គូប្រជែង Toyota Hilux នឹងបង្ហាញវត្តមាននៅដើមឆ្នាំ 2026 ខាងមុខនេះ

ដោយ ប៉េងលីន
ឡានអគ្គិសនី Toyota bZ3 ចេញម៉ូដែលថ្មី គាំទ្រដោយ Lidar និង Momenta 5.0 ADAS តម្លៃតែជាង 1 ម៉ឺនដុល្លារទេ

ឡានអគ្គិសនី Toyota bZ3 ចេញម៉ូដែលថ្មី គាំទ្រដោយ Lidar និង Momenta 5.0 ADAS តម្លៃតែជាង 1 ម៉ឺនដុល្លារទេ

ដោយ ប៉េងលីន
ឡានអគ្គិសនី Xpeng G7 EREV នឹងមកដល់ឆ្នាំ 2026 អាចបើកបរបាន 1,704km ហើយនឹងទ្រទ្រង់អាគុយ 5C ទៀតផង

ឡានអគ្គិសនី Xpeng G7 EREV នឹងមកដល់ឆ្នាំ 2026 អាចបើកបរបាន 1,704km ហើយនឹងទ្រទ្រង់អាគុយ 5C ទៀតផង

ដោយ ប៉េងលីន
BYD Sealion 06 ឡានអគ្គិសនីថ្មី 2026 នឹងបង្កើនថ្មធំជាងមុនអាចបើកបរបានចម្ងាយ 710 km

BYD Sealion 06 ឡានអគ្គិសនីថ្មី 2026 នឹងបង្កើនថ្មធំជាងមុនអាចបើកបរបានចម្ងាយ 710 km

ដោយ ប៉េងលីន
របាយការណ៌ថ្មី: Xiaomi EV ត្រៀមចេញឡានថ្មី 4 ម៉ូដែលនៅឆ្នាំ 2026 ក្នុងនោះ 2 ម៉ូដែលគឺជាជម្រើស EREV SUVs

របាយការណ៌ថ្មី: Xiaomi EV ត្រៀមចេញឡានថ្មី 4 ម៉ូដែលនៅឆ្នាំ 2026 ក្នុងនោះ 2 ម៉ូដែលគឺជាជម្រើស EREV SUVs

ដោយ ប៉េងលីន