no-alternative title
no-alternative title

Mazda CX-30 Turbo ស៊េរីឆ្នាំ 2021 បង្ហាញខ្លួនក្នុងតម្លៃ $29,900 និងមានភ្ជាប់ជាមួយនឹងជម្រើសកង់ជាច្រើនប្រភេទ

ថ្មីៗនេះ យោងតាមការបង្ហាញវព័ត៌មានរបស់រថយន្តស៊េរីថ្មី Mazda CX-30 ឆ្នាំ 2021 បានអោយដឹងថា រថយន្តជំនាន់ថ្មីនេះ គឺទទួលបាននូវការ upgrade យ៉ាងខ្លាំង ជាពិសេសគឺនៅក្នុងផ្នែកម៉ាស៊ីន និងកង់រថយន្តនេះ។ នៅក្នុងទិន្នន័យថ្មីនេះ គឺបានបញ្ជាក់ថា រថយន្តនេះម៉ាស៊ីនប្រភេទ 4 ស៊ីឡាំង ដែលមានទំហំ 2.5-liter និងមានភ្ជាប់នូវបច្ចេកវិទ្យា turbocharged។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

តាមការបញ្ជាក់នៅក្នុងប្រភពខាងលើនេះ បានអោយដឹងថា សម្រាប់ម៉ាស៊ីនរថ្មីនេះមានកម្លាំង 250 សេះ ដែលអមមកជាមួយកម្លាំងរមួលកម្រិត 320 lb-ft ធៀបជាមួយនឹងជំនាន់មុនដែលកម្លាំងត្រឹតែ 186 សេះ និងមានមកជាមួយនឹងជាមួយកម្លាំងរមួលត្រឹមតែកម្រិត 186 lb-ft ប៉ុណ្ណោះ។ 

ប្រភពដដែលនេះ បានបញ្ជាក់បន្ថែមថា រថយន្ត CX-30 Turbo នេះ ក៏មានការ Upgrades ទៅលើកញ្ចក់ខាងក្រោយ និងទំហំកង់ផងដែរ ដោយប្រភេទកង់ថ្មីនេះ គឺមានទំហំ 18 អ៊ីង ដែលមានការឌីស្សាញជាមួយនិងពណ៍ខ្មៅរលោងស្អាតមែនទែន។ អ្វីដែលរឹតតែអស្ចារ្យនោះ គឺយ៉ាន់ពណ៌ខ្មៅនេះមើលទៅពិតជាស្រស់ស្អាត និងទាក់ភ្នែកខ្លាំងណាស់។ 

ក្រុមហ៊ុន Mazda ក៏មានការបន្ថែមនូវជម្រើសថ្មីមួយទៀតសម្រាប់រថយន្តនេះផងដែរ ដោយជម្រើសនៃការជ្រើសរើសកង់នេះ គឺស្ថិតនៅក្នុងទំព័រ Accessory Page របស់ក្រុមហ៊ុន Mazda ផ្ទាល់តែម្តង។ ជម្រើសថ្មីនោះ គឺមានយ៉ាន់ថ្មីប្រភេទ Matte Black 18-inch wheels ដែលលោកអ្នកត្រូវចំណាយប្រាក់បន្ថែមពីលើតម្លៃឡានចំនួន $1,399.80 ថែមទៀត។

មួយទៀត ក្រុមហ៊ុន Mazda ក៏ផ្តល់នូវជម្រើសកង់ផ្សេងទៀតផងដែរនោះគឺ BBS wheels ដែលកង់នេះ គឺមានទម្ងន់ស្រាលជាងកង់ទំហំ 18-inch ធម្មតា ប៉ុន្តែតម្លៃរបស់កង់នេះ ក៏ថ្លៃជាងផងដែរ។ BBS wheels គឺមានតម្លៃ $918.95 សម្រាប់កង់មួយគ្រាប់ និងសេនស័រ TPMS sensor តម្លៃ $60.99 ក្នុងមួយគ្រាប់។ ដូចនេះ បើប្រើប្រាស់នូវកង់ប្រភេទ BBS wheels នេះ សម្រាប់រថយន្ត CX-30 Turbo គឺត្រូវបន្ថែម  $3,919.76 ។ គួរបញ្ជាក់ផងដែរថា សម្រាប់រថយន្ត CX-30 Turbo ឆ្នាំ 2021 គឺមានតម្លៃចាប់ផ្តើមពី  $29,900៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Ford F-150 Raptor ភីកអាប់បែប Off-Road Performance! តម្លៃពេលនេះពិតជាពិសេស

Ford F-150 Raptor ភីកអាប់បែប Off-Road Performance! តម្លៃពេលនេះពិតជាពិសេស

ដោយ ប៉េងលីន
ក្រុមហ៊ុន nubia ប្រកាសចេញលក់ស្មាតហ្វូនជំនាន់ថ្មី V80 Max ជាផ្លូវការ៖ ជាស្មាតហ្វូនអេក្រង់ធំ 6.9 អ៊ីញ ថ្មធំ 6000mAh និងបំពាក់បច្ចេកវិទ្យា AI ឆ្លាតវៃ

ក្រុមហ៊ុន nubia ប្រកាសចេញលក់ស្មាតហ្វូនជំនាន់ថ្មី V80 Max ជាផ្លូវការ៖ ជាស្មាតហ្វូនអេក្រង់ធំ 6.9 អ៊ីញ ថ្មធំ 6000mAh និងបំពាក់បច្ចេកវិទ្យា AI ឆ្លាតវៃ

ដោយ ប៉េងលីន
NetApp and ICT Distribution Collaborate to Power Cambodia’s Data-Driven Future

NetApp and ICT Distribution Collaborate to Power Cambodia’s Data-Driven Future

ដោយ ប៉េងលីន
ស្មាតហ្វូនស៊េរីថ្មី HONOR X9d 5G ធន់មាំ កម្លាំងថ្មខ្លាំង 8300mAh រ៉េម 24GB (12GB+12GB) តម្លៃ $349 ធន់នឹងទឹក កាមេរ៉ា AI ទំហំ 108MP ថែមកាដូសរុប 40$ កក្រើកផ្សារ AEON2”

ស្មាតហ្វូនស៊េរីថ្មី HONOR X9d 5G ធន់មាំ កម្លាំងថ្មខ្លាំង 8300mAh រ៉េម 24GB (12GB+12GB) តម្លៃ $349 ធន់នឹងទឹក កាមេរ៉ា AI ទំហំ 108MP ថែមកាដូសរុប 40$ កក្រើកផ្សារ AEON2”

ដោយ ប៉េងលីន
ក្រុមហ៊ុន អ អិម អេ ខេមបូឌា ប្រកាសផ្ដល់អាហារូបករណ៍ដល់ពលករ និងជនភៀសសឹកចំនួន 100 នាក់

ក្រុមហ៊ុន អ អិម អេ ខេមបូឌា ប្រកាសផ្ដល់អាហារូបករណ៍ដល់ពលករ និងជនភៀសសឹកចំនួន 100 នាក់

ដោយ ប៉េងលីន
គូប្រជែងថ្មីជាមួយភីកអាប់ Toyota Hilux បានបង្ហាញវត្តមាននៅចិន ជាមួយនិងតម្លៃជាង 1 ម៉ឺនដុល្លារប៉ុណ្ណោះ

គូប្រជែងថ្មីជាមួយភីកអាប់ Toyota Hilux បានបង្ហាញវត្តមាននៅចិន ជាមួយនិងតម្លៃជាង 1 ម៉ឺនដុល្លារប៉ុណ្ណោះ

ដោយ ប៉េងលីន