no-alternative title
no-alternative title

រថយន្ត Tesla កំពុងប្រឈមមុខទៅនឹងសម្ពាធយ៉ាងខ្លាំងនៅក្នុងទីផ្សារប្រទេសចិន ដោយសារតែការរងនូវបណ្តឹងជាច្រើនពីសំណាក់អ្នកប្រើប្រាស់

កាលពីដើមសប្តាហ៍កន្លងទៅនេះ ក្រុមហ៊ុន Tesla Inc បានប្រឈមមុខទៅនឹងសម្ពាធជាច្រើននៅក្នុងប្រទេសចិន ក្រោមការការដាក់បន្ទុកពីនិយ័តករ និងសារព័ត៌មានក្នុងស្រុកជាច្រើន បន្ទាប់ពីវីដេអូមួយដែលអតិថិជនបានធ្វើការតវ៉ានៅក្នុងព្រឹត្តិការណ៍ Shanghai auto show 2021 ដែលបានរៀបចំឡើងនៅក្នុងប្រទេសនេះកន្លងៅថ្មីៗនេះ។ រឿងនេះ គឺបានបង្ខំអោយក្រុមហ៊ុននេះ ប្រកាសធ្វើការសុំទោសផងដែរ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

តាមការបញ្ជាក់នៅក្នុងរបាយការណ៍របស់ Reuters បានអោយងដឹងថា សម្ពាធទៅលើក្រុមហ៊ុនផលិតរថយន្តនេះ គឺចំពេលដែលពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិក និងចិនគឺមានភាពតានតឹងខ្លាំងបំផុតនោះ។ ប្រទេសចិនគឺមានការលក់រថយន្ត Tesla ច្រើនជាង 30% ហើយក្រុមហ៊ុននេះក៏ផលិតរថយន្តជាច្រើននៅក្នុងរោងចក្ររបស់ខ្លួននៅក្នុងទីក្រុងស៊ាងហៃផងដែរ។ នៅក្នុង Global Times នេះ ប្រទេសចិននឹងបន្តក្នុងការពង្រីកទីផ្សារជាមួយនឹងអាជីវកម្មបរទេសផងដែរ ប៉ុន្តែនេះមិនមែនមានន័យថា ក្រុមហ៊ុនបរទេសគឺជាកម្មសិទ្ធិទាំងស្រុងទៅលើអាជីវកម្មនោះទេ។

ប្រភពព័ត៌មានបានបញ្ជាក់ថា កាលពីដើមសប្តាហ៍នេះ អតិថិជនរបស់ក្រុមហ៊ុន Tesla បានឡើងទៅលើឡាននៅក្នុងព្រឹត្តិ ការណ៍នៃការពិរពណ៌រថយន្តនេះ និងបានធ្វើការតវ៉ាទៅនឹងវិ ក្រុមហ៊ុននេះ អោយធ្វើការដោះស្រាយទៅលើបណ្តឹងរបស់នាងទៅលើបញ្ហាហ្វ្រាំង។ រឿងនេះ បានធ្វើអោយនិយ័តករជាច្រើនត្រូវជម្រុញក្រុមហ៊ុនផលិតរថយន្តជាច្រើនអោយធ្វើការធានាទៅលើគុណភាពនៃផលិតផលរបស់ពួកគេនៅក្នុងប្រទេសនេះ។ 

Global Times បានបន្ថែមថា ភាពក្រអឺតក្រទម និងហួសប្រមាណរបស់ក្រុមហ៊ុន ដែលបង្ហាញវត្តមាននៅមុខសាធារណៈជននោះ គឺពិតជាធ្វើអោយមានភាពធ្ងន់ធ្ងរកើតឡើងទៅលើកេរ្តិ៍ឈ្មោះរបស់ក្រុមហ៊ុន និងអតិថិជននៅក្នុងទីផ្សាររបស់ចិន។ ក្រុមហ៊ុន Tesla បានបដិសេធមិនអធិប្បាយទៅលើបញ្ហានេះទេ ប៉ុន្តែក្រុមហ៊ុននេះ បាននិយាយថា ខ្លួននឹងចែករំលែកនូវទិន្នន័យនៃគ្រោះថ្នាក់ដែលមកពីប្រព័ន្ធហ្វ្រាំងនេះជាមួយនឹងនិយ័តករ។ ខណៈពេលដែលក្រុមហ៊ុននេះ បានធ្វើការសុំទោសរួចហើយក៏ដោយនោះ ក្រុមហ៊ុននេះ ក៏ទទួលបាននូវការរិះគន់ផងដែរ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Ford F-150 Raptor ភីកអាប់បែប Off-Road Performance! តម្លៃពេលនេះពិតជាពិសេស

Ford F-150 Raptor ភីកអាប់បែប Off-Road Performance! តម្លៃពេលនេះពិតជាពិសេស

ដោយ ប៉េងលីន
ក្រុមហ៊ុន nubia ប្រកាសចេញលក់ស្មាតហ្វូនជំនាន់ថ្មី V80 Max ជាផ្លូវការ៖ ជាស្មាតហ្វូនអេក្រង់ធំ 6.9 អ៊ីញ ថ្មធំ 6000mAh និងបំពាក់បច្ចេកវិទ្យា AI ឆ្លាតវៃ

ក្រុមហ៊ុន nubia ប្រកាសចេញលក់ស្មាតហ្វូនជំនាន់ថ្មី V80 Max ជាផ្លូវការ៖ ជាស្មាតហ្វូនអេក្រង់ធំ 6.9 អ៊ីញ ថ្មធំ 6000mAh និងបំពាក់បច្ចេកវិទ្យា AI ឆ្លាតវៃ

ដោយ ប៉េងលីន
ស្មាតហ្វូនស៊េរីថ្មី HONOR X9d 5G ធន់មាំ កម្លាំងថ្មខ្លាំង 8300mAh រ៉េម 24GB (12GB+12GB) តម្លៃ $349 ធន់នឹងទឹក កាមេរ៉ា AI ទំហំ 108MP ថែមកាដូសរុប 40$ កក្រើកផ្សារ AEON2”

ស្មាតហ្វូនស៊េរីថ្មី HONOR X9d 5G ធន់មាំ កម្លាំងថ្មខ្លាំង 8300mAh រ៉េម 24GB (12GB+12GB) តម្លៃ $349 ធន់នឹងទឹក កាមេរ៉ា AI ទំហំ 108MP ថែមកាដូសរុប 40$ កក្រើកផ្សារ AEON2”

ដោយ ប៉េងលីន
ក្រុមហ៊ុន អ អិម អេ ខេមបូឌា ប្រកាសផ្ដល់អាហារូបករណ៍ដល់ពលករ និងជនភៀសសឹកចំនួន 100 នាក់

ក្រុមហ៊ុន អ អិម អេ ខេមបូឌា ប្រកាសផ្ដល់អាហារូបករណ៍ដល់ពលករ និងជនភៀសសឹកចំនួន 100 នាក់

ដោយ ប៉េងលីន
មជ្ឈមណ្ឌលតាំងបង្ហាញរថយន្ត BYD & Denza Flagship Center សម្ពោធជាផ្លូវការនៅរាជធានីភ្នំពេញ បើកទំព័រថ្មីនៃយុគសម័យធ្វើដំណើរឆ្លាតវៃ និងបៃតងនៅកម្ពុជា

មជ្ឈមណ្ឌលតាំងបង្ហាញរថយន្ត BYD & Denza Flagship Center សម្ពោធជាផ្លូវការនៅរាជធានីភ្នំពេញ បើកទំព័រថ្មីនៃយុគសម័យធ្វើដំណើរឆ្លាតវៃ និងបៃតងនៅកម្ពុជា

ដោយ ប៉េងលីន
មជ្ឈមណ្ឌលចែកចាយផ្លូវការ BYD បានបង្ហាញខ្លួនជាផ្លូវការនៅផ្លូវ 60m ផ្តល់ជូននូវបទពិសោធន៍ និងសេវាកម្មពេញលេញ សម្រាប់អតិថិជន

មជ្ឈមណ្ឌលចែកចាយផ្លូវការ BYD បានបង្ហាញខ្លួនជាផ្លូវការនៅផ្លូវ 60m ផ្តល់ជូននូវបទពិសោធន៍ និងសេវាកម្មពេញលេញ សម្រាប់អតិថិជន

ដោយ ប៉េងលីន