no-alternative title
no-alternative title

ក្រុមហ៊ុន អ អិម អេ ខេមបូឌា ប្រកាសទទួលកក់រថយន្ត Ford Ranger Wildtrak ស៊េរីថ្មីឆ្នាំ 2022 ជាផ្លូវការណ៍ហើយ!

កាលពីពេលថ្មីៗនេះក្រុមហ៊ុន អ អិម អេ ខេមបូឌា បានប្រកាសជាផ្លូវការអំពីការទទួលកក់ទុកមុននៃរថយន្ត Ford Ranger Wildtrak ស៊េរីថ្មីឆ្នាំ 2022 ជាម៉ូឌែលដែលលក់ដាច់ជាងគេ និងពេញនិយមបំផុតក្នុងទីផ្សារប្រទេសកម្ពុជា ហើយបងប្អូនជាច្រើនកំពុងតែទន្ទឹងរង់ចាំ និងបានសាកសួរមកកាន់ក្រុមហ៊ុនថា តើពេលណាក្រុមហ៊ុននឹងនាំចូលរថយន្តនេះមកជាផ្លូវការ និងចង់ឲ្យរថយន្តនេះមានវត្តមានឆាប់ៗក្នុងទីផ្សារប្រទេសកម្ពុជា?

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ដូច្នេះហើយដើម្បីឆ្លើយតបទៅនឹងតម្រូវការ និងការគាំទ្រយ៉ាងពេញទំហឹងទៅលើរថយន្ត Ford Ranger Wildtrak នេះ ក្រុមហ៊ុនក៏សម្រេចធ្វើការប្រកាសទទួលការកក់ទុកមុនជាផ្លូវការជាមួយនឹងតម្លៃពិសេស។ 

សម្រាប់រថយន្ត Ford Ranger Wildtrak ស៊េរីថ្មីឆ្នាំ 2022 នេះគឺមានការផ្លាស់ប្តូរទាំងរូបរាងផ្នែកខាងក្រៅ និងផ្នែកខាងក្នុងដែលធ្វើឲ្យរថយន្តនេះមើលទៅកាន់តែមានភាពអំណាច និងគួរឲ្យទាក់ទាញខ្លាំងមែនទែនដែលចំណុចផ្លាស់ប្តូរថ្មីទាំងនេះមានដូចជា៖

+ ផ្នែកខាងក្រៅ

- ប៉ាណាផ្នែកខាងមុខត្រូវបានរចនារូបរាងថ្មីទាំងស្រុងដែលមានរាងបែបសំណាញ់ពណ៍ខ្មៅរលោងដែលមើលទៅផ្តល់នូវភាពអំណាច អមជាមួយនឹងពណ៍ទឹកក្រូចនៅផ្នែកសងខាងដែលមើលទៅលេចធ្លោជាងមុន

- ស៊ុមកញ្ចក់ក្តោបទាំងសងខាងក៏បានរចនាពណ៍ខ្មៅ

- យ៉ាន់កង់ទំហំ 18 អ៊ីញពណ៍ខ្មៅដែលធ្វើឲ្យរថយន្តនេះកាន់តែមានភាពស្ព័រ

- ដៃទ្វាររថយន្តក៏បានប្តូរទៅជាពណ៍ខ្មៅ

- កាងខ្យល់ផ្នែកខាងក្រោយពណ៍ខ្មៅរំលេចជាមួយនឹងឆ្នូតពណ៍ទឹកក្រូចឲ្យស័ក្តិសមជាមួយប៉ាណាផ្នែកខាងមុខ

+ ផ្នែកខាងក្នុង

- តែមផុសអក្សរ Wildtrak នៅលើឈ្នាន់ទ្វារ

- កៅអីស្បែកបែបប្រណិតពណ៍ខ្មៅបង្កប់ជាមួយថ្នេរដេរពណ៍ទឹកក្រូច មិនតែប៉ុណ្ណោះថែមទាំងបន្ថែមនូវឆ្នូតពណ៍ទឹកក្រូចនៅផ្នែកកណ្តាលដែលមើលទៅកាន់តែមានភាពទាក់ទាញ

- ដៃទា្វរផ្នែកខាងក្នុងក៏ជាប្រភេទពណ៍ខ្មៅ

- ចង្កូតស្បែកពណ៍ខ្មៅដែលបង្កប់ជាមួយនឹងថ្នេរដេរពណ៍ទឹកក្រូចកាន់តែច្រើន និងញឹកជាងមុន

- ប្រអប់លេខបានបំពាក់ទៅដោយស្បែកប្រណិតពណ៍ខ្មៅ លាយជាមួយនឹងក្រូមដែលកាន់តែងាយស្រួលចាប់កាន់ និងទំនុកចិត្តពេលបើកបរ

ក្រៅពីចំណុចផ្លាស់ប្តូរថ្មីទាំងផ្នែកខាងក្រៅ និងផ្នែកខាងក្នុងដែលបានរៀបរាប់ខាងលើនេះ រថយន្ត Ford Ranger Wildtrak នៅមានប្រព័ន្ធសុវត្ថិភាព និងបច្ចេកវិទ្យារហូតដល់ 50 ចំណុចដែលលើសពីដៃគូប្រកួតប្រជែងក្នុងនោះរួមមាន៖ ប្រព័ន្ធជំនួយចូលចតដោយស្វ័យប្រវត្ត (Parallel Parking Assist) ប្រព័ន្ធផ្តល់សញ្ញាឲ្យអ្នកបើកបរឈប់សំរាកពេលមានអារម្មណ៍ងងុយគេង (Driver Alert System) ប្រព័ន្ធសម្រាប់កំណត់ល្បឿនពេលបើកបរ (MyKey System) សេនសឺជុំវិញរថយន្តចំនួន 10 គ្រាប់ (10 Sensors) ដែកថែបពិសេសចំនួន 2ដើម សម្រាប់ការពារផ្នែកចំហៀងសងខាងនៃរថយន្ត (Ultra-High-Strength Boron Steel Side Impact Beam Bar) ខែលដែកថែបការពារម៉ាស៊ីនផ្នែកខាងក្រោម (Front Bumper Protector) ប្រព័ន្ធផ្ដល់សញ្ញាគ្រោះថ្នាក់ពេលមានឧបសគ្គ ឬអ្នកថ្មើរជើងឆ្លងកាត់ និងប្រព័ន្ធចាប់ហ្វ្រាំងបន្ទាន់ដោយស្វ័យប្រវត្ត (Pre-Collision Assist with Autonomous Emergency Braking) ប្រព័ន្ធផ្តល់ដំណឹងនៅពេលបើកបរចេញពីគន្លងផ្លូវ (Lane Keeping System) ប្រព័ន្ធបន្ថយល្បឿន និងរក្សាគម្លាតសុវត្ថិភាពដោយស្វ័យប្រវត្ត (Adaptive Cruise Control) និងបច្ចេកវិទ្យាជាច្រើនទៀតដែលសរុបទាំងរហូតដល់ 50។ល។

 

បន្ទាប់ពីបានដឹងអំពីចំណុចផ្លាស់ប្តូរថ្មីនេះជឿជាក់ថាសន្ទុះនៃការគាំទ្ររបស់រថយន្ត Ford Ranger Wildtrak ស៊េរីថ្មីឆ្នាំ 2022 នឹងបន្តការកើនឡើង រថយន្តនេះនឹងបន្តផ្តល់ជូននូវជម្រើសម៉ាស៊ីន 2 ប្រភេទរួមមាន៖ ម៉ាស៊ីនជំនាន់ថ្មី 2.0L និងម៉ាស៊ីន 3.2L។ សម្រាប់ពណ៍មាន 5 ជម្រើសដូចជា៖ ស ខ្មៅ ទឹកប្រាក់ ប្រផេះ និងទឹកក្រូច។ រីឯតម្លៃវិញគឺកាន់តែពិសេសសម្រាប់បងប្អូនដែលបានកក់ទុកមុន ដូច្នេះបងប្អូនប្រញាប់រួសរាន់ឡើងព្រោះចំនួនមានកំណត់។ សម្រាប់ព័ត៍មានបន្ថែមអំពីរថយន្តនេះលោកអ្នកអាចអញ្ជើញទៅសាកសួរព័ត៍មាននៅគ្រប់អគារតាំងបង្ហាញរថយន្ត Ford ដែលមានដូចជា៖ 

- អគារតាំងបង្ហាញសាខាផ្លូវព្រះមុនីវង្សដែលស្ថិតនៅអគារលេខ 444 ផ្លួវព្រះមុនីវង្ស ជាប់ទូតវៀតណាម លេខទូរស័ព្ទទំនាក់ទំនង៖ 023 214 214

- អគារតាំងបង្ហាញសាខាទឹកថ្លាដែលស្ថិតនៅតាមបណ្តោយផ្លូវទៅព្រលានយន្តហោះ លេខទូរស័ព្ទទំនាក់ទំនង៖ 023 890 880

- អគារតាំងបង្ហាញសាខាទួលសង្កែដែលស្ថិតនៅលើផ្លូវ 105 ជិតផ្សារសាំហាន់ លេខទូរស័ព្ទទំនាក់ទំនង៖ 078 990 800 | 087 990 800

- អគារតាំងបង្ហាញសាខាខេត្តសៀមរាបដែលស្ថិតនៅអគារលេខ 593 តាមបណ្តោយផ្លូវជាតិលេខ 6A លេខទូរស័ព្ទទំនាក់ទំនង៖ 063 766 661។

 

 

 

 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Ford F-150 Raptor ភីកអាប់បែប Off-Road Performance! តម្លៃពេលនេះពិតជាពិសេស

Ford F-150 Raptor ភីកអាប់បែប Off-Road Performance! តម្លៃពេលនេះពិតជាពិសេស

ដោយ ប៉េងលីន
ក្រុមហ៊ុន nubia ប្រកាសចេញលក់ស្មាតហ្វូនជំនាន់ថ្មី V80 Max ជាផ្លូវការ៖ ជាស្មាតហ្វូនអេក្រង់ធំ 6.9 អ៊ីញ ថ្មធំ 6000mAh និងបំពាក់បច្ចេកវិទ្យា AI ឆ្លាតវៃ

ក្រុមហ៊ុន nubia ប្រកាសចេញលក់ស្មាតហ្វូនជំនាន់ថ្មី V80 Max ជាផ្លូវការ៖ ជាស្មាតហ្វូនអេក្រង់ធំ 6.9 អ៊ីញ ថ្មធំ 6000mAh និងបំពាក់បច្ចេកវិទ្យា AI ឆ្លាតវៃ

ដោយ ប៉េងលីន
ស្មាតហ្វូនស៊េរីថ្មី HONOR X9d 5G ធន់មាំ កម្លាំងថ្មខ្លាំង 8300mAh រ៉េម 24GB (12GB+12GB) តម្លៃ $349 ធន់នឹងទឹក កាមេរ៉ា AI ទំហំ 108MP ថែមកាដូសរុប 40$ កក្រើកផ្សារ AEON2”

ស្មាតហ្វូនស៊េរីថ្មី HONOR X9d 5G ធន់មាំ កម្លាំងថ្មខ្លាំង 8300mAh រ៉េម 24GB (12GB+12GB) តម្លៃ $349 ធន់នឹងទឹក កាមេរ៉ា AI ទំហំ 108MP ថែមកាដូសរុប 40$ កក្រើកផ្សារ AEON2”

ដោយ ប៉េងលីន
មជ្ឈមណ្ឌលតាំងបង្ហាញរថយន្ត BYD & Denza Flagship Center សម្ពោធជាផ្លូវការនៅរាជធានីភ្នំពេញ បើកទំព័រថ្មីនៃយុគសម័យធ្វើដំណើរឆ្លាតវៃ និងបៃតងនៅកម្ពុជា

មជ្ឈមណ្ឌលតាំងបង្ហាញរថយន្ត BYD & Denza Flagship Center សម្ពោធជាផ្លូវការនៅរាជធានីភ្នំពេញ បើកទំព័រថ្មីនៃយុគសម័យធ្វើដំណើរឆ្លាតវៃ និងបៃតងនៅកម្ពុជា

ដោយ ប៉េងលីន
មជ្ឈមណ្ឌលចែកចាយផ្លូវការ BYD បានបង្ហាញខ្លួនជាផ្លូវការនៅផ្លូវ 60m ផ្តល់ជូននូវបទពិសោធន៍ និងសេវាកម្មពេញលេញ សម្រាប់អតិថិជន

មជ្ឈមណ្ឌលចែកចាយផ្លូវការ BYD បានបង្ហាញខ្លួនជាផ្លូវការនៅផ្លូវ 60m ផ្តល់ជូននូវបទពិសោធន៍ និងសេវាកម្មពេញលេញ សម្រាប់អតិថិជន

ដោយ ប៉េងលីន
ស៊ុនស៊ីម៉ិចកូ ប្រកាសចេញប្រូម៉ូសិនសម្រាប់ឱកាសចូលឆ្នាំចិន ផ្តល់ជូនអាំងប៉ាវសំណាងឆ្នាំថ្មី ២០២៦

ស៊ុនស៊ីម៉ិចកូ ប្រកាសចេញប្រូម៉ូសិនសម្រាប់ឱកាសចូលឆ្នាំចិន ផ្តល់ជូនអាំងប៉ាវសំណាងឆ្នាំថ្មី ២០២៦

ដោយ ប៉េងលីន