no-alternative title
no-alternative title

ក្រុមហ៊ុន Ducati បញ្ចេញនូវកង់អគ្គិសនីរបស់ខ្លួន មើលទៅមានរូបរាងដូចទៅនឹងកង់ Xiaomi e-scooter អញ្ចឹង

ថ្មីៗនេះ ក្រុមហ៊ុន Ducati បានប្រកាសចេញជាផ្លូវការនូវកង់ e-scooter ថ្មីរបស់ខ្លួនមួយទៀត ដែលមានឈ្មោះហៅថា Ducati PRO-I EVO ដែលនេះ គឺជាកង់អគ្គិសនីចុងក្រោយបំផុតរបស់ក្រុមហ៊ុននេះ ដែលមានរូបរាងយ៉ាងស្រស់ស្អាត ប៉ុន្តែវាប្រហែលជាអ្វីដែលអ្នកនឹកស្មានមិនដល់ផងដែរពីក្រុមហ៊ុនដ៏ល្បីល្បាញរបស់ប្រទេសអ៊ីតាលីមួយនេះ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

កង់អគ្គិសនី e-scooter នេះ មើលទៅមានរូបរាងដូចគ្នាទៅនឹងកង់ Xiaomi M365 electric scooter ផងដែរលើកលែងតែនៅលើ Logo នៃម៉ាកសញ្ញារបស់កង់នេះតែប៉ុណ្ណោះ។ កង់ Scooter នេះ មានម៉ូទ័រដែលមានកម្លាំងរហូតដល់ទោះ 350W hub motor ជាមួយនឹងថាមពលថ្មដែលមានទំហំ 280Wh។ សម្រាប់ម៉ូទ័រនេះ គឺមានល្បឿន 15.5mph ដែលប្រហាក់ប្រហែលជា 25km/h)។ ក្រុមហ៊ុននេះ មិនបានបញ្ជាក់អំពីចម្ងាយរបស់វាក្រោយការសាកថ្មពេញម្តងនោះទេ។ Ducati PRO-I EVO មិនមែនជាកង់អគ្គិសនីដំបូងរបស់ក្រុមហ៊ុននេះទេ។ 

កាលពីពេលមុននេះ ក្រុមហ៊ុននេះ បានធ្វើការសហការជាមួយនឹងក្រុមហ៊ុនផលិតជាច្រើនក្នុងការបញ្ចេញនូវម៉ូឌែលជាច្រើនទៀតរបស់ខ្លួន។ សូមជំរាបថា កន្លងមក កង់ Xiaomi scooter ត្រូវបានផលិតឡើងដោយក្រុមហ៊ុន Ninebot យើងអាចជឿជាក់ថា សម្រាប់ម៉ូឌែលនេះ គឺមានការផលិតដោយក្រុមហ៊ុន Segway-Ninebot ផងដែរ ប៉ុន្តែយើងនៅមិនទាន់ច្បាស់អំពីរឿងនេះទេ។ 

កាលពីពេលមុននេះ ក្រុមហ៊ុន Ducati បានធ្វើការសហការជាមួយនឹងក្រុមហ៊ុន Thok E-Bikes ក្នុងការប្រកាសចេញនូវកង់អគ្គិសនីឡើងភ្នំដ៏ស្រស់ស្អាតនៅក្រោមម៉ាកយីហោ Ducati ។ ក្រុមហ៊ុននេះ ថែមទាំងបានប្រកាសបង្ហាញនូវកង់អគ្គិសនី e-scooter ម៉ាកយីហោ Ducati ជាមួយនឹងការសហការជាមួយនឹងក្រុមហ៊ុន Super SOCO ផងដែរ។ កង់អគ្គិសនី Ducati PRO-I EVO នេះគឺមានតម្លៃ $477 ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
NetApp និង ICT Distribution សហការគ្នា ដើម្បីជំរុញអនាគតទិន្នន័យភាពនៅក្នុងប្រទេសកម្ពុជា

NetApp និង ICT Distribution សហការគ្នា ដើម្បីជំរុញអនាគតទិន្នន័យភាពនៅក្នុងប្រទេសកម្ពុជា

ដោយ ប៉េងលីន
ក្រុមហ៊ុន nubia ប្រកាសចេញលក់ស្មាតហ្វូនជំនាន់ថ្មី V80 Max ជាផ្លូវការ៖ ជាស្មាតហ្វូនអេក្រង់ធំ 6.9 អ៊ីញ ថ្មធំ 6000mAh និងបំពាក់បច្ចេកវិទ្យា AI ឆ្លាតវៃ

ក្រុមហ៊ុន nubia ប្រកាសចេញលក់ស្មាតហ្វូនជំនាន់ថ្មី V80 Max ជាផ្លូវការ៖ ជាស្មាតហ្វូនអេក្រង់ធំ 6.9 អ៊ីញ ថ្មធំ 6000mAh និងបំពាក់បច្ចេកវិទ្យា AI ឆ្លាតវៃ

ដោយ ប៉េងលីន
NetApp and ICT Distribution Collaborate to Power Cambodia’s Data-Driven Future

NetApp and ICT Distribution Collaborate to Power Cambodia’s Data-Driven Future

ដោយ ប៉េងលីន
គូប្រជែងថ្មីជាមួយភីកអាប់ Toyota Hilux បានបង្ហាញវត្តមាននៅចិន ជាមួយនិងតម្លៃជាង 1 ម៉ឺនដុល្លារប៉ុណ្ណោះ

គូប្រជែងថ្មីជាមួយភីកអាប់ Toyota Hilux បានបង្ហាញវត្តមាននៅចិន ជាមួយនិងតម្លៃជាង 1 ម៉ឺនដុល្លារប៉ុណ្ណោះ

ដោយ ប៉េងលីន
ក្រុមហ៊ុន អ អិម អេ ខេមបូឌា ប្រកាសផ្ដល់អាហារូបករណ៍ដល់ពលករ និងជនភៀសសឹកចំនួន 100 នាក់

ក្រុមហ៊ុន អ អិម អេ ខេមបូឌា ប្រកាសផ្ដល់អាហារូបករណ៍ដល់ពលករ និងជនភៀសសឹកចំនួន 100 នាក់

ដោយ ប៉េងលីន
Toyota ចេញ Land Cruiser 300 Hybrid ថ្មី កម្លាំងខ្លាំង មានតម្លៃចាប់ពីខ្ទង់ 10 ម៉ឺនដុល្លារ!

Toyota ចេញ Land Cruiser 300 Hybrid ថ្មី កម្លាំងខ្លាំង មានតម្លៃចាប់ពីខ្ទង់ 10 ម៉ឺនដុល្លារ!

ដោយ ប៉េងលីន