no-alternative title
no-alternative title

រថយន្ត Tesla Model 3 ទំនើបពេកមិនអាចគ្រប់គ្រងល្បឿនបាន បង្កជាបញ្ហាគ្រោះថ្នាក់បុក និងបណ្តាលអោយឆាបឆេះកើតឡើងនៅក្នុងប្រទេសចិន

នៅក្នុងរយៈពេលប៉ុន្មានឆ្នាំនេះ ប្រព័ន្ធសុវត្ថិភាពនៅក្នុងរថយន្តអេឡិចត្រូនិចជាច្រើន គឺបានបង្ករនូវសំណួរជាច្រើននៅក្នុងប៉ុន្មានត្រីមាសនេះ ជាពិសេសបន្ទាប់ពីរបាយការណ៍ជាច្រើន បានបង្ហាញថារថយន្តអេឡិចត្រូនិចមួយចំនួន គឺមានបញ្ហានឹងបង្ករជាអគ្គិភ័យ។ ថ្មីៗនេះ មានរបាយការណ៍ថ្មីមួយចេញពីប្រទេសចិន បានបង្ហាញអំពីគ្រោះថ្នាក់ថ្មីៗនេះដែលមានការពាក់ព័ន្ធទៅនឹងរថយន្ត Tesla Model 3។

រថយន្ត Tesla Model 3 នេះ ត្រូវបានគេដឹងថា បានឈ្នះពានរង្វាន់ Top Safety Pick+2019 ដែលនេគឺជាការផ្តល់ដោយវិទ្យាស្ថានធានារ៉ាប់រ៉ងសម្រាប់សុវត្ថិភាពនៅលើផ្លូវ Highway បន្ទាប់ពីទទួលបាននូវលទ្ធផលល្អនៅក្នុងការធ្វើតេស្ត IIHS ចំនួន 6 ដង។ ទោះជាយ៉ាងណាក៏ដោយនោះ របាយការណ៍ដំបូងចេញពី Sina News Media បានអះអាងថា គ្រោះថ្នាក់របស់រថយន្ត Model 3 នេះ បានកើតឡើងនៅក្នុងទីក្រុង Jiangxi ដែលរថយន្តនេះ បានបើកបរនៅក្នុងល្បឿន 127 km/h ខណៈពេលដែលអ្នកបើកបរស្ថិតនៅក្នុងរថយន្តនេះ។ គាត់មិនអាចគ្រប់គ្រងទៅលើហ្វ្រាំងរបស់រថយន្តនេះ។ រថយន្តនេះ ក៏បុកយ៉ាងខ្ទេចខ្ទី និងបង្កើតជាអណ្តាតភ្លើងតែម្តង។

រូបភាពពាណិជ្ជកម្ម
no-alternative title

 

ការឆាបឆេះនេះ គឺដោយសារតែវាមានបញ្ហានៅលើម៉ាស៊ីនរបស់វាបន្ទាប់ពីមានការបុក និងបណ្តាលអោយឆាបឆេះដល់ផ្នែកខាងក្រោយនៃរថយន្តនេះផងដែរ ដោយបង្ករជាផ្សែងខ្មៅយ៉ាងច្រើនទៅលើមេឃផងដែរ។ ក្រុមហ៊ុន Tesla ក៏ធ្វើការឆ្លើយតបជាផ្លូវការកាលពីប៉ុន្មានថ្ងៃមុននេះផងដែរ។ ក្រុមហ៊ុនផលិតរថយន្តរបស់សហរដ្ឋអាមេរិកនេះ បានអះអាងថា គ្រោះថ្នាក់នេះស្ថិតនៅក្នុងការស៊ើបអង្កេតនៅក្នុងកិច្ចសហការគ្នាជាមួយនឹងទីភ្នាក់ងាររបស់ចិន។ ចាប់តាំងពីសមាសភាគជាច្រើន មានទំនាក់ទំនងជាមួយគ្នានោះ ទិន្នន័យជាច្រើន ដែលមានវីដេអូអំពីការបុកនេះ នឹងធ្វើការវិភាគដើម្បីកំណត់ថាតើវាមានបញ្ហាអ្វី។ 

គួរបញ្ជាក់ថា នៅក្នុងខែមករាកន្លងទៅ ក្នុងរបាយការណ៍របស់ The Associated Press ក៏មានការរាយការណ៍នូវគ្រោះថ្នាក់ចំនួន 3 លើកដែលមានការពាក់ព័ន្ធទៅនឹងក្រុមហ៊ុន Tesla នៅក្នុងខែធ្នូនេះ ហើយមនុស្ស 3 នាក់ក៏ស្លាប់បាត់បង់ជីវិតផងដែរ។ គ្រោះថ្នាក់នេះ គឺមានការពិចារណាបន្ថែមទៀតទៅលើប្រព័ន្ធ Autopilot driving system របស់ក្រុមហ៊ុននេះ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Ford F-150 Raptor ភីកអាប់បែប Off-Road Performance! តម្លៃពេលនេះពិតជាពិសេស

Ford F-150 Raptor ភីកអាប់បែប Off-Road Performance! តម្លៃពេលនេះពិតជាពិសេស

ដោយ ប៉េងលីន
ស្មាតហ្វូនស៊េរីថ្មី HONOR X9d 5G ធន់មាំ កម្លាំងថ្មខ្លាំង 8300mAh រ៉េម 24GB (12GB+12GB) តម្លៃ $349 ធន់នឹងទឹក កាមេរ៉ា AI ទំហំ 108MP ថែមកាដូសរុប 40$ កក្រើកផ្សារ AEON2”

ស្មាតហ្វូនស៊េរីថ្មី HONOR X9d 5G ធន់មាំ កម្លាំងថ្មខ្លាំង 8300mAh រ៉េម 24GB (12GB+12GB) តម្លៃ $349 ធន់នឹងទឹក កាមេរ៉ា AI ទំហំ 108MP ថែមកាដូសរុប 40$ កក្រើកផ្សារ AEON2”

ដោយ ប៉េងលីន
មជ្ឈមណ្ឌលតាំងបង្ហាញរថយន្ត BYD & Denza Flagship Center សម្ពោធជាផ្លូវការនៅរាជធានីភ្នំពេញ បើកទំព័រថ្មីនៃយុគសម័យធ្វើដំណើរឆ្លាតវៃ និងបៃតងនៅកម្ពុជា

មជ្ឈមណ្ឌលតាំងបង្ហាញរថយន្ត BYD & Denza Flagship Center សម្ពោធជាផ្លូវការនៅរាជធានីភ្នំពេញ បើកទំព័រថ្មីនៃយុគសម័យធ្វើដំណើរឆ្លាតវៃ និងបៃតងនៅកម្ពុជា

ដោយ ប៉េងលីន
មជ្ឈមណ្ឌលចែកចាយផ្លូវការ BYD បានបង្ហាញខ្លួនជាផ្លូវការនៅផ្លូវ 60m ផ្តល់ជូននូវបទពិសោធន៍ និងសេវាកម្មពេញលេញ សម្រាប់អតិថិជន

មជ្ឈមណ្ឌលចែកចាយផ្លូវការ BYD បានបង្ហាញខ្លួនជាផ្លូវការនៅផ្លូវ 60m ផ្តល់ជូននូវបទពិសោធន៍ និងសេវាកម្មពេញលេញ សម្រាប់អតិថិជន

ដោយ ប៉េងលីន
ស៊ុនស៊ីម៉ិចកូ ប្រកាសចេញប្រូម៉ូសិនសម្រាប់ឱកាសចូលឆ្នាំចិន ផ្តល់ជូនអាំងប៉ាវសំណាងឆ្នាំថ្មី ២០២៦

ស៊ុនស៊ីម៉ិចកូ ប្រកាសចេញប្រូម៉ូសិនសម្រាប់ឱកាសចូលឆ្នាំចិន ផ្តល់ជូនអាំងប៉ាវសំណាងឆ្នាំថ្មី ២០២៦

ដោយ ប៉េងលីន
Air Cambodia បានបញ្ជាទិញយន្តហោះដឹកអ្នកដំណើរ Boeing 737 MAX ចំនួនដល់ទៅ 20 គ្រឿង

Air Cambodia បានបញ្ជាទិញយន្តហោះដឹកអ្នកដំណើរ Boeing 737 MAX ចំនួនដល់ទៅ 20 គ្រឿង

ដោយ ប៉េងលីន